Header Ads

រំជួលចិត្តណាស់!! ឡាក់គី ចង់ជួបក្មេងតូចមុនពេលដែលខ្លួនដាច់ខ្យល់ស្លាប់ ទីបំផុតវាក៏សមដូចបំណង...

រំជួលចិត្តណាស់!! ឡាក់គី ចង់ជួបក្មេងតូចមុនពេលដែលខ្លួនដាច់ខ្យល់ស្លាប់ ទីបំផុតវាក៏សមដូចបំណង...

ថ្មីៗនេះវេបសាយបរទេសបានយករឿងរាវរបស់សត្វឆ្កែរមួយក្បាលដែលមានឈ្មោះឡាក់គី ពេលនេះវាមានអាយុច្រើនណាស់ហើយ ធ្មេញរបស់វាជ្រុះសឹងតែអស់ពីមាត់ រោមមុខរបស់វាប្រែជាពណ៌ស រាងកាយខ្សោយចុះជាបន្តបន្ទាប់ បែបនេះគឺដោយសារតែវាមានអាយុ17ឆ្នាំហើយ ម្ចាស់របស់វាក៏សម្រេចចិត្តបោះបង់ចោល ឡាក់គីត្រូវបានម្ចាស់របស់វាយកទៅចោលតាមចញ្ចើមថ្នល់ នឹងទុកអោយតែលតោលមើលថៃខ្លួនឯង

តែសំណាងល្អក៏ត្រូវបានសមត្ថកិច្ចរើសបាននឹងយកទៅដាក់កន្លែងចិញ្ចឹមសត្វឆ្កែរអណាថាដែលគេតែងតែយកអាហាទៅបរិចាក ហើយក៏បានជួប ប៉ែល នឹង ខើល ពួកគេគឺជាគូរភរិយាដែលស្រលាញ់សត្វ ថ្ងៃមួយគេបានយកអាហាទៅអោយសត្វ ក៏ប្រទះឃើញឡាក់គីឈរដោយទឹកមុខអស់សង្ឃឹម ហើយរាងកាយទ្រុឌទ្រម ពួកគេអាណិតពេកក៏សម្រេចចិត្តយកមកមើលថែនៅផ្ទះ អោយមានក្ដីសុខនៅជីវិតចុងក្រោយ…

បន្ទាប់ពីមកនៅជាមួយ ប៉ែល នឹង ខើល ឡាក់គីក៏ចាប់ផ្ដើមមានភាពកក់ក្ដៅឡើងវិញ បន្ទាប់មក ប៉ែល ក៏មានផ្ទៃពោះ គ្រប់គ្នាក្នុងគ្រួសាមានការសប្បាយចិត្តជាខ្លាំង រួមទាំងឡាក់គីផងដែរនាំគ្នាត្រេកអរ ក៏ប៉ុន្តែ ប៉ែល មានការកង្វល់រឿងមួយ ពេលនេះ ឡាក់គី មានអាយុ18ឆ្នាំហើយ គេខ្លាចថាឡាក់គីមិនអាចរស់នៅទាន់ បូប៊ី កើតមក ព្រោះគ្រប់ពេលឡាក់គីតែងតែភ្នែកសន្លឹងទៅមើលពោះរបស់ ប៉ែល ដោយក្រសៃភ្នែកចង់ជួបក្មេងជាខ្លាំង

ពេលវេលាកន្លងផុតទៅយ៉ាងលឿន ប៉ែលក៏ឈឺពោះកើតកូន ពួកគេក៏ទៅមន្ទីពេទ្យ ហើយបង្កើតបានកូនស្រីមួយមុខមាត់យ៉ាងស្អាត គួអោយស្រលាញ់ នាងឈ្មោះ បូប៊ី ឈ្មោះនេះដាក់តាំងពីនៅក្នុងពោះម្លេះ ពួកគេនៅមន្ទីពេទ្យមិនដល់1យប់ផងក៏សម្រេចចិត្ត ប្រញ៉ាប់យកមកផ្ទះដើម្បីអោយជួប ឡាក់គី នៅពេលដែល ប៉ែល នឹង ខើល យកមកដល់ ក៏ដាក់មុខលឡាក់គី ឡាក់គី ឈរមើលមុខក្មេងដ៏គួអោយស្រលាញ់មួយនេះ ហើយយកច្រមុះរបស់ខ្លួនទៅថើបថ្នមៗ ដើម្បីចងចាំក្លិនរបស់ក្មេងតូច ទីបំផុតឡាក់គីក៏បានជួបនឹង បូប៊ី ជាទីស្រលាញ់របស់គេ ធ្វើអោយ ប៉ែល នឹង ខើល សប្បាយចិត្តជាខ្លាំង ហើយអ្នកណាទៅស្មានដល់ថា បន្ទាប់ពីឡាក់គីបានជួបជាមួយបេប៊ី មិនដល់1ម៉ោងផង វាក៏ទៅដេកស្លាប់នៅនឹងជ្រុងក្បែផ្ទះ លាចាកលោកយ៉ាងចិត្តស្ងប់ស្ងល់។

បន្ទាប់ពីគេធ្វើបុណ្យអោយឡាក់គីរួចរាល់ហើយ ពួកគេក៏បានសរសេសំបុត្រមួយទុកអោយក្មេងតូចដែលទើបតែបើកភ្នែកឃើញពិភពលោកបានអាននៅពេលដែលគេធំឡើង ហើយក្នុងនោះបានសរសេថា… “កូនសម្លាញ់ នៅពេលដែលកូនធំឡើង ប៉ាម៉ាក់នឹងនិទានរឿងនេះអោយកូនស្ដាប់ វាជារឿងរ៉ាវរបស់សត្វឆ្កែមួយក្បាល ឈ្មោះឡាក់គីហើយជាឆ្កែរដំបូងរបស់កូន បន្ទាប់ពីកូនកើតមកបាន19ម៉ោង ឡាក់គី គេបានជួបនឹងថើបកូនជាលើកដំបូង

ហើយក៏ជាលើកចុងក្រោយរបស់គេ ក្រោយមកគេក៏បានស្លាប់បាត់ទៅ យ៉ាងស្កប់ស្កល់ ប៉ាម៉ាក់នឹងអោយកូនមើលរូបរបស់ឡាក់គី គេជាឆ្កែរដែលឆ្លាតគួអោយស្រលាញ់បំផុត គេជាសម៉ាជិកមួយនៅក្នុងគ្រួសារបស់យើង ទោះបីជាគេបាននៅជាមួយយើងក្នុងរយះពេលខ្លី តែវាជាកាចងចាំមួយដែលមិនអាចបំភ្លេចបាន កូនត្រូវចាំឈ្មោះទុកណា

គេឈ្មោះឡាក់គី ពួកគេចង់អោយមានឡាក់គីដូចមុន ចង់អោយមកពីធ្វើការហើយមានឡាក់គីមកចាំទទួល ប៉ែលនឹងខើល បានសរសេរឿងរាវនេះអោយកូនស្ដាប់ហើយបង្ហោះនៅលើពិភពអនឡាញ ដើម្បីអោយម្ចាស់ឆ្កែរទាំងឡាយ កុំស្រលាញ់ឆ្កែរតែពេលគ្នានៅស្អាត ដល់ចាស់បន្តិចយកទៅចោលតាមចញ្ចើមថ្នល់ សូមត្រូវចាំថាសត្វកាន់តែចាស់កាន់តែត្រូវកាភាពកក់ក្ដៅដូចលាក់គីជាដើម។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments