Header Ads

លទ្ធផល មិនជឿហើយប្រមាថ!! បុរស​ពីរ​នាក់​ស្លាប់ ដោយសារ​បារមីពស់ថ្លាន់កាច់...

លទ្ធផល មិនជឿហើយប្រមាថ!! បុរស​ពីរ​នាក់​ស្លាប់ ដោយសារ​បារមីពស់ថ្លាន់កាច់...

បុរស​ពីរ​នាក់​បាន​ជួប​គ្រោះ​អកុសល​រហូត​ស្លាប់ ​ក្រោយពី​បាន​បរិភោគ​សាច់​ពស់ថ្លាន់​១​ក្បាល​ទម្ងន់​ជិត​ ១០​គីឡូក្រាម​។​ ហេតុការណ៍​ចម្លែក​នេះ​បាន​កើតឡើង​កាលពី​ឆ្នាំ​ ២០០៥​កន្លង​ទៅ​ នៅ​វត្ត​ថ្ម​ផុស​ឃុំ​ជី​ខ្មារ ​ស្រុក​ទ្រាំង​ ខេត្ត​តាកែវ​ ដោយ​អ្នកភូមិ​ទាំងឡាយ​គិតថា​ បារមី​ពស់ថ្លាន់​បាន​ឆក់​យក​ជីវិត​ពួកគាត់​ទាំងពីរ​។

លោកតា​ អុន អឿន ​អាយុ​៧៤​ឆ្នាំ​ គណៈកម្មការ​វត្ត​ថ្ម​ផុស​មកពី​ភូមិ​យុល​ចេក​ប្រាប់​ កាលពី​ឆ្នាំ​២០០៥​មាន​បុរស​ពី​នាក់​ឈ្មោះ​ ហ​ង់​ជីប និង​ម្នាក់​ទៀ​ត​ឈ្មោះ​ ម៉ាង​ អ៊​ន ​បាន​សម្លាប់​ពោះ​ថ្លាន់​១​ក្បាល​ដែល​លូន​ចេញពី​ក្នុង​រូង​១​ក្បែរ​វិហា​មក​ទំ​លើ​ដើម​ស្វាយ​ក្នុង​វត្ត​។​

ប្រភព​ខាងលើ​បន្តថា​ លោក​ហង់​ជីប​បាន​បាញ់​ចំ​ពាម​កៅស៊ូ​អស់​៨០​គ្រាប់​រួច​វាយ​បី​ខ្នង​ពូថៅ​ទើប​ពស់​នោះ​ស្លាប់​លុះ​១​ខែក្រោយ​មក​បុរស​នោះ​ស្រាប់តែ​ធ្លាក់ឈាម​ស្លាប់​យ៉ាង​តន់​ហន់​តែម្ដង​។​ ចំណែក​លោក​ម៉ាង​អ៊​ន ​បាន​ពន្លាត់​ស្បែក​យក​មក​ធ្វើ​ស្គរ​ហាល​មុខ​ផ្ទះ​ស្រាប់តែ​មាន​ស្ត្រី​ម្នាក់​ដើរ​មក​ឃើញ​ក៏​ចូល​រូប​ថា​៖ ​កូន​គាត់ ​(​ពស់​)​ ត្រូវ​គេ​សម្លាប់​….​ហ្នឹងហើយ​កូន​មិន​ស្ដាប់​ឪពុក-ម្ដាយ​ដើរ​លេង​ផ្ដេសផ្ដាស​(​សម្ដី​ស្ត្រី​ចូល​រូប​និយាយ​)​។ “១​សប្ដាហ៍​​បន្ទាប់​មក​លោក​ម៉ាង​អ៊​ន​ធ្លាក់ខ្លួន​ឈឺ​ស្លាប់​យ៉ាង​វេទនា​ចេះ​តែ​បក​សំលៀកបំពាក់​ចេញ​ដូច​បកស្បែក​ពស់​អញ្ចឹង​”​។​ លោកតា​អឿន​និយាយ​។​

ប្រភព​ដដែល​បញ្ជាក់​ថា​ បន្ទាប់​ពី​ហេតុការណ៍​នោះ​មក​អ្នកភូមិ ​និង​ព្រះសង្ឃ​បាន​កសាង​រូប​សំណាក​១​ឈ្មោះ​ថា​ បារមី​ពស់ថ្លាន់​ទុក​ដើម្បី​ធ្វើ​ពិធី​បន់ស្រន់​សុំ​ពរជ័យ​។​ ហើយ​គ្រូ​បញ្ជូន​រូប​ម្នាក់​មើល​ថា ​បើ​ចង់បាន​សុខ​ត្រូវ​ធ្វើ​ពិធី​ថ្វាយ​ភ្លេងពិណពាទ្យ​រាល់​ឆ្នាំ ​និង​យក​ស្បែក​ពស់​ដែល​នៅសល់​មក​បញ្ចុះ​ក្នុង​វត្ត​។​ ក្រោយ​មក​ពិធី​ថ្វាយ​ភ្លេងពិណពាទ្យ​ចេះតែ​ប្រារព្ធ​ធ្វើឡើង​ជា​រៀង​រាល់​១​ឆ្នាំ​ម្ដង​រហូតមកដល់​សព្វថ្ងៃ​នេះ​។​ ​

ប្រភព៖ campluz.khmerpluz

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments