Header Ads

ផ្ទុះការភ្ញាក់ផ្អើលខ្លាំង!! ក្រោយផេកមួយរបស់ថៃចេញឈុតមួយ ស្រដៀងទៅនឹងឈុតដែលកូនខ្មែរចេញម៉ូត

អ្នកលេងបណ្ដាញហ្វេសប៊ុកដែលជាបងប្អូនខ្មែរ កើតក្ដីក្ដៅក្រហាយយ៉ាងខ្លាំង ក្រោយមានការចែកចាយម៉ូដជាតិរបស់ថៃ ដែលសឹងតែដូចគ្នាបេះបិទទៅនឹងស្នាដៃរបស់កូនខ្មែរ និងបានចោទថា ថៃបានលួចយកឈុតដែលជារបស់ខ្មែរទៅ។ ជាក់ស្ដែង កូនខ្មែរ Arisa Phoenix ដែលត្រូវគេដឹងថាតែងតែបង្ហោះគំនូរម៉ូតសម្លៀកបំពាក់ច្នៃយ៉ាងប្រណិតរបស់ខ្លួន ទៅលើហ្វេសប៊ុក។ ស្រាប់តែរំលងមិនបានប៉ុន្មានផង បែរជាមានផេកមួយរបស់ថៃ បានបង្ហាញឈុតឌីហ្សាញថ្មីឈ្មោះថា “រាជនីព្រៃព្រឹក្សាទិសបូពា៌” ដោយមានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹងឈុតមួយរបស់ Arisa Phoenix តែម្តង។

ប៉ុន្តែយ៉ាងណាមិញ បងប្អូនអ្នកលេងហ្វេសប៊ុកក៏មានការជឿជាក់ច្បាស់ថា ឈុតមួយនេះជារបស់ខ្មែរ ត្បិតរចនាបថ និងភស្តុតាងបញ្ជាក់ថារបស់ខ្មែរត្រឹមត្រូវ។ គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានខែមុនថៃធ្លាប់មានជម្លោះរឿងឈុតតំណាងជាតិរបស់ Mister Supranational Surin ដែលយកលំនាំតាមឈុតច្នៃរបស់យុវជនភូមាម្នាក់មកច្នៃបន្ថែមអោយត្រូវតាមរចនាបថថៃ រឿងនេះធ្វើអោយអ្នកលេងសង្គមហ្វេសប៊ុកជនជាតិភូមាខឹងសម្បាយ៉ាងខ្លាំង តែបែរជាត្រូវជនជាតិថៃតិះដៀលថាខ្វះចំណេះដឹងខាងផ្នែកវប្បធម៌ថា មើលមិនដឹងថាមួយណារបស់គេរបស់ឯងទៅវិញ៕

ឈុតរបស់កូនខ្មែរ Arisa Phoenix

ឈុតរបស់ថៃ

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments