Header Ads

គួរឲ្យអាណិតណាស់!! ក្មេងស្រី​​អាយុ១២​ឆ្នាំម្នាក់ត្រូវ​សត្វ​អង្ក្រង «កាច់សំបុក» ​រស់នៅ​តកូនតចៅ​ក្នុង​ត្រចៀក (​មាន​វីដេអូ​)

គួរឲ្យអាណិតណាស់!! ក្មេងស្រី​​អាយុ១២​ឆ្នាំម្នាក់ត្រូវ​សត្វ​អង្ក្រង «កាច់សំបុក» ​រស់នៅ​តកូនតចៅ​ក្នុង​ត្រចៀក
​នាង ShreyaDarji​អាយុ ១២​ឆ្នាំ រស់នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ឥណ្ឌា ត្រូវគេ​រកឃើញ​សំបុក​អង្ក្រង​ក្នុង​ត្រចៀក​ដ៏​ច្រើន​សឹង​មិនគួរ​ឱ្យ​ជឿ​ដែលមាន​ចំនួន​លើសពី ១០០០ ក្បាល និង កើតមាន ១០ ក្បាល​ជា​រៀងរាល់ថ្ងៃ ។ បញ្ហា​នេះ​កើតឡើង​ដោយ​មានការ​រមាស់​ត្រចៀក​បន្តិចបន្តួច​ប៉ុណ្ណោះ​នៅ​ខែសីហា​ឆ្នាំមុន ។​

​គ្រូពេទ្យ​បាន​ប្រញាប់​យក​សត្វ​ទាំងនោះ​ចេញ​អស់​រាប់ពាន់​ក្បាល បន្ទាប់ពី​ពិនិត្យឃើញ​វា ។​

ប៉ុន្តែ​ទោះបី​ជាមាន​ការជួយ​ពី​វេជ្ជបណ្ឌិត​ក៏ដោយ​បញ្ហា​នេះ​នៅតែ​បន្ត​ព្រោះ​សត្វ​អង្ក្រង​នោះ​នៅតែ​បង្កើត​កូនចៅ ។ ចំណែកឯ​ឪពុកម្ដាយ​របស់​នាង​បាន​ប្រើ​វិធី​សព្វបែបយ៉ាង​ពី​ថ្នាំបុរាណ​ទៅ​គ្រូមន្តអាគម​ន៍ ប៉ុន្តែ​វា​នៅតែ​ចេញពី​ត្រចៀក​របស់​នាង​ដដែល​។​

​លោក​Sanjay Darji ឪពុក​របស់​នាង Sheyra​បាន​និយាយថា​សត្វ​នោះ​វា​តែងតែ​វារ​ចេញមក​នៅពេលដែល​កូន​គាត់​កំពុង​អង្គុយ​រៀន​។ ឪពុក​ក្មេងស្រី​ខាងលើ​បានឱ្យដឹង​ទៀតថា លោក​ធ្លាប់​យក​កូនស្រី​ទៅពិនិត្យ​នៅ​កន្លែង​គ្រូពេទ្យ​ជំនាញ ប៉ុន្តែ​គ្រូពេទ្យ​ទាំងនោះ​មិនអាច​ជួយ​អ្វី​បាន​ដល់​កូន​របស់គាត់​នោះទេ មានតែ​សង្ឃឹមថា​គ្រប់យ៉ាង​នឹង​ប្រសើរឡើង​ប៉ុណ្ណោះ ៕

**** អត្តបទល្អៗបន្ថែម៖ ​អាសូរ​ណាស់​! នារី​ម្នាក់នេះ​ត្រូវ​ផ្សាំ​ប៉េងប៉ោង​៤​លើ​ផ្ទៃមុខ ដើម្បី​បក​ខ្នៅ​ដ៏​ធំ​អាច​បង្ក​មហារីក​ប៉ះពាល់​ដល់​អាយុជីវិត​ ****

​ស្ត្រី​វ័យក្មេង​ម្នាក់ ត្រូវបាន​បណ្តុះ​ប៉េងប៉ោង​ចំនួន​៤ ទំហំ​ប៉ុនៗ​ស៊ុត ចូល​ទៅនឹង​ស្បែក ដើម្បី​សង្គ្រោះ​ជីវិត​របស់​នាង ដោយសារ​វេជ្ជបណ្ឌិត​បា​រ​ម្ភ​ថា ខ្នៅ​ដ៏​ធំ​ពី​កំណើត​គ្រប់​ពាក់កណ្តាល​ផ្ទៃមុខ​របស់​នាង អាច​នឹង​ក្លាយជា​មហារីក ។​

Xiao Yan ត្រូវការ​ការព្យាបាល​ដ៏​ចម្លែក​នេះ ដើម្បី​អនុញ្ញាត​នាង​អាចបង្កើត​ជាលិកា​ថ្មី ដែល​វេជ្ជបណ្ឌិត​អះអាងថា អាច​ប្រើ​វា ដើម្បី​ផ្សាំ​លើ​ផ្ទៃមុខ​របស់​នាង នៅពេលនោះ​ខ្នៅ​ត្រូវបាន​ដកចេញ ។​

នារី​អភព្វ​វ័យ ២៣ ឆ្នាំ មកពី​ភូមិ Longjing ក្នុង​ខេត្ត Guizhou ភាគ​ខាង​និរតី​នៃ​ប្រទេស បាន​រង​ទទួល​ពី​ជំងឺមហារីក​សុដន់​ដែល​ប៉ះពាល់​ដល់​មនុស្ស​ត្រឹមតែ​ម្នាក់ ក្នុងចំណោម ៥ សែន​នាក់ ។​

ឥឡូវនេះ នាង​ត្រូវ​ស៊ូទ្រាំ​នឹង​ការអូសបន្លាយ​ខែ នៃ​ការចម្លង (Copy) ជាមួយ​ប៉េងប៉ោង ដើម្បី​ពន្យឺត​សាច់​ស្បែក​របស់​នាង នៅ​ទីតាំង​៤ មុនពេល​នាង​អាចមាន​ផ្ទៃមុខ​ថ្មី ។​

គួរ​បញ្ជាក់ថា Xiao កើតមក​ជាមួយ​ខ្នៅ​ដ៏​ធំ​នៅលើ​ផ្ទៃមុខ ត្រូវបាន​ផ្សាំ​ប៉េងប៉ោង​៤ ដើម្បី​ពន្យឺត​ស្បែក​របស់​នាង សម្រាប់​ជា «​ប្រតិបត្តិការ​» បក បន្ទាប់ពី​វេជ្ជបណ្ឌិត​ព្រមាន​ថា វា​អាច​ក្លាយជា​មហារីក ៕

ប្រភព៖ ksn-news

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments