Header Ads

រន្ធត់គ្រប់គ្នា!! តួសម្តែងម្នាក់ត្រូវវិញ្ញាណចូលសណ្ឋិត ផ្អើលអស់ក្រុមការងារកំឡុងពេលថតរឿង «វិញ្ញាណជំនាងបន្ទប់» (មានវីដេអូ)

មិនមែនជាលើកទី ១ ទេ ដែលកើតមានហេតុការណ៍តក់ស្លុតក្នុងកំឡុងពេលដែលខ្មែរយើងថតរឿងខ្មោច ហើយត្រូវវិញ្ញាណចូលសន្ធិតក្នុងខ្លួនតួអង្គ។ ជាក់ស្ដែងដូចជារឿង នាងនាថបាត់ដំបងកន្លងទៅនេះ ដែលបានធ្វើឲ្យកញ្ញា នី មុន្នីនាថ តែងតែជួបហេតុការណ៍ប្លែកៗ រហូតត្រូវធ្វើពិធីច្រើនដង ទំរាំថតចប់។ យ៉ាងណាមិញ ពេលថ្មីៗ នេះ អ្នកលេងហ្វេសប៊ុកកើតអារម្មណ៍តក់ស្លុតខ្លាំង ក្រោយតួសម្ដែងខ្មែរម្នាក់បានបង្ហោះពីវីដេអូ ពេលដែលខ្លួនត្រូវវិញ្ញាណចូលសណ្ឋិតកំឡុងពេលថតរឿង «វិញ្ញាណជំនាងបន្ទប់» និងធ្វើបាបរាងកាយគួរឲ្យរន្ធត់។

តាមរយៈហ្វេសប៊ុក របស់តួសម្ដែងឈ្មោះ Khom Sokkhaythit បានរៀបរាប់ឲ្យដឹងថា៖ «នេះជាហេតុការពិតមួយដែលនឹកស្មានមិនដល់ដែលត្រូវមានវិញ្ញាណអ្វីមួយមកលងក្រុមការងារយើង វាជាលើកទីមួយហើយដែលកើតឡើងក្នុងអំឡុងពេលកំពុងថត វាកើតឡើងលើរូបខ្ញុំផងក្រុមការងារផងខាង camera ផង រឿងដែលពួកយើងថតនោះគឺ«វិញ្ញាណជំនាងបន្ទប់»ធ្វើអោយពួកគាត់ភ័យខ្លាំង ហើយរឿងនេះវាពាក់ព័ន្ធនឹងអាថាន់របស់ខ្ញុំ និងវិញ្ញាណពិតដែលជាជំនាងបន្ទប់ទៀត។ខ្ញុំនិងធ្វើការlive និយាយដំណើរដើមទងរឿងនឹងអោយស្ដាប់នៅពេលដែលខ្ញុំទំនេរបន្តិច»។ ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments