Header Ads

ខកចិត្តណាស់!! ខំយកមនុស្សយន្តជាច្រើនមករៀបជារង្វង់សុំមិត្តស្រីរៀបការ តែត្រូវនាងបដិសេដ ហើយប្រាប់ឲ្យទៅរៀបការជាមួយមនុស្សយន្តទៅ

ខកចិត្តណាស់!! ខំយកមនុស្សយន្តជាច្រើនមករៀបជារង្វង់សុំមិត្តស្រីរៀបការ តែត្រូវនាងបដិសេដ ហើយប្រាប់ឲ្យទៅរៀបការជាមួយមនុស្សយន្តទៅ។ ចិន៖ ការស្នើសូមមិត្តស្រីរៀបការក្នុងរូបភាពប្លែកៗគឺជារឿងដ៏ពេញនិយមមួយសម្រាប់យុវវ័យចិនក្នុងរយៈពេលចុងក្រោយនេះ។ យ៉ាងណាក្តីក៏មានដែរ អ្នកដែរទទួលបានសេចក្តីខកចិត្តពីការស្នើសូមនេះ ព្រោះតែមិត្តស្រីរបស់គេមិនយល់ព្រមរៀបការជាមួយ។ ជាក់ស្តែងដូចជាករណីរបស់លោក He Yi ដែលខំបង្កើតមនុស្សយន្តតូចៗជាច្រើន ហើយយកពួកវាមករៀបជារាងរង្វង់ ដើម្បីសូមមិត្ត ស្រីរៀបការ តែគាត់ទទួលបានលទ្ធផលយ៉ាងខកចិត្តជាទីបំផុត។

លោក He Yi​ គឺជាអ្នកសរសេរកម្មវិធីឲ្យក្រុមហ៊ុនអ៊ឺនធឺណិតដ៏ធំមួយ ហើយជាធម្មតាគាត់តែងតែរវល់នឹងការងារ និងមិនសូវមានពេលវេលាគ្រប់គ្រាន់ជាមួយនឹងមិត្តស្រីរបស់គាត់ទេ។ ក្នុងរយៈពេល ៣ ឆ្នាំ ដែលពួកគេបានស្រលាញ់គ្នានេះ តែងមានរឿងខឹង និងអន់ចិត្តជាមួយគ្នាជាញឹកញាប់។ ស្រាប់តែពេលថ្មីៗនេះ លោក He Yi បានសម្រេចបង្កើតមនុស្សយន្តតូចៗជាច្រើន ដើម្បីរៀបចំសូមមិត្តស្រីគាត់រៀបការ តែយ៉ាងណាក្តីមិត្តស្រីរបស់គាត់ មិនព្រមរៀបការជាមួយនោះទេ ហើយនាងប្រាប់ទៅកាន់បុរសនោះថា ឲ្យទៅរៀបការជាមួយនឹងមនុស្សយន្តទៅ ​ព្រោះនាងមិនចង់រៀបការជាមួយមនុស្សដែលរវល់ និងគ្មានពេលវេលាសម្រាប់នាងនោះទេ៕

**** អត្តបទល្អៗបន្ថែម៖ ស្វីតស្លប់! ខួបកំណើតប្រពន្ធប្តីទិញកាបូបលុយតូចមួយអោយប្រពន្ធជាទីស្រឡាញ់តែកុំមើលក្នុងកាបូបកប់តែម្តង ****

កាលពីពេលថ្មីៗនេះយើងឃើញមាន ការស៊ែរតគ្នាជាច្រើននៅវីដេអូមួយដែលប្តីប្រពន្ធមួយគូរដ៏សែនស្វីតអោយកាដូប្រពន្ធក្នុងថ្ងៃខួបកំណើតដោយមានកាបូបលុយតូចមួយ ជាកាដូខួបកំណើតជូនប្រពន្ធ។ អ្វីដែលធ្វើអោយប្រពន្ធជាទីស្រឡាញ់ភ្ញាក់ផ្អើលនោះគឺថានៅក្នុងកាបូបលុយនោះមានសែកជាទឺកប្រាក់ប្រមាណ 3000$ ថែមទៀតផង។

ក្នុងនោះផងដែរគេក៏បានរៀបរាប់ក្នុងគណនីហ្វេសប៊ុករបស់ផេកមួយថា “ពីជេៗ Ma Li Vin​ ឆ្នាំនេះខុសពីឆ្នាំមុនព្រោះកាដូគាត់គឺកាបូបដាក់លុយដ៏តូចមួយតែអ្វីដែលនឹកស្មានមិនដល់គឺក្នុងកាបូបនោះមានលុយហេីយមានសែកទឹកប្រាក់3000$ទៀត😍ហេីយចេះធ្វេីតាមណាគេប្ដីអូនមិនដែលឃេីញណាគេអោយកដូរគ្នាចឹងទេ😫ទេីបតែឃេីញបងអែងមួយធ្វេីចឹងតែទោះយ៉ាងណាក៏អូននៅតែអរគុណបងសំរាប់ការដូរដ៏ធំសំរាប់អូននេះ🙏🏻មិនមែនផុសចង់អួតអីទេតែនេះវាជាទឹកចិត្តដែលគាត់មានចំពោះខ្ញុំហេីយអូនចង់ប្រាប់ថាអូនស្រលាញ់បងជាងកាដូបងអោយអូនទៅទៀតព្រោះពីឆ្នាំហេីយដែលពួកយេីងដេីរលេីផ្លូវរួមគ្នាមិនថាសុខរឺក៏ទុកគឺពួកយេីងតែងតែនៅជាមួយគ្នា…!!!”។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments