Header Ads

សាហាវណាស់!! បុរសម្នាក់ផឹកស្រាស្រវឹងផ្ទុះកំហឹង សម្លាប់ប្រពន្ធដើម និងប្រពន្ធចុងទាំងមានផ្ទៃពោះ...

សាហាវណាស់!! បុរសម្នាក់ផឹកស្រាស្រវឹងផ្ទុះកំហឹង សម្លាប់ប្រពន្ធដើម និងប្រពន្ធចុងទាំងមានផ្ទៃពោះ...

ប្រទេសថៃ៖ បុរសតិរច្ឆានម្នាក់បានព័ទ្ធវង់ផឹកស្រាអបអរថ្ងៃឆ្លងឆ្នាំសកល រហូតស្រវឹងជោកជាំ ទើបត្រឡប់មកផ្ទះវិញ លុះពេលឮប្រពន្ធដើម និងប្រពន្ធចុងឈ្លោះប្រកែកគ្នា ក៏ផ្ទុះកំហឹងយ៉ាងក្រេវក្រោធ ទាញកាំភ្លើង​បាញ់សម្លាប់ប្រពន្ធទាំង២នាក់ ទាំងនាងចុងមានផ្ទៃពោះ បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកភូមិ ប្ដឹងទៅសមត្ថកិច្ចចុះឃាត់ខ្លួន កាលពីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងស្រុកម៉ៃអាយ ខេត្តឈៀងម៉ៃ។

មន្ត្រីនគរបាលស្រុកម៉ៃអាយ បានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ Pakator Saiwoo អាយុ៣៨ឆ្នាំ។ រីឯជនរងគ្រោះទាំង២នាក់នោះ ទី១-ឈ្មោះ Awomas Seloo អាយុ៣៩ឆ្នាំ (ប្រពន្ធដើម) និងទី២-ឈ្មោះ Phachri Chaknuk អាយុ២០ឆ្នាំ (ប្រពន្ធចុង) មានផ្ទៃពោះប្រហែលជិត៣ខែ។ ពួកគេមានកូន៤នាក់ រស់នៅក្នុងស្រុក-​ខេត្តខាងលើ។

បើតាមសម្ដីរបស់អ្នកស្រុករស់នៅផ្ទះជិតគ្នាជាមួយនឹងជនសង្ស័យ បានឲ្យដឹងថា ជនសង័្សយមានប្រវត្តិ ជាមនុស្សកើតជំងឺសរសៃប្រសាទ ហើយគេ​លេបថ្នាំជាប្រចាំ។ ប៉ុន្តែនៅពេលគេផឹកស្រាស្រវឹងម្ដងៗ គេតែងតែមានអារម្មណ៍ឆេវឆាវខ្លាំងណាស់ ហើយចូលចិត្តបង្កនូវអំពើហិង្សា​ នៅក្នុងគ្រួសារ។

ប្រភពព័ត៌មានដដែល បានឲ្យដឹងទៀត មុនពេលកើតមាននូវអំពើឃាតកម្មយ៉ាងសាហាវឃោរឃៅនោះ ជនសង្ស័យបានទៅព័ទ្ធវង់ផឹកស៊ី​ជាមួយនឹងអ្នកភូមិ ដើម្បីប្រារព្ធនូវកម្មវិធីឆ្លងឆ្នាំសកល រហូតស្រវឹងជោកជាំ។ លុះពេលគេត្រឡប់មកដល់ផ្ទះវិញ ក៏ឮប្រពន្ធដើម និងចុង​បានឈ្លោះប្រកែកគ្នា ស្រាប់តែជនសង្ស័យបានទាញកាំភ្លើង បាញ់សម្លាប់ប្រពន្ធទាំង២នាក់របស់ខ្លួន ធ្វើឲ្យកូនរបស់គេទាំង៤នាក់ រត់គេច​ខ្លួនបាត់អស់។ ភ្លាមៗនោះ ជនបង្កបានស្រែកប្រាប់អ្នកភូមិថា គេបាន​ស្លាប់ប្រពន្ធទាំង២នាក់របស់គេចោលហើយ។ ឮបែបនេះ អ្នកភូមិបានចេញមកលួងលោម អស់រយៈពេលជាង១ម៉ោង ទើបជនសង្ស័យយល់ព្រមទម្លាក់អាវុធចុះ ហើយដើរចេញពីក្នុងផ្ទះ មកប្រគល់ខ្លួនឲ្យនគរបាលឃាត់ខ្លួន​តាម​សម្រួល។ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចនគរបាលថៃ បានបញ្ជូនជនដៃដល់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឈៀងម៉ៃ ដើម្បីកសាងសំណុំរឿង​បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments