Header Ads

អស់ស្ទះ!! ចាប់បានគ្រឿងញៀនទម្ងន់៧៤៥គីឡូក្រាមលាក់នៅក្នុងផ្លែម្នាស់ (មានវីឌីអូ)

អស់ស្ទះ!! ចាប់បានគ្រឿងញៀនទម្ងន់៧៤៥គីឡូក្រាមលាក់នៅក្នុងផ្លែម្នាស់
គ្រឿងញៀនប្រភេទកូកាអ៊ីនត្រូវបានប៉ូលីស ព័រទុយហ្គាល់ និង អេស្ប៉ាញ សហការណ៍គ្នាធ្វើការចាប់បានតាមរយៈការដឹកជញ្ជូនតាមកប៉ាល់កាលពីពេលថ្មីៗនេះ ដោយប្រភេទកូកាអ៊ីនទាំងនោះគឺមានទំងន់សរុបចំនួន ៧៤៥គីឡូក្រាមដែលគេបានច្រកចូលទៅក្នុងផ្លែម្នាស់ ហើយម្នាស់នោះត្រូវគេបានច្នៃប្រឌិតយ៉ាងស្អាតដែលមើលទៅគឺដូចជាផ្លែម្នាស់ពិតៗអញ្ចឹង។

តាមការពិតទៅនេះគឹជាការបន្លំភ្នែកមួយដ៏បិុនប្រសព្វរបស់ឈ្មួញជូួញដូរគ្រឿងញៀន នៅពេលដែលគេគាស់ម្នាស់នោះមកគឺក្នុងសាច់ម្នាស់គឺមានសុទ្ធតែជាកញ្ចប់គ្រឿងញៀនប្រភេទកូកាអ៊ីនទាំងអស់ មន្ត្រីប៉ូលីសបានអោយដឹងថានេះជាការរត់ពន្ធគ្រឿងញៀនចេញពីអាមេរិកខាងត្បូងមកកាន់ដែនដីនៃទ្វីបអឺរ៉ុប ហើយការត់ពន្ធតាមរយៈការដឹកផ្លែម្នាស់នេះគឺវាកើតតាំងពីអំឡុងឆ្នាំ២០១៧មកម៉្លេះដូច្នេះបានន័យថាទំរាំតែគេចាប់បានការរត់ពន្ធគ្រឿងញៀននេះវាបានរួចខ្លួនច្រើនជើងមកហើយ។ តោះទៅទស្សនាវីឌីអូ ៖

ប្រភព៖​ thetruthkh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments