Header Ads

មិនជឿកំប្រមាថ!! អ្នកក្រុងញូវយ៉កប្រាប់ CNN ថា ព្រលឹងខ្មោចពិតជាមានមែន បន្ទាប់ពីឃើញក្មេងស្រីតូចលេងក្នុងគម្ពោតព្រៃទាំងកណ្តាលយប់

រូបភាព​អា​ថ៍កំ​បាំង​នៃ​ព្រលឹង​ខ្មោច​ក្មេងស្រី​ម្នា​ក់ថត​ជាប់​កាមេរ៉ា​ក្នុង​ទីក្រុង​ញូវយ៉ក​បានធ្វើឱ្យ​មនុស្ស​រស់នៅ​ទីនោះ​ខ្លាចញញើត​បំផុត​។​​ ​ម្ចាស់​ដី​ក្នុង​តំបន់ Cambridge នៅ​ញ៉ូ​វ​យ៉​កបាន​បង្កប់​កាមេរ៉ា​នៅក្នុង​គម្ពោត​ព្រៃ​ដើម្បី​ប្រមាញ់​រូបភាព ប៉ុន្ដែ​ដោយ​ចង់​ឆែក​មើល​កាមេរ៉ា បែរជា​ធ្វើឱ្យ​ពួកគេ​ភ្ញាក់ផ្អើល​ទៅវិញ​។ ពួកគេ​បានឃើញ​រូបភាព​បង្ហាញ​ក្មេងស្រី​តូច​ម្នាក់​កំពុង​លេង​នៅ​ព្រៃ​។​​អ្នករស់នៅ​តំបន់​នោះ​ឈ្មោះ George Bell និយាយថា “​ខ្ញុំ​បានរស់នៅ​ទីនេះ​ពេញ​មួយ

ជីវិត​របស់ខ្ញុំ ហើយ​ខ្ញុំ​មិនដែល​ឮ​ពាក្យ​ថា​ខ្មោច​រត់​លេង​ក្នុងព្រៃ​ម្ដងណា​ឡើយ​”​។​ យ៉ាងណាមិញ អ្នករស់នៅ​ចាស់​វង្សា​ក្នុង​តំបន់​នោះបាន​លាតត្រដាង​ថា ក្មេង​អាយុ​និង​រូបរាង​ប្រហែល​ក្នុង​រូបថត​នេះ​ត្រូវបាន​សម្លាប់​នៅលើ​រថភ្លើង​ដែល​ធ្លាប់ធ្វើ​ដំណើរ​កាត់​តំបន់​នេះ​។​ យ៉ាងណាមិញ ម្ចាស់​រមណីយដ្ឋាន​ជិះ​ស្គី​នៅ Greenwich បាន​ប្រាប់​ទៅ​វេ​ប​សាយ WTEN ថា រូបភាព​ក្មេងស្រី​នោះ​គឺជា​ចៅស្រី​របស់គាត់​។​​ ​Chic Wilson ក៏បាន​ប្រាប់​ទៅ​វេ​ប​សាយ CNN ផងដែរ​ថា “​វា​នឹង​ជា​ភស្ដុតាង​មួយ​បង្ហាញថា​ព្រលឹង​មាន​ពិត បន្ទាប់ពី​ស្លាប់​”៕

**** អានអត្តបទន្ថែម៖ មិនចេះខ្មាស់គេអ្នកមើលថែក្មេងលួចផឹកទឹកដោះគោរ ពេលគេចាប់បានថាក្មេងជាអ្នកផឹកអស់ចុងក្រោយទើប ****

អ្នកមើលថែក្មេងលួចផឹកទឹកដោះគោ ពេលម៉ែរគេចាប់បានអះអាងថាក្មេងផឹកដល់អស់ ចុងក្រោយទើបសារភាពថា ញាំតែបន្តិចតើមិនចង់អោយសល់ចោល។ វេបសាយ ភីផើលដេលី បានរាយការណ៍មកថា អ្នកម្ដាយម្នាក់បានសម្ដែងការមិនពេញចិត្តជាខ្លាំង បន្ទាប់ពីចាប់បានអ្នកមើលថែក្មេងម្នាក់ ដែលត្រូវបញ្ជូនមកពីក្រុមហ៊ុនមួយ បានលួចផឹកទឹកដោះគោរបស់ក្មេង ដែលនាងត្រៀមអោយក្មេងផឹក ពេលគេចាប់បានមិនព្រមសារភាពពេលមានភស្លុតាំងច្បាស់លាស់ ក៏និយាយថាគេចិត្តអាក្រក់អត់ដូចកន្លែងផ្សេងអោយយកទៅផ្ទះទៀតផង

ដោយនាង លិន ជាម្ដាយរបស់ក្មេងបាននិយាយថា នាងប្រាប់ថាទឹកដោះគោដែលលាយអោយក្មេងផឹក បើក្មេងផឹកមិនអស់សូមយកទៅអោយអាបងមួយទៀតដែលអាយុ1ខួបផឹកបន្ត តែក្នុងថ្ងៃទី២០ធ្នូ កន្លងមកនេះ នាងសង្កេតឃើញថានៅលើតុអង្គុយលេងគឹនៅមានទឹកដោះគោនៅឡើយទេ នាងក៏ដើទៅបាត់ពេលដើមកវិញក៏ឃើញទឹកដោះគោអស់រលីង នាងក៏សួរថាក្មេងញាំទាល់តែអស់មែន អ្នកមើលថែក្មេងឆ្លើយថាចាស់មែន

នៅពេលគេឆែកកំមេរ៉ាមើល ឃើញនាងផឹកមែន ឃើញនាងងៀកឃើញកាំមេរ៉ាក៏ដើទៅផឹកបង្ហើយនៅខាងក្នុង ក្រោយមកទើបនាងព្រមសារភាពថា ឃើញនៅសល់មិនចង់ចោលញាំបង្ហើយម៉ងទៅ ហើយថៅកែមុនៗគេអោយយកទៅផ្ទះទៀតផង ឮបែបនេះនាងលិនដែលជាម្ដាយរបស់ក្មេងបានរាយការទៅខាងក្រុមហ៊ុនមើលថែក្មេងអោយចាត់វិធានការជាមួយអ្នកមើលថែក្មេងម្នាក់នេះនឹងឈប់អោយថែកូននាង នាងបន្តទៀតថា ទឹកដោះគោប៉ុហ្នឹងវាគ្មានអ្វីច្រើននោះទេ តែស្អប់ចរឹករបស់មនុស្សកុហក់អញ្ចេះកុហក់ចញ្ចុះ ហើយក៏សង្ឃឹមថាអ្នកមើលថែក្មេងដ៏ទៃទៀតកុំធ្វើចរឹកបែបនេះ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments