Header Ads

ស្អាតណាស់!! រូបថតនិស្សិតស្រីរៀនខាង IT អង្គុយលាងចាន កំពុងធ្វើអ្នកលេងអ៊ីនធឺណេតចាប់អារម្មណ៍

ស្អាតណាស់!! រូបថតនិស្សិតស្រីរៀនខាង IT អង្គុយលាងចាន កំពុងធ្វើអ្នកលេងអ៊ីនធឺណេតចាប់អារម្មណ៍ ​រូបភាព​ស្ដ្រី​វៀតណាម​កំពុង​លាងចាន​វ័យ ២៤ ឆ្នាំ​ម្នាក់​កំពុង​ល្បី​នៅលើ​បណ្ដាញ​សង្គម ដោយសារ​សម្រស់​របស់​នាង​។​

យោងតាម​វេ​ប​សាយ Koreaboo ស្ត្រី​ម្នាក់​នោះ​មាន​ឈ្មោះថា Yon Dali បាន​ជួយ​លាងចាន​បងប្រុស​ដែលជា​ម្ចាស់​ភោជនីយដ្ឋាន​មួយកន្លែង​។ នាង​ក៏បាន​ជួយ​ការងារ​ក្នុង​ផ្ទះបាយ និង​មុខ​ជំនួញ​បងប្រុស​ដោយ​លើក​អាហារ​ឱ្យ​ភ្ញៀវ​ផងដែរ​។​

​ ​យោងតាម​វេ​ប​សាយ BaoMoi បាន​លាតត្រដាង​ថា​ឈ្មោះ​ពិត​របស់ Yon Dali គឺ Nguyen Thi Hai Yen​។ នាង​មាន​ដើមកំណើត​មកពី Pleiku ខេត្ត Gia Lai ហើយ​បច្ចុប្បន្នកំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ Ho Chi Minh ផ្នែក​បច្ចេកវិជ្ជា ហើយ​នាង​ក៏​កំពុងធ្វើការ​ឱ្យ​ក្រុមហ៊ុន​បរទេសមួយ​ដែរ​។ បន្ទាប់ពី​បញ្ចប់​ការសិក្សា​នាង​សង្ឃឹមថានឹង​ក្លាយជា​អ្នកបង្កើត​កម្មវិធី​ម្នាក់ ដូច្នេះ​នាង​អាចជួយ​គ្រួសារ​របស់​នាង​តាមរយៈ​ជំនាញ​របស់​នាង​បាន​។​

​​ ​ហើយ​នាង​ក៏​លាតត្រដាង​ផងដែរ​ថា នាង​ចូលចិត្ត​ប្រឹងប្រែង​ធ្វើការ​នៅ​ភោ​ជនី​ដ្ឋា​ន​របស់​បងប្រុស​នាង ដោយសារ​នាង​ធ្វើ​ដូច្នេះ​ទើប​អាចជួយ​សម្រាល​ដល់​ការរស់នៅ​របស់​ឪពុកម្ដាយ​របស់​នាង​៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments