Header Ads

អស្ចារ្យណាស់ !! រកឃើញគ្រោងឆ្អឹង​​គោ​សមុទ្រ​យក្ស​មួយ​ដែល​ទំហំ​ធំ​បំផុត​នៅលើ​ពិភពលោក ដែល​ផុត​ពូជ​កាលពី ៣០០ ឆ្នាំមុន

អស្ចារ្យមែន! គ្រោងឆ្អឹង​«​គោ​សមុទ្រ​»​ដែល​ផុត​ពូជ​កាលពី ៣០០ ឆ្នាំមុន ត្រូវបាន​គេ​ជីក​ឃើញ​នៅ​រុស្ស៊ី​។ ​កាលពីពេល​ថ្មីៗ​នេះ ក្រុម​អ្នក​អភិរក្ស​តំបន់ឆ្នេរ បាន​ជីក​ឃើញ​គ្រោងឆ្អឹង​របស់​គោ​សមុទ្រ​យក្ស​មួយ​ដែល​ទំហំ​ធំ​បំផុត​នៅលើ​ពិភពលោក នៅ​តំបន់ឆ្នេរ​ភាគ​ខាងកើត​នៃ​ប្រទេស​រុស្ស៊ី ហើយ​ត្រូវបាន​គេ​សន្និដ្ឋានថា វា​បាន​ផុត​ពូជ​អស់​រយៈពេល​ជា​យូរ មកហើយ ។​ ​សត្វ​ប្រេទ​នេះ ត្រូវបាន​គេ​ដាក់ឈ្មោះថា «​គោ​សមុទ្រ​ស្ទេ​ល​ល័​រ​» (Steller) ដោយ​យកតាម​ឈ្មោះ​របស់

លោក ច​ច ដាប់​ប​ល​យូ ស្ទេ​ល​ល័​រ ជ​អាល្លឺម៉ង់ ជា​អ្នកជំនាញ​ផ្នែក​សត្វវិទ្យា ។ សត្វ​មួយ​ប្រភេទ​នេះ​មាន​រស់នៅ​សមុទ្រ​បេ​រីង​(Bering) ចន្លោះ​ប្រទេស​រុស្ស៊ី និង កោះ​អា​ឡា​ស្កា ប៉ុន្តែ​មានជំនឿថា វា​រង​ការ​បរបាញ់​រហូត​ផុត​ពូជ​តាំងពី​សតវត្ស​ទី ១៨ មកម្ល៉េះ ។​​គ្រោងឆ្អឹង​គោ​សមុទ្រ​មួយ​នោះ ត្រូវបាន​គេ​ជីក​រកឃើញ​នៅ​តំបន់​អភិរក្ស​ធម្មជាតិ កូ​មាន​ដូ​ស្គី នៅលើ​ប្រជុំ​កោះ Commander ប្រទេស​រុស្ស៊ី

កាលពីពេល​ថ្មីៗ​កន្លងទៅ ដោយ​វា​កប់​យ៉ាងជ្រៅ​នៅ​ខាងក្រោម​ស្រទាប់​ថ្ម និង ខ្សាច់​ធ្វើឱ្យ​អាជ្ញាធរ​តំបន់​អភិរក្ស​មួយ​នេះ​ត្រូវ​ចំណាយពេល​ជាង ៤ ម៉ោង ក្នុង​ការជីក​យក​គ្រោង​ដោយមាន​ការប្រុងប្រយ័ត្ន ។ គ្រោងឆ្អឹង​នោះ គឺមាន​ឆ្អឹង​កង​ខ្នង​ចំនួន ៤៥ កង់ ឆ្អឹងជំនីរ​ចំនួន ២៧ ឆ្អឹង ក្រៅពីនេះ​នៅមាន​ឆ្អឹង​ស្មា និង ឆ្អឹង​ដៃ​ផង ។ ក្រុម​អ្នកស្រាវជ្រាវ​មានជំនឿថា សត្វ​គោ​សមុទ្រ ស្ទេ​ល​ល័​រ មួយ​ក្បាល​នេះ មាន​ប្រវែង​ជាង ៦ ម៉ែត្រ ។​​ការរកឃើញ​គ្រោងឆ្អឹង គោ​សមុទ្រ ស្ទេ​ល​ល័​រ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៅ​តំបន់​អភិរក្ស​ធម្មជាតិ ហើយក៏​ជាការ​ឆ្លុះបញ្ចាំង​ត្រឡប់​ថត​ក្រោយ​នូវ​វត្តមាន​ប្រភេទ​សត្វ​រស់​នៅលើ​ផែនដី​កាលពី​អតីតកាល ដែលមាន​សត្វ​ជាច្រើន​ប្រភេទ​បាន​ផុត​ពូជ​អស់​ទៅហើយនោះ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments