Header Ads

ញាក់សាច់! បើកឡានកិនគ្រាប់មីនកៀបជាប់កង់មិនដឹងខ្លួន សំណាងអត់ផ្ទុះ

ខេត្តសៀមរាប៖ អ្នកបើករថយន្តដឹកដីម្នាក់បានបើកកិនគ្រាប់មីនមិនទាន់ផ្ទុះមួយគ្រាប់ហើយកៀបជាប់និងកង់ដោយមិនដឹងខ្លួន ខណះគាត់ទៅយកដីពីរណ្តៅរបស់យាយហ្គិច រួចដឹកយកមកលក់នៅក្រុងសៀមរាប។ បន្ទាប់ពីប្រទះឃើញក៏ភ័យស្លន់ស្លោ ហៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។ ហេតុការណ៍ប្រទះឃើញនេះកើតឡើងនៅថ្ងៃទី៣១ខែមករា ឆ្នាំ២០១៨ ក្នុងភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប។

អ្នកបើកបររថយន្តដឹកដីនោះមានឈ្មោះ នេត កុម្ភះ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ បានដឹកដីពី កន្លែងរណ្តៅដីមួយក្នុងភូមិថ្នល់ ឃុំ រុនតាឯក ស្រុកបន្ទាយស្រី ហើយបានដឹកយកមកលក់នៅក្រុងសៀមរាប។

លោកបន្តថា បន្ទាប់ពីម្ចាស់រថយន្តចាក់ដីឲ្យគេរួចយកឡានមកជួសជុលនៅយាន្តដ្ឋានមួយកន្លែងនៅសង្កាត់ស្វាយដង្គំ ក៏ប្រទះឃើញគ្រាប់មីនប្រភេទ៨០មីលីម៉ែត្រចំនួន១គ្រាប់កៀបជាប់ចន្លោះកង់រថយន្ត។ពេលនោះទាំងម្ចាស់រថយន្តនិងម្ចាស់យាន្តដ្ឋាន មានការភ័យស្លន់ស្លោ ហើយក៏បានរាយការណ៍មកសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។

លោកបន្ថែមថាបន្ទាប់ពីសមត្ថកិច្ចទៅដល់ក៏បានរាយការណ៍ទៅអង្កការស៊ីម៉ាក់មកដោះ ដើម្បីយកទៅកម្ទេចចោល។មន្ត្រីជំនាញបានអះអាងថានេះគឺជាសំណាងរបស់ម្ចាស់រថយន្តណាស់ដែលមិនកិនចំ ព្រោះអីគ្រាប់នេះអាចមានលទ្ធភាពផ្ទុះបាន៕

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments