Header Ads

ផ្អើលពេញសារមន្ទីរ ដោយសារមានគេលួយកាច់យកមេដៃរបស់រូបចំលាក់អ្នកចម្បាំងមួយតម្លៃរាប់សិបលានដុល្លារ

អាមេរិក៖ បុរសម្នាក់ត្រូវបានភ្នាក់ងារ FBI តាមទៅចាប់ខ្លួនដល់ផ្ទះ បន្ទាប់ពីរកឃើញថា គាត់បានលួចយកមេដៃរបស់រូបចំលាក់អ្នកចម្បាំងចិនពីក្នុងកន្លែងដាក់តាំងក្នុងសារមន្ទីរ Philly សហរដ្ឋអាមេរិក។ រូបចំលាក់អ្នកចម្បាំងចិននេះត្រូវបានសារមន្ទីរ Philly ខ្ចីពីរដ្ឋាភិបាលចិន ដើម្បីដាក់បង្ហាញនៅក្នុងកម្មវិធី “ugly sweater party” ដែលនឹងត្រូវរៀបចំក្នុងសារមន្ទីរមួយនេះ។ ក្នុងកម្មវិធីជប់លៀងនេះគេបានរៀបចំដាក់តាំងរូបចំលាក់ជាច្រើន ដែលមានតម្លៃរាប់លានដុល្លារ ហើយរូបចំលាក់ ដែលត្រូវបានគេលួចមេដៃនេះជារូបចំលាក់របស់ព្រះចៅអធិរាជ Qin Shi Huang និងមានតម្លៃ ៤,៥ លានដុល្លារ។

បើតាមក្រុមការងារបច្ចេកទេសបានឲ្យដឹងថា ក្រោយពេលបិទកម្មវិធីភ្ញៀវទាំងអស់បាននាំគ្នាដើរចេញមកក្រៅ ដោយឡែកលោក Michael Rohana អាយុ២៤ឆ្នាំ បានទៅថតរូបលេងជាមួយនឹងរូបចំលាក់មួយនេះ ហើយគាត់ក៏បានលួចយកមេដៃរបស់រូបចំលាក់នោះតែម្តង។ ក្រោយទទួលបានព័ត៌មាននេះភ្នាក់ងារ FBI បានទៅដល់ផ្ទះរបស់បុរសដែលបានលួចមេដាយនោះ និងសម្រេចផ្តន្ទាទោសគាត់ទៅតាមផ្លូវ ច្បាប់៕

**** អានអត្តបទល្អៗបន្ថែម៖ កម្មករកាប់សម្លាប់ថៅកែ ហើយកាត់យកប្រដាប់ភេទទៅស្ងោស៊ី ព្រោះខឹងអត់បើកប្រាក់ខែជាង៣ឆ្នាំ ****

ឥណ្ឌូនេស៊ី៖ ថៅកែប្រុសដែលជាម្ចាស់ចំការដូងប្រេងម្នាក់ត្រូវបានកម្មករខ្លួនឯងកាប់សម្លាប់ និងថែមទាំងកាត់ប្រដាប់ភេទយកទៅស្ងោរហូបទៀងផង បន្ទាប់កម្មកររូបនោះខឹងនឹងថៅកែចិត្តអាក្រក់មិនព្រមបើកប្រាក់ខែឲ្យអស់រយៈពេល ៣​ឆ្នាំមកហើយ។​ ហេតុការណ៍នេះបានកើងឡើងនៅក្នុងតំបន់ Batanghari Regency ខេត្ត Sumatra’s Jambi ភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី។ ថៅកែចិត្តអាក្រក់ និងជាជនរងគ្រោះនោះមានឈ្មោះថា M Dasrullah ជាអ្នកមានម្នាក់​ តែមានចិត្តកំណាញ់ និងចូលចិត្តកេញប្រវ័ញ្ចលើកម្លាំងពលកម្មរបស់កម្មករ ដែលគ្មានផ្លូវតវ៉ាជាមួយគាត់។

បុរសឃាតកមានឈ្មោះថា Terusman អាយុ៥៤ឆ្នាំ ជាអ្នកគ្រប់គ្រង និងមើលថែចំការដូងប្រេងខាងលើនេះ។ ក្នុងរយៈពេល៣ឆ្នាំ គាត់មិន ដែលទទួលបានប្រាក់ខែនោះទេ បានត្រឹមតែអាហារបន្តិចបន្តួចសម្រាប់តែរស់មួយថ្ងៃៗប៉ុណ្ណោះ បើទោះជាគាត់ខំប្រឹងធ្វើការងារល្អយ៉ាងណាក៏ដោយ។ ដោយអស់ចិត្តទ្រាំជាមួយនឹងថៅកែរូបនេះ ក្នុងថ្ងៃកើតហេតុគាត់យកកាំបិតផ្គាក់ទៅកាប់សម្លាប់ថៅកែ ដែលកំពុងតែដេកលក់តែម្តង។

ក្រោយសម្លាប់ថៅកែរួចក្មេងប្រុសអាយុ១៥ឆ្នាំរបស់ម្នាក់បានចូលរួមជួយ យកសពនោះនៅកប់ចោលនៅក្រោយចំការទៀតផង ហើយមុននឹងកប់សាក់សពនេះបុរសជាឪពុកបានកាត់យកប្រដាប់ភេទរបស់ថៅកែរូបនោះទៅស្ងោស៊ីទៀតផង។ បីថ្ងៃក្រោយកើតហេតុនេះ ខាងមន្ត្រីប៉ូលិសបានស្វែករកការពិត និងឈានទៅដក់ការចាប់ខ្លួនឪពុកកូនជាឃាតក និងជាអ្នកផ្សំគំនិតនេះ មកទទួលទោសតាមផ្លូវច្បាប់៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments