Header Ads

ញាក់សាច់ !! ឪពុកក្មេកស្រវឹងស្រាកៀកស្មាកូនប្រសាទៅថើបនៅលើឆាកក្នុងពិធីរៀបការ ត្រូវប៉ូលិសឃាត់ខ្លួន

ប្រទេសចិន ​៖ ថ្ងៃរៀបការជាថ្ងៃសិរីមង្គលរបស់គូស្វាមីភរិយាថ្មី ពួកគេមិនចង់អោយមានរឿងមិនល្អណាមយយកើតឡើងឡើយក្នុងថ្ងៃដ៏ពិសេសនេះ។ ប្រភពព័ត៌មានចិនបានចុះផ្សាយករណីហួសចិត្តមួយ ដែលឪពុកក្មេកស្រវឹងស្រាចាប់ថើបកូនប្រសារកណ្តាលកម្មវិធីមង្គលការ​ដែលមានមនុស្សរាប់រយនាក់ចូលរួម។ ​តាមប្រភពបានអោយដឹងថាពិធីរៀបការនេះបានប្រព្រឹត្តទៅយ៉ាងរលូនរហូត ដោយមិនមានការរំខានអ្វីទាំងអស់។ រហូតដល់កម្មវិធីទទួលភ្ញៀវពេលល្ងាចឪពុកក្មេករបស់កូនក្រមុំក្នុងអាការៈស្រវឹងបានកៀកស្មារបស់នាងឡើងទៅលើឆាក ជាមួយនឹងទឹកមុខមិនសូុវស្រស់របស់កូនក្រមុំ។

រំពេចនោះគាត់ក៏បានចាប់ថើបមាត់របស់កូនក្រមុំនៅលើឆាកនោះតែម្តង ក្រោមក្រសែភ្នែករបស់មនុស្សរាប់រយនាក់ដែលបានមកចូលរួមនៅទីនោះ។ កូនក្រមុំបានព្យាយាមបំបែកខ្លួនចេញពីឪពុកក្មេកស្របជាមួយនឹងសម្រែកហ៊ោកញ្ជៀវរបស់ភ្ញៀវជាច្រើននោះ។ គ្រួសារខាងកូនក្រមុំបានរត់ចូលទៅជួយបំបែក ហើយនាំនាងចាកចេញពីលើឆាកនោះទៅផ្ទះឪពុកម្តាយនាងវិញតែម្តង។ គ្រួសារខាងស្រីក៏បានប្តឹងប៉ូលិសពីករណីមួយនេះផងដែរ ប៉ូលិសបានធ្វើការឃាត់ខ្លួនបុរសជាឪពុកក្មេកនោះទុក។ គ្រួសារខាងកូនកំលោះបានធ្វើការអង្វករអោយមានការដោះលែងឪពុកមកវិញ ព្រោះរឿងនេះជារឿងដែលកើតឡើងដោយមិនបានរំពឹងទុកជាមុន។ ដោយសារតែរឿងនេះធ្វើអោយស្ថានភាពរបស់គ្រួសារទាំងពីរដូចជាមិនល្អនឹងគ្នានោះទេ ព្រោះកូនក្រមុំទើបតែរៀបការស្រាប់តែមានរឿងបែបនេះទៅហើយ៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments