Header Ads

អុញនោះ !! បុរសម្នាក់រួមរ័ក្សជាមួយប្រពន្ធគេ ហើយថត និងឡាយ គម្រាមហែកកេរ្តិ៍ អាស្រូវផ្លូវភេទ ទារប្រាក់ពីស្ដ្រីជាដៃគូរជាច្រើន

​កណ្ដាល​ ៖​ បុរស​ជា​មុខសញ្ញា​ជាប់​ពន្ធនាគារ​ម្នាក់​ ត្រូវ​បា​ម​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្រោយ​ ពី​បុរស​ជា​ជនសង្ស័យ​រូប​នេះ​មាន​ទំនាក់ទំនង​ជាមួយ​ស្ដ្រី​ម្នាក់​ ដែល​ធ្វើការ​នៅ​ប្រទេស​ កូរ៉េ​តាម​រយៈ​ហ្វេ​ស​បុក​រហូត​ទុកចិត្ដ​គ្នា​បាន​ថតរូប​និង​ឡាយ​វី​ដេ​អូ​អាក្រាត​កាយ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​ តែ​ចុង​ក្រោយ​ជនសង្ស័យ​ខាងលើ​នេះ​ បាន​បែកគំនិត​គម្រាម​ កំហែង​ហែកកេរ្ដិ៍​ដើម្បី​ទារប្រាក់​ពី​ស្ដ្រី​រង​គ្រោះ​ កាលពី​វេលា​ម៉ោង​១៣​និង​០៥​នាទី​ ថ្ងៃ​ ទី​២៨​ ខែមករា​ ឆ្នាំ​២០១៨​ នៅ​ស្រុក​ហ្វា​សង​ស៊ី​ ខេត្ត​ចង់​គី​ឌូ​ ប្រទេស​កូរ៉េ​ ខាងត្បូង​ ។​ ករណី​ចាប់ខ្លួន​ខាងលើ​នេះ​ ធ្វើ​ឡើង​ត្រង់​ស្ថានីយ៍​ប្រេងឥន្ធនៈ​ LHR​ ស្ថិត​ក្នុងភូមិ​ ឃ្លាំង​ស្បែក​ ឃុំ​កំពង់​លួង​ ស្រុក​ពញាឮ​ ខេត្ត​ខេតកណ្ដាល​ ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ។​

មន្ដ្រី​នគរបាល​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ចាប់ខ្លួន​បាន​មានឈ្មោះ​ ផា​ ផា​ន់​ណា​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ដងគោម​ ឃុំ​កំពង់​អុស​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ រីឯ​ស្ដ្រី​រង​គ្រោះ​ឈ្មោះ​ ទ​ ច​.​ម​.​ន​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ពល​ការី​នី​ ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ ផ្នែក​គ្រឿង​ឡាន​ ។​ ក្នុង​ការ​ចាប់ខ្លួន​ ជនសង្ស័យ​នេះ​ផង​ដែរ​ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​មាន​ ៖​ ក្រដាស​លេខ​កូដ​ Wing​ ចំនួន​១៥​សន្លឹក​ សរុប​ប្រាក់​មាន​ចំនួន​ ១២,៨២០​ ដុល្លារ​សហរដ្ឋអាមេរិក​ ,​ម៉ូតូ​ម៉ាក​ ហុងដា​ស្កុប​ពី​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1GQ-9967​ ចំនួន​១​គ្រឿង​ ,​ទូរស័ព្ទ​ ១​គ្រឿង​ ,​កាបូបដៃ​ចំនួន​១​ មាន​ប្រាក់​៣០​ដុល្លារ​សហរដ្ឋអាមេរិក​ ,​អត្តសញ្ញាណ​ ប័ណ្ណ​១​សន្លឹក​ ,​ខ្សែដៃ​ផ្លា​ក​ទី​ន​ ១​ខ្សែ​ ,​ខ្សែ​ក​១​ខ្សែ​ ,​ចិញ្ចៀន​១​វង់​ និង​ខ្សែ​ចង្កេះ​១​ខ្សែ​ ធ្វើ​អំពី​ប្រាក់​ ។​ ដោយឡែក​ទ្រព្យសម្បត្ដិ​បាត់បង់​មាន​ប្រាក់​សរុប​ចំនួន​ ៤៣,០០០​ ដុល្លារ​សហរដ្ឋអាមេរិក​ ។​

ប្រភព​ដដែល​បន្ដ​ថា​ ក្រោយ​ពី​ស្ដ្រី​រង​គ្រោះ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​បាត់​ទៅ​ ជន​ សង្ស័យ​និង​ប្ដី​ស្ដ្រី​រង​គ្រោះ​បាន​ស្គាល់គ្នា​តាម​រយៈ​ការ​រៀន​ភាសារ​កូរ៉េ​ នៅ​ភូមិ​ស្រែ​តា​ជៃ​ ឃុំ​អភិវឌ្ឍន៍​ ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង​ ដោយ​រាប់អាន​គ្នា​ជា​មិត្ដភក្ដិ​ រហូត​ជន​ សង្ស័យ​ក្លាយជា​គ្រូ​បង្គោល​រៀន​ភាសារ​កូរ៉េ​ជា​លក្ខណៈ​គ្រួសារ​ និង​ស្នាក់​នៅផ្ទះ​ជា​ មួយ​ក្រុម​គ្រួសារ​ស្ដ្រី​រង​គ្រោះ​ផង​ដែរ​ ។​ លុះ​រហូត​មក​ដល់​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ ស្ដ្រី​រង​គ្រោះ​បាន​សុំ​ច្បាប់​ថៅកែ​របស់​ខ្លួន​មក​ប្រទេស​កម្ពុជា​វិញ​ ដើម្បី​រៀប​អា​ពា​ហ៍​ ពិពាហ៍​ ។​ លុះ​រៀប​ការ​ហើយ​បាន​រយៈពេល​៥​ថ្ងៃ​ ស្ដ្រី​រង​គ្រោះ​បាន​ត្រឡប់​ទៅ​ប្រទេស​ កូរ៉េ​ដើម្បី​ធ្វើការ​បន្ដ​វិញ​ ។​ ចាប់តាំងពី​កំឡុង​ពេល​ដែល​ស្ដ្រី​រៀប​ការ​រួច​ហើយ​នោះ​ ជន​ សង្ស័យ​ក៏​ចាប់ផ្ដើម​មាន​ទំនាក់ទំនង​ជាមួយ​ស្ដ្រី​រង​គ្រោះ​តាម​រយៈ​សង្គម​ហ្វេ​ស​បុក​ រហូត​បាន​រយៈពេល​ជាង​ពីរ​ខែ​ គឺ​ចាប់ពី​ខែមិថុនា​ ឆ្នាំ​២០១៧​ ជនសង្ស័យ​និង​ជន​រង​ គ្រោះ​តែងតែ​ឆាត​ផ្ញើ​សារ​តបត​គ្នា​ទៅ​វិញ​ទៅ​មក​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​បុក​យ៉ាង​ស៊ីជម្រៅ​ ឈាន​ដល់​សុំ​ស្រឡាញ់​គ្នា​ទៀត​ផង​ ។​

ប្រភព​ដដែល​បាន​បន្ដ​ទៀត​ថា​ ក្រោយ​ពី​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​និង​សារ​រហូត​ ឈាន​ដល់​ការ​ស្រលាញ់​គ្នា​ ជនសង្ស័យ​និង​ជន​រង​គ្រោះ​ក៏​បាន​ឆាត​ជា​វី​ដេ​អូ​ ដោយ​ថត​ បង្ហាញ​កេរ្តិ៍​ភេទ​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ ខណៈ​ដែល​ស្ដ្រី​រង​គ្រោះ​កំពុងធ្វើការ​នៅ​ ប្រទេស​កូរ៉េ​នោះ​ ។​ រហូត​មក​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៧​ ជនសង្ស័យ​បាន​បែក​ គំនិត​ប្រើ​មធ្យោបាយ​ជំរិត​ទារប្រាក់​ពី​ជន​រង​គ្រោះ​ដោយ​គម្រាមកំហែង​ថា​ បើ​មិន​វេរ​លុយ​ មក​ឲ្យ​ខ្លួន​(​ជនសង្ស័យ​)​ទេ​ ខ្លួន​និង​បង្ហាញ​រូបភាព​អាក្រាត​កាយ​ទៅ​ប្រាប់​ក្រុម​គ្រួសារ​ និង​ប្ដី​ស្ដ្រី​រង​គ្រោះ​ឲ្យ​ដឹង​ហើយ​ ។​ លឺ​ដូច្នោះ​ ធ្វើ​ឲ្យ​ស្ដ្រី​រង​គ្រោះ​មានការ​ភ័យ​ខ្លាច​និង​ ខ្លាច​មាន​ភាព​អាម៉ាស់​ផង​ ភ្លាម​នោះ​ស្ដ្រី​រង​គ្រោះ​ក៏​យល់ព្រម​ផ្ញើ​ប្រាក់​ទៅ​ឲ្យ​ជនសង្ស័យ​ ជា​បន្ដបន្ទាប់​ដោយ​សរុប​ទាំងអស់​មាន​ចំនួន​៤៣,០០០​ដុល្លារ​សហរដ្ឋអាមេរិក​ ។​ រហូត​ មក​ដល់​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៨​ ដោយ​ស្ដ្រី​រង​គ្រោះ​អស់​លទ្ធភាព​ក្នុង​ការ​រក​លុយ​ ដើម្បី​ផ្ញើ​ឲ្យ​ជនសង្ស័យ​ ស្ដ្រី​រង​គ្រោះ​ក៏​ត្រឡប់​មក​ស្រុក​ប្រទេស​កម្ពុជា​វិញ​ រួច​បាន​ ដាក់​ពាក្យបណ្ដឹង​ ទៅ​សមត្ថកិច្ច​ដើម្បី​ជួយ​អន្ដរាគមន៍​ស្វែងរក​ជនសង្ស័យ​ចាត់ការ​ តាម​នីតិវិធី​ ។​

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ស្ដ្រី​រង​គ្រោះ​ ភ្លាម​ នោះ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅ​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ត្រង់​ស្ថានីយ៍​ប្រេងឥន្ធនៈ​ LHR​ ស្ថិត​ក្នុងភូមិ​ឃ្លាំង​ស្បែក​ ឃុំ​កំពង់​លួង​ ស្រុក​ពញាឮ​ ។​ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments