Header Ads

សាហាវណាស់!! ហ្វូងគោ ១៩ក្បាល ត្រូវរន្ទះបាញ់ងាប់ភ្លាមៗ ក្នុងពេលតែមួយ

ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ កើតឡើងនៅក្នុងទីក្រុង Hallsville រដ្ឋ Texas សហរដ្ឋអាមេរិក ដែលហ្វូងគោចំនួន១៩ក្បាល ត្រូវបានរន្ទះបាញ់ងាប់ ក្នុងពេលតែមួយ ក្រោយពីពួកវា នាំគ្នាជ្រកក្រោមដើមឈើ អំឡុងពេលព្យុះភ្លៀងដ៏ធំ រួមផ្សំជាមួយផ្គរលាន់ និងផ្លេកបន្ទោរដ៏ខ្វាត់ខ្វែង។

នៅក្នុងហេតុការណ៍នេះដែរ នាង Ashley Anderson ដែលត្រូវបានស្គាល់ថា ជាម្ចាស់គោទាំងនោះ បានបញ្ជាក់ថា នាងពិតជាមិនដែលឃើញហេតុការណ៍នេះទេ សូម្បីតែម្តងក្នុងមួយជីវិតរបស់នាង។ ស្របពេលជាមួយគ្នានេះដែរ នាងបាននិយាយបញ្ជាក់បន្ថែមទៀតថា «ហេតុការណ៍ប្រភេទនេះ មិនងាយនឹងបានជួបប្រទះជារៀងរាល់ថ្ងៃទេ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលណាស់ចំពោះរឿងនេះ» ។

នាង Anderson បានបន្តទៀតថា «វាដូចជាចម្លែកពេកហើយ ពួកហ្វូងគោទាំងនោះ គ្រាន់តែជម្លៀសខ្លួន មកជ្រកភ្លៀងក្រោមដើមឈើតែប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាក្តី គ្មានអ្វីអាចទប់ស្កាត់គ្រោះធម្មជាតិនេះបានទេ» ។

អ្នកជិតខាងរបស់អ្នកស្រី Anderson ក៏ដូចជាសាក្សីដែលឃើញផ្ទាល់ភ្នែកក៏បានបញ្ជាក់ប្រាប់ផងដែរថា «ផ្លេកបន្ទោរ ក៏ដូចជា រន្ទះបានបាញ់ប្រហារហ្វូងគោទាំងនោះ ក្នុងមួយពព្រិចភ្នែកតែប៉ុណ្ណោះ វាពិតជាលឿនណាស់ និងបណ្តាលឲ្យហ្វូងគោទាំងនោះដួលលើដី ងាប់ក្នុងពេលតែមួយ តែម្តង» ។

ហើយបើយោងតាមអ្នកជំនាញវិញ បានរៀបរាប់ពីហេតុការណ៍នេះផងដែរថា «ប្រភេទសត្វដែលមានជើងបួន ដូចសត្វគោនេះ ងាយនឹងជួបហានិភ័យរន្ទះបាញ់ជាងមនុស្សទៅទៀត សោយសារចរន្តអគ្គិសនី ឆ្លងពីជើង ពីក្រោមឡើងទៅលើ ដែលធ្វើឲ្យបេះដូងឈប់ដំណើរការ ដែលធ្វើឲ្យងាយបាត់បង់ជីវិតភ្លាមៗតែម្តង» ។ នេះបើយោងតាមសម្តីរបស់អ្នកជំនាញម្នាក់ឈ្មោះថា John Jensenius ដែលជាអ្នកវិភាគអាកាសធាតុជាតិរបស់សហរដ្ឋអាមេរិក៕

ប្រភព៖ khmermailer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments