Header Ads

គួរតែប្រយ័ត្ន!! សញ្ញាព្រមានទាំង ១០ នៃកំណកឈាម ដែលអ្នកមិនគួរធ្វេសប្រហែសមើលរំលង ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ

កំណកឈាម គឺជាការកកឈាមដែលបានផ្លាស់ប្តូរឈាមពីស្ថានភាពរាវ ទៅជាកកអន្ធិលដូចជែល។ ជាធម្មតា គឺវាមិនធ្វើឱ្យគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកឡើយព្រោះវាជួយការពាររាងកាយពីការហូរឈាម នៅពេលដែលអ្នកមានរបួស។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលដុំឈាមកកលេចឡើងនៅក្នុងសរសៃឈាមជ្រៅរបស់អ្នក នោះវាអាចមានគ្រោះថ្នាក់ខ្លាំងណាស់។ ប្រភេទដ៏គ្រោះថ្នាក់នៃកំណកឈាមត្រូវបានគេហៅថា កំណកឈាមក្នុងសរសៃវែនជ្រៅ (DVT) ហើយវាអាចបណ្តាលអោយមានការស្ទះចរន្តឈាម។ វាក៏អាចមានផលវិបាកធ្ងន់ធ្ងរផងដែរ ប្រសិនបើកំណកឈាមដាច់ចេញទៅដល់សួត ឬបេះដូងរបស់អ្នក។ ខាងក្រោមជាសញ្ញាសំខាន់ៗមួយចំនួនដែលអ្នកគួរយកចិត្តទុកដាក់លើ ដើម្បីអាចដឹងពីរោគសញ្ញានៃកំណកឈាមក្នុងសរសៃវែនជ្រៅ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបានមុនពេលមានគ្រោះថ្នាក់ធ្ងន់ធ្ងរកើតឡើង ៖

១០. បេះដូងលោតញាប់ និងលឿនជាងធម្មតា៖ ប្រសិនបើអ្នកមានឈាមកកនៅក្នុងសួត នោះអ្នកនឹងអាចមានអារម្មណ៍ថាញាប់ញ័រក្នុងទ្រូង។ ក្នុងករណីនេះ អត្រានៃចង្វាក់បេះដូងលោតញាប់លើសពីធម្មតាក៏បានកើតឡើង ដោយបណ្តាលមកពីអុកស៊ីសែននៅក្នុងសួតរបស់អ្នកមានកម្រិតទាប។ ហេតុដូច្នេះ បេះដូងរបស់អ្នកនឹងព្យាយាមលោតលឿនញាប់ជាងមុនដើម្បីសម្រួលកង្វះខាតនៃអុកស៊ីសែន ហើយចាប់ផ្តើមលោតញាប់លឿនឡើងៗតែម្ដង។

៩. ភាពខ្លីនៃដង្ហើម ៖ ប្រសិនបើអ្នកស្រាប់តែបានដឹងភ្លាមៗថា ដូចជាពិបាកក្នុងការដកដង្ហើមយ៉ាងខ្លាំង នោះវាអាចជារោគសញ្ញានៃកំណកឈាម ឬការកកឈាមនៅក្នុងសួតហើយដែលវាត្រូវបានគេហៅថា ជម្ងឺស្ទះសសៃឈាមក្នុងសួត។

៨. ក្អកដោយគ្មានមូលហេតុ ៖ ប្រសិនបើមានពេលខ្លះអ្នកស្រាប់តែជួបប្រទះនូវអាការៈក្អកស្ងួត ហើយថែមទាំងពិបាកដកដង្ហើម អាត្រានៃចង្វាក់បេះដូងកើនឡើង និងឈឺទ្រូង រួមជាមួយគ្នាផងដែរនោះ វាអាចជាអាការៈនៃការស្ទះសសៃឈាមនៅក្នុងសួត។ អ្នកប្រហែលជាអាចនឹងក្អកស្លេស ឬដល់ថ្នាក់ក្អកឈាមក៏មាន។

៧. ការឈឺទ្រូង ៖ ប្រសិនបើអ្នកមានអារម្មណ៍ថា ឈឺទ្រូងនៅពេលដកដង្ហើមចូលជ្រៅ នោះវាអាចជារោគសញ្ញាមួយនៃជម្ងឺស្ទះសសៃឈាមក្នុងសួត។ សភាពនៃការឈឺចាប់ក្នុងទ្រូងរបស់អ្នកជាទូទៅ គឺឈឺមុតស្រួច និងដូចគេចាក់ ហើយសភាពនៃការឈឺចាប់នេះធ្វើឲ្យអ្នកងាយនឹងច្រឡំគិតថាវាជាអាការៈនៃជម្ងឺគាំងបេះដូង។ ទោះជាយ៉ាងណា ភាពខុសគ្នាដ៏សំខាន់រវាងការស្ទះសសៃឈាមសួត និងជម្ងឺគាំងបេះដូង គឺថាជម្ងឺស្ទះសសៃឈាមក្នុងសួតតែងបង្កឲ្យមានស្ថានភាពអាក្រក់ខ្លាំងពាក់ព័ន្ធនឹងការដកដង្ហើម។ ប៉ុន្តែមិនថាស្ថិតក្នុងករណីណាក៏ដោយ អ្នកគួរទូរស័ព្ទទៅលេខសង្គ្រោះបន្ទាន់ ៩១១ ភ្លាមៗ ព្រោះផលវិបាកនៃការយល់ច្រឡំ ឬស្មានអាចបណ្ដាលឲ្យយឺតពេល ហើយនឹងធ្វើឲ្យមានអ្នកស្លាប់ជាមិនខាន​​​។

៦.ចេញស្នាមពណ៌ក្រហម ឬពណ៌ស្រអាប់លើជើងម្ខាង ៖ ស្នាមពណ៌ក្រហម ឬស្រអាប់ដែលលេចឡើងដោយគ្មានមូលហេតុនៅលើស្បែករបស់អ្នកអាចជារោគសញ្ញានៃកំណកឈាម ឬការកកឈាមនៅក្នុងជើងរបស់អ្នក។ ខណៈនោះអ្នកក៏អាចមានអារម្មណ៍តំបន់ដែលឡើងស្នាមពណ៌ក្រហម ឬស្រអាប់នោះមានសភាពទន់ និងក្ដៅៗ ហើយឈឺចាប់សូម្បីនៅពេលកម្រើកមេជើង។

៥. ឈឺដៃ ឬជើង ៖ ទោះបីជាចាំបាច់ត្រូវមានរោគសញ្ញាជាច្រើន ដើម្បីធ្វើរោគវិនិច្ឆ័យរកជម្ងឺកំណកឈាមក្នុងសរសៃវែនជ្រៅ ឬ DVT ក៏ដោយ ប៉ុន្តែរោគសញ្ញាតែមួយគត់នៃជម្ងឺធ្ងន់ធ្ងរនេះដែលអ្នកអាចមាន គឺការឈឺចាប់។ ការឈឺចាប់នៃកំណកឈាមអាចត្រូវបានគេច្រឡំយ៉ាងងាយថាជា ការឈឺចាប់នៃអាការៈរមួល ក្រពើ ទោះជាយ៉ាងប្រភេទនៃការឈឺចាប់នេះកាន់តែកើនឡើងខ្លាំង នៅពេលដែលអ្នកកំពុងដើរ ឬ កម្រើកប្រអប់ជើងឡើងលើ។

៤. ហើមអវៈយវៈម្ខាង ៖ ប្រសិនបើអ្នកបានកត់សម្គាល់ភ្លាមៗថាកជើងរបស់អ្នកម្ខាងប្រែជាហើម វាអាចជាសញ្ញាព្រមាននៃជម្ងឺកំណកឈាមក្នុងសរសៃវែនជ្រៅ។ ស្ថានភាពនេះត្រូវបានគេចាត់ទុកថាជាករណីអាសន្នបន្ទាន់ហើយ ព្រោះការកកឈាមអាចនឹងបែកនៅគ្រប់នាទី ហើយឈានទៅដល់ពេញមួយសរីរាង្គរបស់អ្នកតែម្ដង។

៣. ចេញឆ្នូតក្រហមនៅលើស្បែក ៖ តើអ្នកធ្លាប់បានកត់សម្គាល់ឃើញមានស្នាមឆ្នូតពណ៌ក្រហមលេចឡើងភ្លាមៗតាមបណ្តោយនៃប្រវែងសរសៃឈាមរបស់អ្នកដែរឬទេ? តើអ្នកមានអារម្មណ៍ថាក្ដៅៗនៅពេលអ្នកប៉ះត្រង់កន្លែងនោះដែរឬទេ? នោះអាចមិនមែនជាស្នាមជាំធម្មតាមួយឡើយ ហើយអ្នកត្រូវមានការយកចិត្តទុក ដាក់ទាក់ទងជាមួយអ្នកជំនាញខាងផ្នែកវេជ្ជសាស្ត្រឲ្យបានជាបន្ទាន់។

២. ការក្អួត ៖ ក្អួតអាចជាសញ្ញានៃការមានកំណកឈាមនៅក្នុងពោះរបស់អ្នក។ ស្ថានភាពនេះត្រូវបានគេហៅថា ជម្ងឺខ្សោយឆ្អឹងខ្នង ( mesenteric ischemia) ដែលធ្វើឲ្យពោះវៀនតូចមានការឈឺចាប់ ហើយវាកើតមានឡើងដោយសារតែការផ្គត់ផ្គង់ឈាមមិនគ្រប់គ្រាន់ទៅកាន់ពោះវៀន។ ជាធម្មតាបញ្ហានេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការឈឺចាប់ខ្លាំងនៅតំបន់ពោះ។ ប្រសិនបើពោះវៀនរបស់អ្នកមិនទទួលបានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ទេនោះ អ្នកក៏អាចមានអាការៈចង្អោរចង់ក្អូត ពេលខ្លះដល់ថ្នាក់បណ្ដាលឲ្យមានឈាមក្នុងលាមកថែមទៀត។

១. ពិការមួយផ្នែក ឬទាំងស្រុងនៅក្នុងភ្នែកម្ខាង ៖ ការបាត់បង់ការមើលឃើញដោយគ្មានការឈឺចាប់នៃភ្នែកម្ខាងរបស់អ្នកជាធម្មតា គឺជាសញ្ញានៃការកកស្ទះចលនាសរសៃឈាមរ៉េទីនកណ្ដាល។ វាត្រូវបានគេចាត់ទុកថាជាករណីត្រូវសង្គ្រោះបន្ទាន់មួយ ជាពិសេសប្រសិនបើអ្នកមានរោគសញ្ញាបន្ថែមដូចជា វិលមុខ និងមានបញ្ហាក្នុងការរក្សាតុល្យភាព ឬលំនឹងរបស់អ្នក៕

​​​ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments