Header Ads

អស់ស្ទះ !! រំលោភកីទ្បាការិនី ២៦៥នាក់ ចុះក្រោយត្រូវតុលាកាត់ទោសជាប់.....

អតីតវេជ្ជបណ្ឌិតទទួលបន្ទុកពិនិត្យ និងព្យាបាលកីឡាកម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភសេពសន្ថវៈទៅលើកីឡាការិនីចំនួន១៦០នាក់ និងជនរងគ្រោះជាង​១០០នាក់ផ្សេងទៀត ត្រូវបានតុលាការ​ នៃ​ទីក្រុង CHARLOTTE រដ្ឋ​មី​ជី​ហ្គេ​ន កាត់ទោស កាលពីថ្ងៃទី៥ ខែកុម្ភៈ ដោយសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ រយៈពេល៣៦០ឆ្នាំ។ យោងតាមសារព័ត៌មានបរទេស បានឲ្យដឹងថា ជនជាប់ចោទ ឈ្មោះ LARRY NASSAR អាយុ៥៤ឆ្នាំ ជាអតីតគ្រូពេទ្យទទួលបន្ទុកពិនិត្យ​ និងព្យាបាលកីឡាការិនី ហើយគាត់តូ្រវបានតុលាការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើកីឡាការិនីល្បីៗរបស់អាមេរិក និងជនរងគ្រោះដទៃទៀត សរុប២៦៥នាក់។ ជនជាប់ចោទរូបនេះ ត្រូវបានតុលាការលើកយកសំណុំរឿងរបស់គាត់មកជំនុំជម្រះជាបន្តបន្ទាប់ ដោយផ្ដន្ទាទោសឲ្យជាប់គុក​ពី​៤០​ទៅ​១២៥​ឆ្នាំ។

ប៉ុន្តែបន្ទាប់​ពី​សវនាការ​កាត់ទោស​គាត់ជាលើក​ទី​៣ និង​​លើក​ចុងក្រោយរួចមក តុលាការបានសម្រេចបន្ថែមទោស​ធ្ងន់​បំផុត​ជាងលើក​មុន គឺ​ត្រូវ​ជាប់គុក​៦០​ឆ្នាំ​ពី​បទ​ប្រព្រឹត្ត​អំពើ​អាសអាភាស​ នៅក្នុងអំឡុង​ខែធ្នូ និង​ទទួលទោស​ពី​៤០​ទៅ​១៧៥​ឆ្នាំ ពី​បទ​រំលោភ​កីឡាការិនី​ជិត​១៦០​នាក់ ដែលភាគច្រើន​ជា​អនីតិជន។

ប្រភពព័ត៌មានដដែល បានបន្តថា ការកាត់ទោសជនជាប់ចោទរួមនេះ បានចាប់ផ្ដើម តាំងពីឆ្នាំ២០១៦ បន្ទាប់ពីមានការ​លាតត្រដាង​របស់​សារព័ត៌មានមួយ ​ធ្វើ​ឱ្យ​រញ្ជួយ​ដល់​មជ្ឈដ្ឋាន​កីឡាអត្តពលកម្មរបស់​អា​មេ​រិ​ក។ ដោយឡែកអ្នក​ទទួលខុស​ត្រូវជា​ច្រើន​នាក់ នៃ​សហព័ន្ធកីឡា​អត្ត​ពលកម្មរបស់​អា​មេ​រិ​ក បន្ទាប់ពីផ្ទុះនូវរឿងអាស្រូវនេះមក ក៏បាន​សុំ​លាលែង​ពី​តំណែង និងបើកការ​ស៊ើបអង្កេត ​ដើម្បី​កំណត់​ថា តើហេតុ​អី​​គ្រូពេទ្យ​រូប​នេះ​ អាចប្រព្រឹត្ត​អំពើដ៏លាមក​បែប​នេះបាន?

ប្រភពព័ត៌មានដដែល បានបន្តថា ចាប់តាំងពីផ្ទុះនូវរឿងអាស្រូវនោះមក តុលាការ​ក៏បើកការស៊ើបអង្កេតជាបន្តបន្ទាប់ ដោយរក​ឃើញ​ថា ​ជន​រង​គ្រោះដែលរងនូវការរំលោភសេពសន្ថវៈពីសំណាក់គូ្រពេទ្យកីឡាខាងលើនេះ មានសរុបចំនួន២៦៥​នាក់ ក្នុង​នោះ​មាន​កីឡាការិនី​ល្បី​ៗ​របស់​អា​មេ​រិ​កជាច្រើននាក់ទៀតផង។ ជនជាប់ចោទ ឈ្មោះ LARRY NASSAR អាចត្រូវនឹងប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល៣៦០ឆ្នាំ៕

ប្រភព៖ campluz.khmerpluz

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments