Header Ads

ជិតដល់ថ្ងៃរៀបការ គូដណ្តឹងបាត់ការចងចាំ តែសុខចិត្តចាំអស់៨ឆ្នាំ ចុងក្រោយ...

ពួកគេ​ទាំង ២ នាក់​បាន​កំណត់​ថ្ងៃ​រៀប​មង្គលការ​នៅ​ដើម​ឆ្នាំ២០០៧ ប៉ុន្តែ​សោកនាដកម្ម​មួយ​បាន​កើត​ឡើង​បង្ខំ​ឲ្យ​កូន​កំលោះ Nishizawa លុប​ចោល​គម្រោង​នោះ ពោល​គឺ ៣ ខែ​មុន​ពេល​ថ្ងៃ​ពិសេស​របស់​ពួក​គេ​មក​ដល់។

នាង Nakahara បាន​បាត់​បង់​ការ​ចង​ចាំ​រយៈពេល​ខ្លី នៅ​ចុង​ខែ​ធ្នូ ឆ្នាំ២០០៦ ហើយ​ចាប់​ផ្ដើម​បង្កើត​សំឡេង​ចម្លែកៗ​នៅ​ពេល​យប់។ ដោយសារតែ​មិន​អាច​កំណត់​អត្តសញ្ញាណ​នៃ​ស្ថានភាព និង​មូលហេតុ​នៃ​ការ​បាត់​បង់​ការ​ចងចាំ រួម​ទាំង​អាកប្បកិរិយា​ចម្លែក​​របស់​នាង​បែប​នេះ​ទៀត​នោះ គ្រូពេទ្យ​ក៏​បាន​ដាក់​នាង​នៅ​ក្នុង​មន្ទីរពេទ្យ​ផ្លូវ​ចិត្ត​តែម្ដង។

ខណៈ​កំពុង​ស្នាក់​នៅ​ក្នុង​មន្ទីរ​ថែទាំ នាង​បាន​សន្លប់​បាត់​ស្មារតី បន្ទាប់​ពី​បេះដូង និង​សួត​របស់​នាង​ឈប់​ដំណើរការ។ នៅ​ពេល​នោះ នាង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ Okayama University Hospital ដើម្បី​ធ្វើ​ការ​វាយតម្លៃ​បន្ថែម​ទៀត។

ក្នុង​អំឡុង​ពេល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាង​លើ ក្រុម​គ្រួសារ​នាង Nakahara បាន​ប្រាប់​ទៅ​កាន់ លោក Nishizawa ឲ្យ​ស្វែងរក​មនុស្ស​ស្រី​ផ្សេង​ទៀត​ទៅ ប៉ុន្តែ​លោក​បាន​បដិសេធ​ហើយ​និយាយ​ថា «ខ្ញុំ​នឹង​រង់​ចាំ»។

រយៈ​ពេល​ប៉ុន្មាន​ខែ​ក្រោយ​មក គ្រូពេទ្យ​បាន​និយាយ​ថា នាង Nakahara ទទួល​រង​ជំងឺ​រលាក​ខួរ​ក្បាល​ម្យ៉ាង​ហៅ​ថា Anti-NMDA។ ស្ថានភាព​នេះ​បណ្ដាល​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ វាយ​ប្រហារ​មុខងារ​ខួរក្បាល។ ជំងឺ​នេះ​កម្រ​កើត​មាន​ណាស់ ព្រោះ​មាន​មនុស្ស​តែ ០,៣៣ នាក់​ក្នុង​ចំណោម ១ លាន​នាក់​ប៉ុណ្ណោះ​ដែល​កើត​រោគ​នេះ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ទទួល​បាន​ការ​ព្យាបាល នាង Nakahara ចាប់ផ្ដើម​បង្ហាញ​ពី​សញ្ញា​នៃ​ភាព​ប្រសើរ​ឡើង​វិញ រួម​ទាំង​ការ​ប្រតិកម្ម​ទៅ​នឹង​សំឡេង​ផង​ដែរ។ ខែ​បាន​ប្រែ​ទៅ​ជា​ឆ្នាំ នាង​ក៏​ទទួល​បាន​សមត្ថភាព​មួយ​ចំនួន​មក​វិញ​បន្តិច​ម្តងៗ។ រហូត​មក​ដល់​ឆ្នាំ២០១១ នាង​អាច​បង្ហាញ​ពី​អារម្មណ៍​របស់​នាង ហើយ​ថែម​ទាំង​សរសេរ​ឈ្មោះ​ខ្លួន​ឯង​បាន​ទៀត​ផង។

ប្រភព៖ campluz.khmerpluz

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments