Header Ads

ឆ្លាតណាស់!! ផ្អើលពេញពិភពលោក ត្រីបាឡែនពិឃាតមួយក្បាល ចេះនិយាយត្រាប់តាមភាសាមនុស្ស (មានវីដេអូ)

ប្រភេទត្រីបាឡែន មួយបានបង្ករភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពិភពលោកចំពោះអ្វីដែលគេគិតថា រឿងមិនគួរកើត គឺត្រីនោះចេះស្តាប់សំលេងរបស់មនុស្ស ហើយវាអាចត្រាប់សំលេងរបស់មនុស្សបានថែមទៀតផង។

តាមរយៈឃ្លីបវីឌីអូខ្លីមួយត្រីបាឡែនមួយក្បាលឈ្មោះ អេមី បាននិយាយត្រាប់តាមមនុស្សជាមួយនឹងពាក្យដូចជា Hello, Bye bye, Amy ដែលជាឈ្មោះរបស់វាហើយនិងពាក្យផ្សេងមួយចំ​នួនទៀតដែលគេបានដាក់ឧបករណ៍ស្រូបសំលេងដើម្បីអោយដឹងក្នុងការដែលវាបានព្យាយាមធ្វើអោយដូចសំលេងមនុស្សដែលបាននិយាយទៅកាន់វា។

នេះជាប្រភេទត្រីបាឡែនពិឃាត ដែលត្រីនេះវារស់នៅជាហ្វូងនៅក្នុងផ្ទៃសមុទ្យដែលស្រដៀងទៅនឹងពពួកត្រី Dolphin (ត្រីឡូម៉ា) ដែលយើងធ្លាប់ឃើញតែត្រីទាំងនោះបង្ហាញសកម្មភាពក្នុងការហែលទឹកជាក្រុមលោតហក់លេងសៀកអីជាដើម ប៉ុន្តែត្រីនេះជាប្រភេទត្រីបាឡែនហើយវាក៏បានបង្ហាញសមត្ថភាពដូចពពួក Dolphin ដែរតាមរយៈការស្តាប់បាននូវការបង្វឹករបស់គ្រូបង្វឹក។

តាមរយៈវីឌីអូខ្លីនេះយើងឃើញថាវាមានអណ្តាតអាចបត់បែនដើម្បីបញ្ចេញសម្លេងចេញពីក្នុងខ្លួនវាមកតាមសូរសៀងដែលមនុស្សបាននិយាយ។ វាពិតជាអស្ចារ្យដែលគេឃើញត្រីអាចវិវឌ្ឍន៍ដល់តំណាក់កាលនេះ ដូច្នេះ The Truth និងបងប្អូនទាំងអស់មានតែគិតដូចគ្នាទៅលើភាពអស្ចារ្យរបស់ត្រីប្រភេទនេះដែលអាចនិយាយបានដូចជាមនុស្សដែរ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments