Header Ads

អស់ស្ទះម៉ង!! នារីៗវ័យក្មេងសាច់ខ្ចី ​បង្ហោះលក់ខ្លួន​​តាម​ហ្វេ​ស​ប៊ុ​ក អត់ខ្វល់អីបន្តិចសោះ ហ៊ានរហូតដល់ថ្នាក់…

ភ្នំពេញ ៖ នៅ​ក្នុង​សម័យកាល​ដ៏​ទំនើប​នា​ពេល​បច្ចុប្បន្ន​នេះ មនុស្ស​ជា​ច្រើន​ពេញ​និយម​ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក ដើម្បី​ជា​មធ្យោបាយ​ទំនាក់ទំនង​ទៅ​កាន់​មិត្តភក្តិ ការ​​បង្ហោះ​រូបភាព​ផ្សេង​ៗ បង្អួត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ការ​កម្សាន្ត ប៉ុន្តែគេ​សង្កេត​ឃើញ​យុវតី​កាន់តែ​​ច្រើន​បាន​បង្ហោះ​រូបភាព​ស៊ិ​ច​ស៊ី​របស់​ខ្លួន​ជា​សាធារណៈ​ហាក់​មិន​សំចៃ​ពី​អាថ៌​កំបាំង​របស់​ខ្លួន​ឡើយ ។ តាមការ​អង្កេត​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ មាន​លេចឡើង​នូវ​រូបភាព​សិច​ស៊ី​ស្រើបស្រាល​របស់​យុវនារី​​ខ្មែរ​មួយ​ចំនួន ដែល​កំពុង​ធ្វើ​អោយ​ «​ស៊ី​អារម្មណ៍​» បុរស​ៗ​​​ផង​ដែរ ក្រុម​នារី​ទាំងនោះ​ទំនងជា​ស្ត្រី​វ័យក្មេង «​លក់ខ្លួន​​បែប​លួចលាក់​» តាម​បណ្តាញ​​សង្គម​​ខ្វះ​មិន​បាន​មួយ​នេះ ។

នៅ​ពេល​ដែល​មនុស្ស​ម្នា​នាំ​គ្នា​ចាប់​យក​មធ្យោបាយ​ទំនាក់ទំនង​តាម​ហ្វេ​ស​ប៊ុ​ក​កាន់តែ​ច្រើន​​ឡើង​ នារី​លក់ខ្លួន​ដែល​កាន់តែ​មាន​ភាព​​វៃ​​ឆ្លាត ​ក៏​មិន​បង្អង់​អោយ​បាត់​ឱកាស​នៃ​ការ​រកស៊ី​របស់​ពួក​គេ​នោះ​ដែរ ដើ​ម្បី​ជំនួស​អោយ​ការ​បក់ដៃ ឬ​ក៏​មាន​ម៉ែ​យ៉ែ​ម​ជួយ​រក​ម៉ូយ​នោះ ពួក​គេ​ឥឡូវ​អាច​រកស៊ី​ដោយ​ខ្លួនឯង ​តាម​ហ្វេ​ស​ប៊ុ​កដោយ​ស្ងាត់​ៗ នារី​វ័យក្មេង​ទាំងនោះ បាន​ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ជា​មធ្យោបាយ ក្នុង​ការ​ទំនាក់ទំនង និង​ចរចា​ជាមួយ​អតិថិជន ព្រោះ​ការ​រកស៊ី​លួចលាក់​តាម​បច្ចេកវិទ្យា​ទំនើប​នេះ អាច​ធ្វើ​ឱ្យ​ពួក​គេ​គេច​ផុត​ពី​ការ​រិះគន់ ។

ចរន្ត​នេះ​បាន​កើត​មាន​កាន់តែ​ច្រើន ធ្វើអោយពួក​នាង​ៗ និងបុរសក៏មាន​ដែរ​ បាន​ដាក់​រូបថត​ស្អាត​ៗ បែប​រូប​សិច​ស៊ី ហើយ​ការ​ទំនាក់ទំនង​ជាមួយ​ប្រុស​ៗ ឫ​ស្ត្រី​ដែល​ចង់រក​សេវាកម្ម​ផ្លូវភេទនោះ​ ​ឃើញ​កើត​មាន​ឡើងជាហូរហែរដែរ​ ។ ស្រី​ស្អាត​ខ្លះ​ហ៊ាន​និយាយ​ត្រង់​ៗ ខណ​:​ស្រី​ស្អាត​ខ្លះ​ធ្វើការ​ណាត់ជួប​សន្សឹម​ៗ ដូច​ជា​ការ​ជួប​គ្នា​បរិភោគ​អាហារ​ពេល​ថ្ងៃត្រង់ ​ឬ​ពេល​ល្ងាច​ជាដើម ។ តម្លៃ​នៃ​ការ​រួម​ភេទ​ជាមួយ​ពួក​គេ​មានការ​ប្រែប្រួល​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត ដោយ​ជា​មធ្យម​ចន្លោះ​ចាប់ពី​២០​ដុល្លារ ​ទៅដល់​១០០​ដុល្លារ ពេល​ខ្លះ​អាច​លើស​នេះ​ រហូត​ទុកជា​ការ​ចិញ្ចឹម​ទៀត​ផង ។

ជាក់ស្តែង​មាន​ហ្វេ​ស​ប៊ុ​កជា​ក្រុមៗ​ ជា​ច្រើន​ត្រូវ​បាន​គេ​បង្កើត​ឡើង ​ដើម្បី​អោយ​សមាជិក​ចូលរួម​លេង​ជា​សម្ងាត់ ​ដែល​គេ​ហៅ​ថា «គ្រុប​អាថ៌​កំបាំង» ក្នុង​នោះ​ដែរ​គេ​ឃើញ​មាន សមាជិក​ជា​ច្រើន បាន​បង្ហោះ​នូវ​អក្សរ និង​រូបភាព​បែប​ស្រើបស្រាល ក្នុង​ន័យ និង​គោលបំណង​បម្រើ​សេវាកម្ម​ផ្លូវភេទ ។ ភាព​រីក​ចម្រើន ​នៃ​បច្ចេកវិទ្យា​បាន​ផ្តល់​ឱកាស​កាន់តែ​ច្រើន ដល់​អ្នក​ប្រកប​របរ​ផ្លូវភេទ ​តាម​ហ្វេ​ស​ប៊ុ​ក​នេះ អាច​ឃោសនា​ផលិតផល ឬ​ក៏​សេវាកម្ម ​នៃ​មុខរបរ​របស់​ខ្លួនបានដោយ​ងាយ​ ។

បច្ចុប្បន្ន​នេះ​ គេ​នៅ​មិន​ទាន់​ឃើញ​មាន​សមត្ថកិច្ច ឫ​ស្ថាប័ន​ជំនាញ​មួយ​ណា មាន​វិធានការ​ទប់ស្កាត់​ ទៅ​លើ​ចំណុច​ដូច​រៀបរាប់​ខាងលើ​នេះ​ នៅឡើយ​ទេ ខណៈ​ដែល​សកម្មភាព​ទាំង​អស់នេះ បាន​និង​កំពុង​រីក​ចម្រើន​ខ្លាំង​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ព្រោះ​វា​អាច​ធ្វើ​អោយ​យុវវ័យ​ខ្មែរ​ធ្លាក់​ទៅ​ក្នុង​ពេស្យា​កម្ម អាជីវកម្ម​ជួញដូរ​ផ្លូវភេទ ​ដោយ​មិនដឹង​ខ្លួន និង​អាច​កើនឡើង​ការ​ប្រព្រឹត្ត​អំពើ​អនាចារផ្សេងៗ រួម​និង​​អំពើ​ហិង្សា​ការ​ចាប់រំលោភ​ជាដើម ។​ល​។ បើ​មិន​ទប់ស្កាត់​នោះ​ទេ​ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំងដល់​ទំនៀមទម្លាប់ ប្រពៃណី សីលធម៌​របស់​ខ្មែរ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ជាតិ​ទាំងមូល ក៏​អាច​ថា​បាន ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments