Header Ads

អស្ចារ្យណាស់ !! រកឃើញគំនូរអាយុជាង ៣០០០ឆ្នាំនៅកម្ពុជាក្នុងតំបន់មួយគ្មានមនុស្សទៅដល់

ក្រុម​សិក្សា​ស្រាវជ្រាវ​ឧទ្យា​នុរក្ស​​បាន​ទៅកាន់​កន្លែង​គំនូរ​ប្រវត្តិសាស្ត្រ​របស់មនុស្ស​មានអាយុកាល​ជាង៣០០០ឆ្នាំ​នៅចំណុច​ក្រសាំង-កាណម​ តំបន់​ឧទ្យានជាតិ​ជួរភ្នំ​ក្រវាញ​កណ្តាល​ ស្ថិត​នៅឃុំរកាត​ ស្រុក​ភ្នំ​ក្រវាញ​ ខេត្ត​ពោធិ៍សាត់​។

ថ្មីៗនេះ ​មន្ត្រី​ឧទ្យានុរក្ស​បានចុះដល់​ទីតាំង​​ដើម្បី​ពិនិត្យ​ ​ទីតាំង​នោះ​​​មិនមាន​ប្រជាជនណា​បានមកដល់​កន្លែងនេះ​នៅឡើយ​ទេព្រោះទីតាំង​ស្ថិតក្នុងព្រៃ​ស្រោងឆ្ងាយ​ពីភូមិ ផ្លូវ​លំបាក​ខ្លាំង​។

បើយោងតាម​ការបញ្ជាក់​របស់លោក​ប្រធានមន្ទីរវប្បធម៌ ​និងវិចិត្រសិល្បះ​ខេត្តបាន​បញ្ជាក់ថា​ ក្រុមការងារ​បច្ចេកទេស​របស់​ក្រសួងវប្បធម៌​ និងវិចិត្រ​សិល្បះបាន​ទៅសិក្សាទីតាំង​នេះដោយបញ្ជាក់​ថាគំនូរនេះមានអាយុកា​លប្រហែល​ជាង៣០០០​ឆ្នាំមកហើយ​ និងបន្ត​ស្រាវជ្រាវ​តាមលក្ខណៈ​វិទ្យាសាស្ត្រ​បន្ថែម​ទៀត៕

**** អត្តបទល្អៗបន្ថែម៖ ទាន់ហេតុការណ៍ តារាចម្រៀងដែលឆេះសុះសាច់នៅក្លឹប LV បានទទួលមរណៈភាពហើយ ****

លោក បូ ចាន់​ណា​ក់ ហៅ វេហា បាន​ទទួលមរណៈភាព​ហើយ​បន្ទាប់​ពី​ត្រូវ​ភ្លើង​ឆេះ​យ៉ាងធ្ងន់ធ្ងរ​ដែល​បាន​កើតឡើង​នៅ​ក្លឹ​ប​កំសាន្ត LV ខេត្ត​ព្រះ​សីហ​នុ ទី​ដែល​លោក​ប្រកប​អាជីព​ចម្រៀង​នៅ​ទីនោះ កាលពី​យប់​រំលង​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ ហើយលោកបានទទួលមរណៈភាពនៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះនៅមន្ទីរពេទ្យប្រទេសវៀតណាម ។

ដំណឹង​មរណៈភាព​របស់​លោក វេហា ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ YA Ya Cambodia ដោយនៅ​ក្នុង​នោះ​មានការ​បង្ហោះ​រូបភាព​សាកសព​លោក វេហា ដោយ​ភ្ជាប់​ជាមួយ​សារ​ដ៏​ខ្លី​ថា «​ប្តី​ខ្ញុំ​ស្លាប់​ហើយ​» ។ តារាចម្រៀង​ប្រចាំ​ក្លឹ​ប LV លោក វេហា ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ បន្ទាប់​ពី​លោក​បាន​ទទួល​រង​នូវ​ការ​ឆេះ​ខ្លួន​យ៉ាងធ្ងន់ធ្ងរ​ពី​អគ្គី​ភ័យ ហើយ​លោក​ទទួលមរណៈភាព​នៅ​ថ្ងៃ​បន្ទាប់​ក្រោយ​កើតហេតុ ។

យ៉ាងណា​ក៏​ដោយនៅ​មិន​ទាន់​មាន​ប្រភព​ច្បាស់លាស់​ណាមួយ​បញ្ជាក់​មូលហេតុ​ដែល​នាំ​ឲ្យ​លោក​ត្រូវ​ឆេះ​រហូត​ស្លាប់​ខ្លួន​នោះ​ឡើយ ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​របស់​លោក សា​វី​ន ហ្វី​លី​ព បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​កើតហេតុ​នោះ​លោក វេហា ទំនងជា​ស្រវឹង​មិន​អាច​រត់​ចេញពី​អគ្គី​ភ័យ​ដែល​ឆាបឆេះ​នោះ​បាន​ទើបត្រូវ​ភ្លើង​ឆេះ​យ៉ាង​ពេញ​ខ្លួន​ដូច្នេះ ។ យ៉ាងណា​ក៏​ដោយ​ទាំង​លោក ហ្វី​លី​ព លោក​ក្រុម​គ្រួសារ​លោក វេហា បាន​សម្តែង​ការ​សោកស្តាយ​ជា​ពន់ពេក​ក្នុង​ពេល​ដែល​តារាចម្រៀង​ក្នុង​ក្លឹ​បរា​ត្រី​រូប​នេះ​មាន​ប្រវត្តិ​តស៊ូ​យ៉ាង​កម្សត់កម្រ​បំផុត ។

បើ​តាម​លោក សា​វី​ន ហ្វី​លី​ព លោក វេហា ជា​មនុស្ស​ដែល​លោក​បាន​ស្គាល់​ជាង​១០​ឆ្នាំ​មក​ហើយ​តាំងពី​លោក​មាន​ប្រវត្តិ​ច្រៀង​នៅ​ប៊ៀ​រ​ហ្គា​ដិ​ន​ដើម្បី​ដូរ​បាយ ។ លោក​បញ្ជាក់​ថា នៅ​ពេល​ដែល​លោក​មានឱកាស​មក​ច្រៀង​នៅ​ក្លឹ​ប LV នេះ​លោក​បាន​មាន​ភរិយា និង​កូន​ម្នាក់​នៅ​ទីនោះ​តែ​អ្នក​ទាំង​ពីរ​បាន​លែងលះ​គ្នា​វិញ ដោយ​លោក​ត្រូវ​មាន​ភារកិច្ច​ចិញ្ចឹម​កូន ។ តារាចម្រៀង​លោក វេហា ជា​មនុស្ស​ម្នាក់​ដែល​មានការ​ច​រិ​ក​សុភាព​រាបសារ និង​មានការ​គោរព​រៀមច្បង​នៅ​ក្នុង​សិល្បៈ​ណាស់ ហើយ​សម្លេង​ក៏​ពិ​រោះ ប៉ុន្តែ​លោក​គ្មាន​ឱកាស​សម្រាប់​បញ្ចេញ​សមត្ថភាព​តាម​ឆាក​តន្ត្រី​ធំ​ៗ​ឡើយ ។

លោក សា​វី​ន ហ្វី​លី​ព បាន​បញ្ជាក់​បន្ថែម​ថា ក្នុង​ពេល​ដែល​មើលឃើញ​ពី​ភាព​លំបាក​របស់​លោក វេហា នោះ​រូប​លោក និង​ក្រុមការងារ​មួយ​ចំនួន​ទៀត​បាន​គ្រោង​ផលិត​បទ Original Song សម្រាប់​ឲ្យ​លោក​ច្រៀង ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព ។ ប៉ុន្តែ​គម្រោង​មួយ​នេះ​មិន​ទាន់​បាន​ចេញ​ជា​រូបរាង​ផង​លោក វេហា បាន​ទទួលមរណៈភាព​ដ៏​គូរ​ឲ្យ​សោកស្តាយ ៕

សូមរំលឹកថា កាលពីយប់វេលាម៉ោង ១១ និង ៤០ នាទីយប់ អគ្គិភ័យបានឆាបឆេះយ៉ាងខ្លាំង នៅក្នុងក្លឹបកម្សាន្ត LV ដែលស្ថិតនៅភូមិ ៣ សង្កាត់ ៤ ក្រុងព្រះសីហនុ ហើយនៅវេលាម៉ោង ២ រំលងអាធ្រាត្រឈានចូលថ្ងៃទី ២២ កុម្ភៈ ទើបភ្លើងបានរលត់ទៅវិញ ក្រោមការជួយអន្តរាគមន៍ដោយសមត្ថកិច្ចពន្លត់អគ្គិភ័យ។

ហេតុការណ៍ភ្លើងឆេះនេះ ក៏បានបណ្តាលឱ្យតារាចម្រៀងប្រុសម្នាក់ ដែលមានឈ្មោះថា ប៊ូ ចាន់ណាក់ ហៅ វេហា ដែលមានមុខរបរជាអ្នកចម្រៀងប្រចាំក្លឹប LV ខេត្តព្រះសីហនុ រងរបួសធ្ងន់ធ្ងរផងដែរ ដោយត្រូវភ្លើងឆេះសុះសាច់ ស្របពេលដែលរូបលោកកំពុងតែច្រៀងនៅក្នុងក្លឹបកម្សាន្តមួយនេះ។

ក្រោយកើតហេតុលោក ប៊ូ ចាន់ណាក់ ក៏ត្រូវបានគេដឹកបញ្ជូនមកកាន់រាជធានីភ្នំពេញ ដើម្បីសង្គ្រោះអាយុជីវិតភ្លាមៗផងដែរ។

គួរឱ្យដឹងផងដែរថា តាមការសន្និដ្ឋានរបស់ប៉ូលិស ហេតុការណ៍ឆេះក្លឹបកម្សាន្ត LV នេះគឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី៕

ប្រភព៖ ប្រភពៈកោះសន្តិភាព

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments