Header Ads

សំណាងណាស់!! អ៊ុំប្រុសវ័យ៥៣ឆ្នាំម្នាក់ត្រូវឆ្នោតជាតិជាងកន្លះលានដុល្លារ

កាលពីថ្ងៃទី០២បុរសវ័យ៥៣ឆ្នាំម្នាក់ដែលជាប្រជាពលរដ្ឋរស់នៅខេត្តនគររាជសីម៉ាប្រទេសថៃបានត្រូវឆ្នោតជាតិរង្វាន់ធំចំនួន១៨លានបាត គិតជាលុយដុល្លារគឺជាង៥០មឺុនដុល្លារ។ គាត់បានប្រើអាយុរបស់គាត់​ ៥៣ឆ្នាំ ទៅទិញឆ្នោតមួយសន្លឹកដែលឆ្នោតនោះគឺមាន៦លេខ កន្ទុយ៥៣ គឺ026853 ហើយការចេញឆ្នោតទៀតសោតមានចេញ៦លេខ មានចេញ៣លេខនិងចេញ២លេខ។

លោកអ៊ុំម្នាក់នោះគាត់មានមុខរបរជាភាស៊ីផ្សារ គាត់បានទិញឆ្នោតមួយសន្លឹកកាលពីថ្ងៃទី១ខែកុម្ភៈដើម្បីផ្សងសំណាងដូចជាប្រជាជនទូទៅអញ្ចឹងដែរព្រោះនេះជាការលក់ឆ្នោតជាតិដែលត្រឹមត្រូវតាមច្បាប់។

គាត់នឹកឃើញទិញឆ្នោតជាតិចំនួន៣សន្លឹកដោយគិតថាយ៉ាងហោចណាស់ក៏ត្រូវ២លេខចុងក្រោយដែរទៅតាមអាយុរបស់គាត់ដែលមានវ័យ៥៣ឆ្នាំ ដោយគាត់មិនបានរំពឹងទៅដល់ការឈ្នះដល់ទៅ៦លេខនោះទេ គាត់រំពឹងត្រូវតែ២លេខចុងក្រោយប៉ុណ្ណោះប៉ុន្តែបែរជាបានធ្លាក់សំណាងមួយដ៏ធំដូចរើសបានមាសប៉ុនដូងទុំ។

គាត់បានឈរផ្ទៀងឆ្នោតជាមួយនិងប្រពន្ធរបស់គាត់ពីព្រោះថាការប្រកាសឆ្នោតគឺមិនមែនប្រកាសតែមួយលេខទេ គាត់បានផ្ទៀងម្តងមួយៗដោយមិនត្រូវសោះ ដោយគាត់ប្រុងតែនឹងដឹកដៃប្រពន្ធគាត់ទៅវិញហើយ តែប្រពន្ធគាត់បានសុំអោយគាត់នៅឈរចាំផ្ទៀងអោយដល់ចប់សិន ដោយមិននឹកស្មានសោះថាសន្លឹកឆ្នោតទី៣របស់គាត់គឹត្រូវគ្រប់លេខតែម្តងធ្វើអោយគាត់និងប្រពន្ធរបស់គាត់សប្បាយចិត្តឥតឩបមា។

ដោយឡែកបើតាមការអោយដឹងពីភ្នាក់ងារលក់ឆ្នោតជាតិបានអោយដឹងថា មានអ៊ុំប្រុសម្នាក់ទៀត វ័យ៦៥ឆ្នាំនៅខេត្តយ៉ាក់សុថន នៅមុនការប្រកាសឆ្នោតជាតិនោះគាត់បានដើររកទិញលេខ 026853 ក៏ប៉ុន្តែគាត់ដើររកទិញមិនបានសោះ ដោយសារតែលេខនេះត្រូវបានលក់រួចស្រេចទៅហើយនៅខេត្តនគររាជសីម៉ាបាត់ទៅហើយ អញ្ចឹងវាក៏ជាការសោកស្តាយមួយដែរដែលសំណាងមិនបានធ្លាក់ដល់អ៊ុំប្រុសដែលមានវ័យ៦៥ឆ្នាំនោះ ហើយសំណាងនេះបែរជាធ្លាក់ទៅលើអ៊ុំប្រុសដែលមានអាយុ៥៣ឆ្នាំនេះទៅវិញ។

គួរបញ្ចាក់ផងដែរថាការចេញឆ្នោតជាតិគឺមិនមែនត្រូវតែម្នាក់ទេ គឺត្រូវច្រើននាក់ណាស់ដែលមានតាមចំនួនលេខផ្សេងៗមិនថា២លេខឬ៣លេខគឹទៅតាមការចេញ គ្រាន់តែរង្វាន់ធំគឺមានតែមួយគឺ១៨លានបាតដែលអ៊ុំប្រុសម្នាក់នោះបានទទួល។

ប្រភព៖ thetruthkh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments