Header Ads

ម៉ាស៊ីនធ្វើតេស្តកុហកប្រាប់ថា បុរសម្នាក់ដែលមកពីឆ្នាំ២០៣០គឺជាការពិត (វីឌីអូ)

បុរសម្នាក់នោះមានឈ្មោះថា ណូអេ គាត់បានចាប់ផ្តើមរៀបរាប់ពីអ្វីដែលគាត់បានជួបកាលពីគាត់នៅឆ្នាំ២០៣០មកដល់មនុស្សនាសម័យបច្ចុប្បន្ននេះពីរឿងរ៉ាវដែលបានកើតឡើង ហើយវាក៏ចម្លែកដែរ ដោយកាលពីប៉ុន្មានខែមុន The Truth បានចុះផ្សាយពីបុរសម្នាក់បានអួតអាងថាខ្លួនបានទៅដល់ឆ្នាំ៦០០០ ដោយមិនមានអ្វីអះអាងច្រើនតាមរយៈការធ្វើតេស្តដូចពេលនេះទេ តែពេលនេះគឺគេធ្វើតេស្តតាមរយៈម៉ាសុីនសំរាប់ចាប់ពាក្យកុហកហើយ ហើយពាក្យដែលបុរសដែលមកពីឆ្នាំ២០៣០នោះគឺចេញសញ្ញាពណ៌បៃតងថាពិតជាត្រឹមត្រូវទាំងអស់។

ដើម្បីអោយដឹងថា ណូអេ កុហកឬមិនកុហក​ គឺគេស្នើរ ណូអេ មកកាន់ម៉ាស៊ីននេះ ហើយ ណូអេ ក៏យល់ព្រមភ្លាមៗ។ ហើយសំនួរទីមួយដែលគេចាប់ផ្តើមសួរថា តើលោកពិតជាធ្វើដំនើរមកពីឆ្នាំ២០៣០មែនឬមិនមែន? ណូអេ ឆ្លើយថា បាទ! ហើយម៉ាស៊ីនដែលគេដាក់ភ្ជាប់ពីដងខ្លួន ខួក្បាល បេះដូង បានចេញសញ្ញាពណ៌បៃតង ដែលសញ្ញានេះបញ្ជាក់ថាត្រឹមត្រូវ។

សំនួរក៏មានជាបន្តបន្ទាប់ដែលគេសួរថាតើ ក្រោយឆ្នាំ២០១៨នេះរហូតដល់ឆ្នាំ២០៣០មានរឿងកើតឡើងអ្វីខ្លះ? លោក ណូអេ ក៏បាននិយាយថា លោក ដូណាល់ត្រាំ និងជាប់ជាប្រធានាធិបតីម្តងទៀតនៅឆ្នាំ២០២០ ហើយឆ្នាំ២០២១គឺអ្នកលេង Bitcoin គឹមានការកើនឡើងខ្ពស់ ហើយមានការផលិតរថយន្តប្រើអគ្គិសនីដែលមានល្បឿនដល់ទៅ៦០០ម៉ាយក្នុងមួយម៉ោង បានន័យថា ជិត៨០០គីឡូម៉ែត្រក្នុង១ម៉ោង។

ហើយគាត់បាននិយាយទៀតថា មនុស្សនឹងធ្វើដំនើរទៅដល់ភពព្រះអង្គារដោយផ្ទាល់ដោយមិនចាំបាច់ប្រើយាន្តទៅផ្សងព្រេងទៀតទេ គឺអាចធ្វើដំនើរទៅបាននៅឆ្នាំ២០២៨ ហើយនៅក្នុងឆ្នាំដដែលនោះការប្រើម៉ាស៊ីនឆ្លងពេលវេលាទៅសម័យនេះ ឬទៅសម័យនោះ គឹគេដាក់ម៉ាស៊ីនពេលវេលានោះអោយប្រើប្រាស់ និងប្រកាសជាសាធារណៈតែម្តង។

រាល់ការរៀបរាប់ទាំងអស់នោះគឺម៉ាស៊ីនបានលោតភ្លើងពណ៌បៃតងទាំងអស់ ដែលនេះជាការបញ្ជាក់ថា អ្វីដែលគាត់និយាយគឺសុទ្ធតែជារឿងពិត។ គេសួរទៀតថាតើហេតុអីបានជាលោកអាចត្រលប់មកបច្ចុប្បន្ននេះវិញបាន? គាត់បានឆ្លើយមកវិញថា នៅឆ្នាំ២០៣០នោះគឹមានប្រភេទថ្នាំម៉្យាងដែលលេបទៅធ្វើអោយយើងវិលមកកាន់បច្ចុប្បន្ននេះបាន ហើយថ្វីត្បិតតែគាត់វ័យ២៥ឆ្នាំក៏ពិតមែន ក៏ប៉ុន្តែគាត់មិនអាចបន្ថយអាយុបានទេ ព្រោះកាលឆ្នាំ២០៣០គាត់មានវ័យ៥០ឆ្នាំដូច្នេះគាត់បានត្រឹមតែលេបថ្នាំត្រលប់មកក្រោយតែប៉ុណ្ណោះ មុខគាត់វ័យ២៥ឆ្នាំ តែវ័យរបស់គាត់គឺឈានចូលដល់៥០ឆ្នាំទៅហើយ នេះគឺជាក្តីបារម្ភមួយដែលគាត់មានអាការៈដូចជាមនុស្សចាស់បន្តិច។

ការធ្វើដំនើរដោយពេលវេលាគឹមនុស្សបានធ្វើដោយជោគជ័យតាំងពីឆ្នាំ២០០៣មកម៉្លេះ ក៏ប៉ុន្តែអ្នកវិទ្យាសាស្រ្តដែលរករូបមន្តនោះឃើញមិនទាន់បង្ហាញទេ ហើយពួកគាត់និងនាំគ្នាបង្ហាញនៅឆ្នាំ២០២៨ នេះជាអ្វីដែលបុរសនោះបានអះអាងប្រាប់។

ប្រភព៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments