Header Ads

ព្រោះតែប្តីមានស្រី!! ស្ត្រីចំណាស់ម្នាក់ ទាញកាំបិតត្រីអាដៃជើងខ្លួនឯង រួចបំរុងលោតពីលើអគារ... ចុងក្រោយត្រូវទទួលទោស... (ទស្សនាវីដេអូ)

កាលពីពេលថ្មីៗនេះ កាសែត Stomptime បានចុះផ្សាយពីហេតុការណ៍ ស្ត្រីម្នាក់ដែលបានតាមទាន់ប្តី លួចមានស្រីថ្មី រហូតធ្វើឲ្យនាងពិបាកចិត្តខ្លាំង ចុងក្រោយនាងក៏សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ដោយបានឡើងទៅឈរលើជញ្ជាំងអគារ ជាន់ទី១១និង១២ ដោយមានកាំបិតធ្វើម្ហូបប្រវែង២០សង់ទីម៉ែត្រ ដោយយកមកអារដៃនិងជើងខ្លួនឯង រហូតរបួស។

ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃតី២៨ មករា ២០១៨ កន្លងទៅថ្មីៗនេះ ស្ថិតនៅម្តុំ Block 289 Yishun Avenue ក្នុងទីក្រុងសឹង្ហបុរី ដោយបានកើតឡើងកាលពីវេលាម៉ោង ១៤និង២៨នាទី ។ ស្ត្រីខាងលើមានឈ្មោះ Kai Lili អាយុ៤៥ឆ្នាំ នាងបានឡើងទៅឈរលើអគារនោះ អស់រយៈពេល២ម៉ោង ក្រោយមកទើបក្រុមជួយសង្គ្រោះ និងពលរដ្ឋស្ម័គ្រចិត្ត បានចូលទៅជួយនាង បានដោយសុវត្ថិភាព ។

បើតាមការចុះផ្សាយព័ត៌មាន ក្នុងស្រុកបានឲ្យដឹងថា លោកស្រី លីលី បានជួបបញ្ហាក្នុងជីវិតអាពាហ៍ពិពាហ៍ ក្រោយពីរូបគាត់បានដឹងថា ប្តីរបស់គាត់មានសហាយ ព្រមទាំងឈ្លោះប្រកែកគ្នា យ៉ាងខ្លាំងជាមួយប្តីរបស់គាត់ រហូតធ្វើឲ្យរូបគាត់ មានជំងឺគិតច្រើន ។

ដោយឡែកសាក្សីម្នាក់ ដែលបានឃើញហេតុការណ៍ ព្រមទាំងបានឮសម្លេងអ្នកស្រី លីលី ស្រែកយំ ព្រមទាំងយកកាំបិតមកធ្វើបាបខ្លួនឯង ដោយរូបគាត់មានស្នាមរបួស ចំនួន៣០កន្លែង នៅជើង ដើមដៃ និងដៃទៀតផង ។ វីដេអូហេតុការណ៍ខាងលើ ត្រូវបានគេស៊ែរតៗគ្នា នៅលើបណ្តាញសង្គមហ្វេសប៊ូកយ៉ាងច្រើន បន្ទាប់ពីក្រុមជួយសង្គ្រោះបានរៀបចំ ឧបករណ៍ទ្រពីក្រោមអគារ ចំណែកអ្នកខ្លះ បានព្យាយាមចូលទៅចាប់រូបនាង នៅចំពោះស្ថានការណ៍ដ៏សែនរន្ថត់ នៅជុំវិញអគារព្រមទាំងមានការបិទទីកន្លែងនោះទៀតផង រួមទាំងមានរថយន្តប៉ូលិសចំនួន១០គ្រឿង និងរថយន្តពន្លត់ភ្លើង ចំនួន២គ្រឿងមកត្រៀមជួយផងដែរ។

ក្រោយពីបានជួយសង្គ្រោះនាង លីលី រួចហើយនោះ ប៉ូលិសបានចូលទៅចាប់ខ្លួនរូបគាត់ ពីបទនាំយកអាវុធកាំបិតចេញតាមទីសាធារណៈ និងបំរុងធ្វើឃាតខ្លួនឯង ខណៈពេលនេះប៉ូលិសកំពុងសួរនាំ និងកសាងសំណុំរឿងដើម្បីដំណើរការទៅតាមផ្លូវច្បាប់៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments