Header Ads

អ្នកណាមិនភ្ញាក់ផ្អើល !! នៅសុខៗទម្ងន់ស្រកអស់ ២០គីឡូ គ្រាន់តែញ៉ាំទឹកនេះសោះ!!

មានបងប្អូនយើងជាច្រើនតែងតែស្វែងរកវិធីផ្សេងៗជាច្រើន ក្នុងការសម្រកទម្ងន់ ទាំងការប្រើថ្នាំលេប និងវិធីបែបធម្មជាតិ ខាងក្រោមនេះជាវិធីសម្រកទម្ងន់បែបធម្មជាតិដ៏មានប្រសិទ្ធភាព អាចស្រក២ទៅ៣គីឡូក្នុងមួយអាទិត្យ!!!

***គ្រឿងផ្សំមានដូចជា៖

ក្រូចឆ្មារ ៥ផ្លែ
ទឹក ១លីត្រ

វិធីធ្វើៈ

ចិតក្រូចឆ្មារជា២ រូចច្របាច់យកទឹកចេញ (យកតែសំបក)
ដាក់ដាំទឹលមួយលីត្រ ឲ្យពុះ រួចដាក់សំបកក្រូចចូល
ស្ងោររយៈពេល ១៥នាទី
យកទឹកវាទាំងអស់ចាក់ដាក់ចូលក្នុងកែវមួយទុកហូប
អាចហូបក្តៅឧណ្ហៗគឺល្អ ត្រូវញ៉ាំទឹកនេះក្នុងមួយថ្ងៃ១លីត្រ រយៈពេល ១៥ថ្ងៃ អ្នកនឹងឃើញលទ្ធផលដ៏អស្ចារ្យ!!

ការផ្តល់មតិបន្ថែម៖

– ត្រូវញ៉ាំអាហារពេលព្រឹកជានិច្ច ព្រោះអាហារនេះសំខាន់ក្នុងការផ្តល់អោយខួរក្បាលធ្វើការពេញមួយថ្ងៃ ត្រូវស្រកទម្ងន់ដោយសុវត្ថិភាពបង។
– បើកំពុងឈឺក្រពះ កុំសម្រកទម្ងន់អី ព្យាយាមព្យាបាលក្រពះអោយជា សិនណា។
– ញ៉ាំពេលណាក៏អបានដែរ មុនអាហារពេលព្រឹករឹតតែល្អ។ ញ៉ាំអោយអស់មួយលីត្រក្នុង១ថ្ងៃ។
ហើយបងអាចតមអាហារខ្លះ ដើម្បីអោយវាមានប្រសិទ្ធភាព ព្រោះអីបើយើងព្យាយាមញ៉ាំវាដើម្បីអោយស្រកគីឡូ តែយើងនៅតែបន្តការញ៉ាំអាហារណាដែលសម្បូរជាតិកាឡូរីខ្ពស់ច្រើននោះវាមិនអាចមានប្រសិទ្ធភាពនោះទេបង បងអាចកាត់បន្ថយការញ៉ាំ ដូចជាយើងធ្លាប់តែញ៉ាំមួយពេល1ចាន ប្រែមកជាមួយពេលកន្លះចាន។

សូមទស្សនាវីដេអូរបៀបធ្វើដូចខាងក្រោម៖

ក្រូចឆ្មាអាចស្រកទម្ងន់ ១០ គីឡូក្នុងពេល ២សប្ដាហ៍

ប្រសិនបើអ្នកចង់ឱ្យរូបរាងកាយមានការផ្លាស់ប្ដូរពីធាត់មកស្គម មិនមែនជារឿងពិបាកទៀតទេ ដោយគ្រាន់តែពិសាភេសជ្ជៈក្រូចឆ្មារាល់ថ្ងៃ វិធីនេះមានសមត្ថភាពខ្ពស់ក្នុងការដុតបំផ្លាញជាតិខ្លាញ់ ពង្រឹងប្រព័ន្ធការពាររាងកាយ បន្សុទ្ធឈាម និងទឹករង៉ៃ។

អ្នកឯកទេសខាងចំណីអាហារជាច្រើនរូបបានអះអាងថា សារធាតុទាំងអស់នៅក្នុងក្រូចឆ្មា គឺមានតួនាទីចាំបាច់ដើម្បីបំបែកជាតិខ្លាញ់ ដូច្នេះហើយទើបវាមានប្រសិទ្ធភាពខ្ពស់ក្នុងការរំញោច ដើម្បីសម្រកទម្ងន់។ ទឹកអាស៊ីតរបស់ក្រូចឆ្មាអាចជួយដុតបំផ្លាញជាតិខ្លាញ់ បង្កើនល្បឿនការរំលាយអាហារ ហើយវាអាចជួយបង្ក្រាបចំណង់អាហាររបស់អ្នកបាន។ ទឹកអាស៊ីតនៃក្រូចឆ្មាក៏បានចូលរួមចំណែកដល់ការផលិតកម្មនៃអាស៊ីតក្រពះ និងជាលទ្ធផលជួយធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារ។ សំបកក្រូចឆ្មាល្អសម្រាប់សុខភាព ព្រោះវាមានផ្ទុកនូវសារជាតិរអិលដែលជួយក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម។

មានវីតាមីនផ្សេងៗគ្នាជាច្រើនដែលត្រូវបានគេរកឃើញ នៅក្នុងផ្លែក្រូចឆ្មា រួមទាំងវីតាមីន C ដែលត្រូវបានគេដឹងថា វាល្អបំផុតក្នុងការជួយពង្រឹងប្រព័ន្ធភាពសុំា ដែលជាកត្តាសំខាន់នៅក្នុងដំណើរការនៃការសម្រកទម្ងន់ផងដែរ។ ជាទូទៅ ក្រូចឆ្មាអាចជួយលាងសម្អាតរាងកាយ ឈាម និងទឹករង៉ៃរបស់អ្នកបានយ៉ាងល្អ។ បង្កើនការរំលាយអាហាររបស់អ្នក ហើយជួយអ្នកក្នុងការសម្រកទម្ងន់ និងទប់ស្កាត់ជំងឺមួយចំនួនទៀតផងដែរ។

របបអាហារក្រូចឆ្មា គឺវាពិតជាមានភាពសាមញ្ញខ្លាំងណាស់ មុនពេលទទួលទានអាហារពេលព្រឹកជារៀងរាល់ថ្ងៃ ដោយគ្រាន់តែទទួលទានទឹកក្រូចឆ្មាលាយជាមួយទឹក តាមបរិមាណដែលបានកំណត់ដូចខាងក្រោម

ថ្ងៃទី១ ៖ បរិភោគទឹកក្រូចឆ្មា ១ ផ្លែ លាយជាមួយទឹក ១ កូនកែវ

ថ្ងៃទី២ ៖ បរិភោគទឹកក្រូចឆ្មា ២ ផ្លែ លាយជាមួយទឹក ២ កូនកែវ

ថ្ងៃទី៣ ៖ បរិភោគទឹកក្រូចឆ្មា ៣ ផ្លែ លាយជាមួយទឹក ៣ កូនកែវ

ថ្ងៃទី៤ ៖ បរិភោគទឹកក្រូចឆ្មា ៤ ផ្លែ លាយជាមួយទឹក ៤ កែវ

ថ្ងៃទី៥ ៖ បរិភោគទឹកក្រូចឆ្មា ៥ ផ្លែ លាយជាមួយទឹក ៥ កែវ

ថ្ងៃទី៦ ៖ បរិភោគទឹកក្រូចឆ្មា ៦ ផ្លែ លាយជាមួយទឹក ៦ កែវ

ថ្ងៃទី៧ ៖ បរិភោគទឹកក្រូចឆ្មា ៣ ផ្លែ លាយជាមួយទឹក ១០ កែវ។ បន្ថែមទឹកឃ្មុំ ១ ស្លាបព្រាបាយលាយជាមួយល្បាយ ពិសាពេញមួយថ្ងៃ។

ថ្ងៃទី៨ ៖ បរិភោគទឹកក្រូចឆ្មា ៦ ផ្លែ លាយជាមួយទឹក ៦ កែវ

ថ្ងៃទី៩ ៖ បរិភោគទឹកក្រូចឆ្មា ៥ ផ្លែ លាយជាមួយទឹក ៥ កែវ

ថ្ងៃទី១០ ៖ បរិភោគទឹកក្រូចឆ្មា ៤ ផ្លែ លាយជាមួយទឹក ៤ កែវ

ថ្ងៃទី១១ ៖ បរិភោគទឹកក្រូចឆ្មា ៣ ផ្លែ លាយជាមួយទឹក ៣ កូនកែវ

ថ្ងៃទី១២ ៖ បរិភោគទឹកក្រូចឆ្មា ២ ផ្លែ លាយជាមួយទឹក ២ កូនកែវ

ថ្ងៃទី១៣ ៖ បរិភោគទឹកក្រូចឆ្មា ១ ផ្លែ លាយជាមួយទឹក ១ កូនកែវ

ថ្ងៃទី១៤ ៖ បរិភោគទឹកក្រូចឆ្មា ៣ ផ្លែ លាយជាមួយទឹក ១០ កែវ។ បន្ថែមទឹកឃ្មុំ ១ ស្លាបព្រាបាយលាយជាមួយល្បាយ ពិសារពេញមួយថ្ងៃ។

ចំណាំ៖ ក្នុងអំឡុងពេលដែលអ្នកកំពុងតែធ្វើការអនុវត្តជាមួយភេសជ្ជៈក្រូចឆ្មានេះ ត្រូវចៀសវាងការបរិភោគគ្រប់ប្រភេទអាហារដែលមានជាតិកាល់ឡូរី កម្រិតខ្ពស់ និងគ្រឿងភេសជ្ជៈ ឬជាតិអាល់កុលឱ្យត្រឹមត្រូវក្នុងរយៈពេល ១៤ ថ្ងៃនេះ៕

រក្សាសិទ្ធិដោយ៖ KH Empire
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments