Header Ads

អាណិតណាស់!! មេគោ១ក្បាល សុខចិត្តរត់តាមឡាន ដែលដឹកកូនរបស់វា ទៅសង្គ្រោះនៅពេទ្យសត្វ… (មានវីដេអូ)

កាលពីពេលថ្មីៗនេះ កាសែត ដេលីមែល បានចុះផ្សាយពីវីដេអូឃ្លីបមួយ ដ៏សែនកំសត់ និងគួរឲ្យអាណិត ដោយវីដេអូនេះ បានបង្ហាញពីទឹកចិត្ត រវាងម្តាយនិងកូន មិនថា មនុស្សឬសត្វនោះទេ ។ ហេតុការណ៍នេះ បានកើតឡើង នៅក្នុងក្រុង Haveri រដ្ឋ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌា ។

បើតាមការចុះផ្សាយ បានឲ្យដឹងថា កូនគោ មានអាយុ២ខែមួយក្បាល បានរងរបួសជើង ព្រោះតែរអិលដួល ក្រោយមកប្រជាជនបានរាយការណ៍ទៅពេទ្យសត្វ នៅក្នុងតំបន់នោះ ក្រោយមកគេបាននាំយកកូនគោនោះ ដាក់លើរថយន្តដឹកទំនិញ១គ្រឿង ដើម្បីយកទៅសង្គ្រោះ ។ អ្វីដែលធ្វើឲ្យប្រជាជននៅតំបន់នោះ សង្វេគស្ទើរស្រក់ទឹកភ្នែក គឺនៅពេលដែលគេឃើញ មេរបស់កូនគោនោះ បានរត់តាមពីក្រោយរថយន្ត ព្រោះតែការបារម្មណ៍ពីកូនរបស់វា ទោះហត់យ៉ាងណាក៏មិនព្រមឈប់ រហូតដល់មន្ទីរពេទ្យសត្វ ។

ចំពោះកូនគោ និងមេគោទាំង២ក្បាលនោះ នៅមិនទាន់ដឹងពីប្រភពច្បាស់លាស់នោះឡើយថា មកពីទីណា ហើយមូលហេតុច្បាស់លាស់ ដែលបណ្តាលឲ្យកូនគោនោះរងរបួស នៅមិនទាន់មានការបញ្ជាក់ពីនរណាម្នាក់នៅឡើយទេ ។

អ្នកឃើញហេតុការណ៍ បានរៀបរាប់ថា ទោះជាមេគោខំប្រឹងរត់ ដើម្បីឃាត់រថយន្តដែលដឹកកូនរបស់វា ឲ្យឈប់យ៉ាងណាក្តី តែរថយន្តនៅតែបើកបន្ត មិនបានឈប់នោះឡើយ ហើយមេគោក៏បានរត់តាមរថយន្ត រហូតដល់គោលដៅដែលរថយន្តនោះឈប់ ។

ពេលមកដល់មន្ទីរពេទ្យ មេគោនោះ បានឈររង់ចាំកូនរបស់វា នៅមុខមន្ទីរពេទ្យនោះ ដោយមិនព្រមទៅណា អស់រយៈពេល២ថ្ងៃ កំឡុងពេលដែលកូនរបស់វា ត្រូវបានគេទុកព្យាបាលនៅក្នុងមន្ទីរពេទ្យនោះ ។ បើតាមការឲ្យដឹងពីក្រុមគ្រូពេទ្យបានឲ្យដឹងថា របួសរបស់កូនគោនោះ ធ្ងន់ធ្ងរគួរឲ្យបារម្មណ៍ ព្រោះតែរបួសនោះមានទំហំធំ ហើយមានដង្កូវស៊ីនៅខាងក្នុងនោះទៀតផង តែក្រោយពេលព្យាបាលមក អាការៈវាចាប់ផ្តើមធូរស្រាលឡើងវិញហើយ ក្រោយពីព្យាបាលបាន២ថ្ងៃមក ប្រជាជនបាននាំកូនគោ និងមេគោ ចេញពីមន្ទីរពេទ្យសត្វ ដើម្បីយកវាទៅមើលថែបន្ត ៕

ប្រភព៖ kbn

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments