Header Ads

គួរតែប្រយ័ត្ន!! សញ្ញាព្រមានទាំង ៦ ដែលបង្ហាញថា ថ្លើម របស់អ្នកកំពុងពោរពេញទៅដោយជាតិពុល

ថ្លើម គឺជាផ្នែកមួយនៃសរីរាង្គបន្សាបជាតិពុលក្នុងរាងកាយ ហើយវាមានមុខងារត្រូវធ្វើការទទួលខុសត្រូវយ៉ាងលំបាករាប់រយមុខងាររៀងរាល់ថ្ងៃ។ ដូចនេះវាហាក់ដូចជាគ្មានអ្វីគួរឲ្យឆ្ងល់ទេថ្លើមដែលតែងទទួលរងនូវភាពតានតឹង និងងាយទទួលរងនូវផលប៉ះពាល់ផ្សេងៗ។ ខាងក្រោមជាគន្លឹះមួយចំនួនដែលជួយឲ្យអ្នកអាចដឹងថាតើពេលណាដែលថ្លើមរបស់អ្នកកំពុងទាមទាររកជំនួយ ៖

១. ឈឺចាប់ត្រង់បរិវេណថ្លើម ៖ មានអារម្មណ៍ថាឈឺចាប់ខាងលើផ្នែកខាងស្ដាំនៃពោះរបស់អ្នក គឺអាចជាសញ្ញាមួយបង្ហាញថាថ្លើមរបស់អ្នកកំពុងតែមានបញ្ហាហើយ។ ជាធម្មតាវាឈឺចាប់បែបស្ទំៗ។ ទោះជាយ៉ាងណាក៏ដោយ មានពេលខ្លះវាប្រែជាឈឺកាន់តែខ្លាំងឡើងៗ។ សូមចងចាំថា តួនាទី ឬមុខងាររបស់ថ្លើម គឺដើម្បីបន្សាបជាតិពុល និងជួយឱ្យរាងកាយបញ្ចេញកាកសំណល់ក៏ដូចជាជួយរាងកាយរំលាយចំណីអាហារទៅក្នុងផលិតផលអាហារូបត្ថម្ភ។ នៅពេលដែលថ្លើមរបស់អ្នកត្រូវទទួលរងប៉ះពាល់នៃជំងឺណាមួយ វានឹងមិនអាចដំណើរការប្រក្រតីឡើយ ខណៈនោះថ្លើមនឹងប្រែជាហើម ព្រមទាំងឈឺចាប់ ហើយរាងកាយក៏បញ្ជូនសញ្ញានៃការពុល។

២. ហើមជើង និងកជើង ៖ នៅពេលអ្នកមិនអើពើនឹងបញ្ហានេះថ្លើមរបស់អ្នកនឹងព្យាយាមដោះស្រាយដោយខ្លួនឯងតាមរយៈការបង្កើតជាលិកាស្លាស។ ជាលិកាស្លាសកាន់តែកើនឡើង ការដំណើរការនៃមុខងាររបស់ថ្លើមក៏កាន់តែពិបាកផងដែរ ហើយនៅទីបំផុតវានឹងបណ្ដាលឲ្យសម្ពាធឈាមឡើងខ្ពស់។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ បញ្ហាបន្ទាប់មកទៀត គឺវានឹងបណ្ដាលឲ្យសារធាតុរា​វប្រមូលផ្ដុំនៅក្នុងជើងទាំងសងខាងរបស់អ្នក ហើយជើងនឹងប្រែជាហើម។ ទោះជាយ៉ាងណាក៏ដោយ ការហើមនេះមិនបង្កឲ្យមានការឈឺចាប់ឡើយ។ ការហើមអាចនឹងប៉ះពាល់ដល់ជើងទាំងសងខាង កំភួនជើង ឬភ្លៅ។ ប៉ុន្តែឥទ្ធិពលនៃទំនាញធ្វើឱ្យការហើមភាគច្រើនកើតមាននៅផ្នែកដែលទាប ឬផ្នែកខាងក្រោមនៃរាងកាយ។

៣. ឡើងទម្ងន់ ៖ ប្រសិនបើអ្នកឡើងទម្ងន់ទាំងដែលអ្នកមិនបានទទួលទានលើសកម្រិត ឬមានបញ្ហាណាមួយពាក់ព័ន្ធនឹងដំណើរមិនប្រក្រតីនៃអ័រម៉ូនទេនោះ អ្នកគួរតែទៅពិគ្រោះយោបល់ជាមួយនឹងវេជ្ជបណ្ឌិតអំពីដំណើរការមិនប្រក្រតីនៃមុខងារថ្លើមរបស់អ្នក។ ក៏ព្រោះបញ្ហានៃការកើនទម្ងន់ អាចជាលទ្ធផលដែលថ្លើមមិនអាចដោះស្រាយ ឬទប់ទល់ជាមួយនឹងជាតិពុលទាំងអស់ដែលចូលមកក្នុងរាងកាយ (ជាតិអាល់កុល, ជាតិផ្អែមកែច្នៃ, របបអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ខ្ពស់ ឬឱសថមួយចំនួន -ល-) ។ នៅខណៈនោះរឿងតែមួយគត់ដែលថ្លើមអាចធ្វើបាន គឺរក្សាទុកជាតិពុលដែលមិនទាន់បានច្រោះក្នុងកោសិកាខ្លាញ់។ ភាពរញ៉េរញ៉ៃនេះនឹងមិនបណ្ដោយឱ្យអ្នកស្រកទម្ងន់ឡើយ លុះត្រាតែអ្នកជួយរាងកាយឲ្យសម្អាតថ្លើមដែលពោរពេញទៅដោយជាតិពុល ព្រោះតែបានធ្វើការហួសកម្រិតចេញជាមុនសិន។

៤. អស់កម្លាំងរ៉ាំរ៉ៃ ៖ យ៉ាងហោចណាស់អ្នកគួរតែមានរោគសញ្ញានៃការអស់កម្លាំងល្ហិតល្ហៃ ៦ ខែ មុនពេលអ្នកអាចត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា អ្នកកើតមានជម្ងឺអស់កម្លាំងរ៉ាំរ៉ៃ។ ហេតុផលនៅពីក្រោយបញ្ហានេះ គឺថ្លើមពោរពេញទៅដោយជាតិពុល។ ថ្លើម គឺរួមចំណែកក្នុងការផ្គត់ផ្គង់ថាមពលដល់រាងកាយផងដែរ។ វាបំលែងជាតិស្ករគ្លុយកូសទៅជាគ្លីកូហ្សែន ហើយរក្សាទុកសម្រាប់ការប្រើនៅពេលក្រោយ។ ថ្លើមដែលមានសុខភាពល្អ នឹងធ្វើការបញ្ចេញគ្លុយកូសរាល់ចន្លោះពេលនៃការទទួលទានអាហារ ឬនៅពេលដែលមានតម្រូវការសម្រាប់ការចិញ្ចឹមជីវិត និងថាមពល។ ទោះបីជាថ្លើមដែលមានជំងឺមិនអាចផលិតគ្លុយកូសក៏ដោយ ក៏ថ្លើមអាចផ្ដល់នូវជាតិស្ករគ្លុយកូសដែរ គ្រាន់វាមានកន្លែងទំនេរតិចតួចណាស់ដើម្បីរក្សាទុក។

៥. ស្បែក និងភ្នែកប្រែជាពណ៌លឿង ៖ នៅពេលភ្នែក ឬស្បែករបស់មនុស្សប្រែជាពណ៌លឿង វិទ្យាសាស្ត្រហៅថា ជម្ងឺខាន់លឿង។ ទោះជាយ៉ាងណាខាន់លឿង គឺមិនមែនជាជម្ងឺទេ ប៉ុន្តែជារោគសញ្ញានៃបញ្ហាមិនប្រក្រតីនៃមុខងារ។ ជាទូទៅ ជម្ងឺខាន់លឿងលេចឡើង នៅពេលថ្លើមដែលមានជំងឺបានធ្វើឱ្យប្រព័ន្ធផ្ទុក bilirubin (​សារធាតុពណ៌លឿងដែលកើតឡើងដោយការបំផ្លាញនៃកោសិកាឈាមក្រហមដែលងាប់នៅក្នុងថ្លើម​) ច្រើនពេក។ ទាយទៅមើលថាតើនឹងមានអ្វីកើតឡើង ប្រសិនបើថ្លើមមិនអាចបំបាត់ bilirubin ជាមួយនឹងកោសិកាឈាមក្រហមចាស់? ចម្លើយនោះ គឺវានឹងធ្វើឲ្យអ្នកប្រែជាពណ៌លឿង។

៦. អាឡែកស៊ី ៖ ជាញឹកញយ បញ្ហាអាឡែកស៊ី គឺបណ្ដាលមកពីថ្លើមបានទទួលបន្ទុក ឬធ្វើការហួសកម្រិត​ និងអាចជាលទ្ធផលនៃភាពអសកម្មរបស់ថ្លើម។ នៅពេលមានសារធាតុផ្សេងៗច្រើនពេកចូលទៅក្នុងចរន្តឈាម ខួរក្បាលក៏ទទួលស្គាល់ថាវាជាអាឡែកស៊ី ហើយបញ្ចេញអង់ទីករ ព្រមទាំងសារធាតុគីមីផ្សេងៗដូចជា អ៊ីសស្តាមីន (វត្ថុធាតុមានក្នុងខ្លួនដែលធ្វើឲ្យមានប្រតិកម្ម) ជាដើម ដែលបណ្តាលអោយមានកន្ទួលរមាស់។ ថ្លើមដែលមានសុខភាពល្អ មានសមត្ថភាពសម្អាតឈាមនៃម៉ូលេគុលគ្រោះថ្នាក់ទាំងអស់ ហើយលុបបំបាត់ឥទ្ធិពលនៃអាឡែកស៊ីលើរាងកាយ៕

ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments