Header Ads

អត្ថប្រយោជន៍របស់រំដេង សម្រាប់សុខភាព!

អត្ថប្រយោជន៍របស់រំដេង សម្រាប់សុខភាព!

បើនិយាយពី រំដេង យើងប្រាកដជាស្គាល់ហើយ ព្រោះវាជាគ្រឿងទេសក្នុងការធ្វើម្ហូប។

ប៉ុន្តែក្រៅពីផ្សំជាគ្រឿងទេសដ៏ឆ្ងាញ់ពិសា វាក៏នៅអាចជួយ ព្យាបាលជំងឺនៅក្នុងប្រព័ន្ធរាងកាយរបស់យើង បានជាច្រើនមុខទៀតផងដូចជា៖

ជំងឺក្រពះពោះវៀន៖ ជួយបណ្តេញខ្យល់ ជាតិពុល បន្ថយជំងឺរាគរូស ត្អើក ទឹកប្រមាត់ខាប់ ព្យាបាលដំបៅក្រពះពោះវៀន។ នៅក្នុងករណីមានអាការៈ ក្រហាយទ្រូង ឬឈឺពោះ ក៏អាចយកម្ស៉ៅរំដេងមកឆុងទឹកផឹក ឬត្រាំស្រាផឹក ក៏បានដែរ ដើម្បីព្យាបាលជំងឺទាំងនេះ ឱ្យបានប្រសើរជាងមុន។

ប្រព័ន្ធផ្លូវដង្ហើម៖ ក្លិនរបស់រំដេង ជួយកែជំងឺហឺត ក្អក ក្អួត កាត់បន្ថយជំងឺផ្តាសាយដូចជាខ្ញីដែរ ព្រោះដោយសារតែវាមានក្លិនប្រហើរ និងរសជាតិហឹរតិចៗ ល្អបំផុតដើម្បីយកឈ្នះធាតុត្រជាក់នារដូវរងារ។ គេនិយមនាំយកវាទៅ ដាំទឹកផឹកកាត់បន្ថយស្លេស កំហាក ដោយលាយជាមួយទឹកក្រូចឆ្មារ និងអំបិលបន្តិចផង ដែលអាចជួយឱ្យសួតមានដំណើរការល្អ។

ប្រព័ន្ធប្រសាទ៖ ជួយកាត់បន្ថយអាការឈឺក្បាល ឈឺចាប់តាមរាងកាយ អស់កម្លាំង ឈឺសន្លាក់ ឈឺពោះ ឈឺចាប់ពេលមានរដូវ រួមបញ្ចូលទាំងការ ឈឺចាប់ដោយការហើមផង ប្រសិនបើអ្នកមាន អាការៈជំងឺក្តាមកាច់ជើង ឈឺសាច់ដុំក្តី គួរយកវាមករុំជុំវិញ នោះវានឹងក្លាយជាថ្នាំបំបាត់ការឈឺចាប់ និងកាត់បន្ថយការរលាកបានយ៉ាងល្អ។

ជំនួយស្បែក៖ ជួយព្យាបាលកន្ទួលរមាស់ កន្ទាលត្រអាក ព្យាបាលជំងឺសើរស្បែក សត្វល្អិតទិចឬខាំ ជាពិសេសអាចព្យាបាល ពិសពីងពាងបានទៀតផង ហើយគួរគប្បីប្រើរំដេងចាស់ មកញីត្រង់ស្នាមរបួសទាំងនេះរឹតតែមាន ប្រសិទ្ធភាពទ្វេរដង។

ក្រៅពីនេះ វាមានលក្ខណៈសម្បត្តិធ្វើជាថ្នាំ ប្រឆាំងនឹងការរលាកបានល្អណាស់ ព្រោះមានសារធាតុប្រឆាំង ប្រតិកម្មអុកស៊ីត ប្រឆាំងនឹងជំងឺមហារីក ប្រឆាំងនឹងដុំសាច់ដុះខុសប្រក្រតី ប្រឆាំងការរលាកទងសួត សម្លាប់បាក់តេរី និងផ្សិតស៊ីជើង រារាំងកំណើនផ្សិត កម្ចាត់ក្លិនមិនល្អថែមទៀត៕

ប្រភព៖ thetruthkh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments