Header Ads

មិនបាច់ទៅហាងនាំអស់លុយទៀតទេ!! វិធីនេះធ្វើអោយសក់ភ្លឺរលោងស្អាតដូចធម្មជាតិ ១០០ភាគរយ

មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានសក់ដែលមានទម្ងន់ ទន់រលោង មែនទេ? មិនថាមិនសក់ខ្លី សក់វែង សក់រួញ ឬ សក់ត្រង់ វាតែងតែផ្តល់នូវសម្រស់នៅពេលដែលវាភ្លឺ រលោង។

សក់របស់មនុស្សម្នាក់ៗចាប់ផ្តើមលែងស្រស់ស្អាត ដោយសារតែការខូចខាតស្រទាប់កោសិកាខាងក្នុង ការខ្វះនូវសារធាតុចិញ្ចឹម ការប្រើប្រាស់ផលិតផលគីមី ឬ ការត្រូវនឹងកម្តៅថ្ងៃជាដើម។

សក់ភ្លឺ រលោងស្អាតមិនមែនជារឿងពិបាកសម្រាប់ បុរស និង​ស្ត្រី គ្រប់រូបនោះទេ សាកអនុវត្តតាមវិធីនេះ លោកអ្នកនឹងបានសក់ភ្លឺរលោងលើសពីការស្មាន។

ឱសថធម្មជាតិសម្រាប់សក់ភ្លឺរលោង

១-ប្រើប្រេងម៉ាស្សា

ការម៉ាស្សាលើស្បែកក្បាលនឹងជួយអោយចលនាឈាមដើរបានល្អ ដែលនឹងជំរុញអោយគល់សក់រឹងមាំ ។ យើងសូមណែនាំលោកអ្នកអោយប្រើប្រេងដូង ប្រេងអូលីវ ឬ ប្រើពពួកប្រេងធម្មជាតិ មកលាបម៉ាស្សាលើស្បែក ក្បាលមុនកក់សក់ ៣០នាទី នោះវានឹងធ្វើអោយភ្លឺ ទន់ និង ស្រស់ស្អាត។

ម៉ាសប្រទាលកន្ទុយក្រពើ

វិធីល្អបំផុតដើម្បីអោយសក់រលាស់ភ្លឺ គឺប្រទាលកន្ទុយក្រពើ។ វាជាថ្នាំធម្មជាតិដែលជួយសម្អាតរាងកាយពីខាងក្នុងហើយទឹករបស់វានៅពេលយកលាបនៅលើស្បែកក្បាល វានឹងធ្វើអោយសក់ប្លែកខុសពីធម្មតា។

ប្រេងដូងនិងយ៉ាអួ

យកប្រេងដូង លាយជាមួយយ៉ាអួ រួចថែមទឹកឃ្មុំបន្តិច បន្ទាប់មកយកវាមកលាបលើស្បែកក្បាលរបស់លោកអ្នក ២០នាទីមុនពេលទៅកក់សក់ ។ ២០នាទីក្រោយ លាងចេញដោយសាប៊ូ រួចបន្ទន់សក់ជាការស្រេច។

ម៉ាសស៊ុត ស

យកស៊ុតមកគោះ រួចយកតែផ្នែកពណ៌ ស បន្ទាប់មកបន្តក់ប្រេងអូលីវ ៣តំណក់ រួចលាបញ្ចូលគ្នាអោយសព្វល្អ ។ បន្ទាប់មកទៀតលាបលើស្បែក ៣០នាទី ហើយលាងសម្អាតចេញ។ ម៉ាសនេះជួយអោយសក់ភ្លឺ និង ធ្ងន់ល្អ។

ហាមសិតសក់ពេលកំពុងសើម

កាលណាសក់សើមវានឹងធ្វើអោសក់ដាច់ពិសេសចុងសក់ ដូច្នេះ ការសិតសក់កំឡុងពេលសើមនឹងធ្វើអោយសក់មិនភ្លឺរលោងឡើយ ។ សូមចៀសវាងធ្វើបែបនេះ ត្រូវរង់ចាំអោយសក់ស្ងួតល្អសិន ចាំសិតវាជាការស្រេច។

ម៉ាសស៊ុត

យកស៊ុតវាយបំបែករួចយកមកលាបលើសក់និងស្បែកក្បាល ៣០ានាទី នោះសក់នឹងភ្លឺភ្លាមៗ ។ សូមធ្វើអោយបានទៀតទាត់ជាប្រចាំដើម្បីទទួលបានលទ្ធផលល្អឥតខ្ចោះ។ សាកល្បងប្រើម៉ាសនេះ ២ដងក្នុងមួយសប្តាហ៍។

ម៉ាសស៊ុត និង ផ្លែប៊័រ

យកស៊ុត ខ្ទិះដូង និង ផ្លែប័រមកលាយគ្នា រួចលាបលើស្បែកក្បាលនិងសក់ ៣០នាទី ។ ម៉ាសនេះពូកែណាស់ សក់អ្នកទន់ ភ្លឺ រលោង មិននឹកស្មានដល់។

ម៉ាសផ្លែប៉ោម

ស្ងោរផ្លែប៉ោម និងកិនអោយក្លាយជាម៉ាស បន្ទាប់មកយកម៉ាសនេះមកលាបស្បែកក្បាល ៣០នាទី បន្ទាប់មកលាងចេញជាការស្រេច។

ប្រភព៖ thetruthkh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments