Header Ads

ជួយស៊ែរផង !! រកបានឱសថធម្មជាតិព្យាបាលស្រែង ភ្លឺ អោយជាដាច់ ១០០ភាគរយបានហើយ

ជំងឺ​ស្រែង​និង​គ្រោះថ្នាក់​នៃ​ការ​កើត​ជំងឺ​នេះ

ស្រែង ជា​ជំងឺ​សើ​ស្បែក​មួយ​ប្រភេទ​ងាយ​ឆ្លង​ជាទី​បំផុត តែ​វា​មិនសូវ​បង្ក​គ្រោះថ្នាក់​ធ្ងន់រ​ដល់​អ្នកជំងឺ​នោះ​ទេ ។

ស្រែង ជា​ជំងឺ​បង្ក​ឡើង​ដោយ​មេរោគ​ផ្សិត​នៅ​ស្រទាប់​ស្បែក​ខាងលើ មេរោគ​ផ្សិត​នោះ​មានឈ្មោះ​ថា ឌែ​ម៉ា​តូ​ហ្វ៊ី​ត ។

ជំងឺ​ស្រែង​អាច​កើត​មាន​ស្ទើរតែ​គ្រប់​ទីកន្លែង​ទាំងអស់ នៅ​លើ​រាង​កាយ​របស់​មនុស្ស​យើង ដូចជា លើដង​ខ្លួន លើ​ក្បាល ​បាតដៃ ​បាតជើង ​ក្រលៀន ឬលើ​មុខ ជា​ពិសេស​នៅ​ត្រង់​កន្លែង​ស្បែក​ផ្អឹប​គ្នា​ហើយ​សើម

ចំពោះ​រោគ​សញ្ញា​លើ​ស្បែក​របស់​ជំងឺ​ស្រែង​ច្រើន​មាន​រាង​មូល តែ​ពេល​ខ្លះ​ក៏​មាន​រូបរាង​មិន​ជាក់លាក់​ដែរ ហើយ​អាការ​នៃ​ជំងឺ​នេះ​មាន​ដូច​ជា​៖

-​រមាស់

-ស្រែង​មាន​រាង​ជា​បន្ទះ​មូល ក្រមរ​ៗ ហើយ​នៅ​គែម​ៗ​ជុំវិញ​បន្ទះ​នោះ រាង​ខ្ពស់

-សភាព​ស្បែក​ឡើង​ក្រហម​ជាង​ផ្នែក​កណ្ដាល​ដែល​មាន​លក្ខណៈ​ដូច​ជា​ស្បែក​ធម្មតា

-កន្លែង​ខ្លះ​ក៏​មាន​រោគ​សញ្ញា​ផ្សេង​ពី​នេះ​ដែរ ដូច​ជា​នៅ​ក្បាល​និង​បាតដៃ ដែល​តម្រូវ​ទៅ​ជួប​ជាមួយ​គ្រួ​ពេទ្យ​ទើប​ដឹង​ច្បាស់​។

ស្រែង​មិនមែន​ជា​ជំងឺ​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ខ្លាំង​ទេ ប៉ុន្ដែ​មាន​ករណី​ខ្លះ​ធ្ងន់​វា​អាច​ស្តែង​ចេញ​ដូច​ជា​៖

បើសិនជា​កើត​មាន​លើ​ពុកមាត់ វា​ធ្វើ​ឱ្យ​រលាក​រន្ធ​រោម​ជ្រៅ បង្ក​ឱ្យ​ហើម​ប៉ោង ឬ​អាច​មាន​ខ្ទុះ​ទៀត​ផង ។ប្រសិនបើ​វា​កើត​នៅ​លើ​ក្បាល វា​ធ្វើ​ឱ្យ​សក់​ជ្រុះ និង​ធ្វើ​ឱ្យ​រំខាន​ដល់​អ្នកជំងឺ​ដោយសារ​ការ​រមាស់​ថែម​ទៀត​ផង ជា​ពិសេស​នៅ​ត្រង់​កន្លែង​ដែល​កើត​នោះ បើ​វា​ធ្ងន់​គឺ​មិន​អាច​ដុះ​សក់​វិញ​បាន​ទេ ។

ជា​ទូទៅ ជំងឺ​នេះ​ទំនងជា​រាលដាល​ដោយសារ​នៅ​ពេល​កើត​ស្រែង អ្នកជំងឺ​ច្រើន​តែ​អេះ ពេល​នោះ​ហើយ​ដែល​មេរោគ​នេះ​តោង​ជាប់​នៅ​ក្រចក លុះ​នៅ​ពេល​យកដៃ​នោះ​ទៅ​អេះ​នៅ​កន្លែង​ផ្សេង​ទៀត​វា​អាច​ឆ្លង​បាន ។

ជំងឺ​ស្រែង​ដែល​កើត​នៅ​លើ​ស្បែក អាច​ប្រើប្រាស់​ថ្នាំលាប​សម្រាប់​ព្យាបាល​រយៈពេល​៣​ទៅ​៤​ស​ប្តា​ហ៍ ។

ដោយឡែក អ្នកអាចព្យាបាលវាដោយខ្លួនឯងជាមួយរុក្ខជាតិ ប៉ុន្មានមុខខាងក្រោមនេះបាន៖

ខ្ទឹមស៖ ជារបស់ដែលងាយរកបំផុត ហើយអាចយកមកព្យាបាលតាមវិធីងាយៗ ដោយយកខ្ទឹមបកសំបករួចលាងទឹកអោយស្អាត ដំអោយបែកតូចៗរួចយកមកដុសនៅបរិវេណដែលមានស្រែង ទុកចោលរយៈពេល ៣០នាទី គួរធ្វើ ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ ។ក្រោយពីស្រែងបានជា ត្រូវបន្តធ្វើបែបនេះ ១ សប្ដាហ៍ ដើម្បីកំចាត់មេរោគដែលនឹងកើតថ្មី។

រំដេង៖ រំដេង ជារុក្ខជាតិដែលភាគច្រើនមានដាំនៅក្នុងផ្ទះ ព្រោះវាមានប្រយោជន៍ជាច្រើន ជាពិសេសសំរាប់ព្យាបាលជំងឺសើស្បែក ។លោកអ្នកអាចយករំដេងមកព្យាបាលស្រែងបាន ដោយយករំដេងដែលចាស់ ប្រហែលប៉ុនមេដៃ មកបុកអោយម៉ដ្ឋ លាយជាមួយស្រាស លាបលើស្រែងរហូតវាជាសហស្បើយ។

ម្រះព្រៅ៖ ម្រះព្រៅដែលយើងបរិភោគស្ទើរតែរាល់ថ្ងៃ មិនត្រឹមតែឆ្ងាញ់ប៉ុន្នោះទេ តែវាអាចព្យាបាលស្រែងបាន ដោយយកស្លឹកម្រះព្រៅ ២០សន្លឹក លាងទឹកអោយស្អាត បុករហូតចេញទឹករួចយកទឹកម្រះព្រៅនោះមកលាបដោយដុសអោយខ្លាំងៗ ទុកមួយស្របក់លាងទឹកចេញ ។លោកអ្នកគយរព្យាយាមធ្វើអោយញឹកញាប់ មួយថ្ងៃយ៉ាងតិច ៣​ដង ។

ដោយឡែក ដើម្បី​ការពារ​កុំ​ឲ្យ​កើត​មាន​ជំងឺ​ស្រែង លោក​អ្នក​​ត្រូវ​តែ​ធ្វើ​អនាម័យ​ខ្លួនប្រាណ​ជា​ប្រចាំ ងូតទឹក​សម្អាតខ្លួន​ជាមួយ​សាប៊ូ ។ ជា​ពិសេស ក្រោយ​ពេល​ងូតទឹក​រួច ត្រូវ​ជូត​សម្អាត ខ្លួន​ឱ្យ​ស្ងួត ។

គួរ​ប្រយ័ត្ន​ជាមួយ​ការ​ប្រើប្រាស់​សម្ភារ​រួម​គ្នា។ លើស​ពី​នេះ​ទៀត បើសិនជា​លោក​អ្នក​កើត​ជំងឺ​ស្រែង​នៅ​ដៃ ជើង និង​ក្រចក គួរតែ​ធ្វើការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ ព្រោះ​កន្លែង​ទាំងនេះ​ជា​ប្រភព​ដែល​អាច​ឆ្លង​រាលដាល​ទៅ​កន្លែង​ផ្សេង​ៗ​បាន​យ៉ាង​ងាយ ។

ប៉ុន្តែ​អ្វី​ដែល​ល្អ​បំផុត​នៅ​ពេល​កើត​មាន​ជំងឺ​នេះ លោក​អ្នក​គួរ​ប្រញាប់​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើការ​ពិនិត្យ និង​ព្យាបាល​ឱ្យ​បាន​ច្បាស់លាស់ ៕

ប្រភព៖ thetruthkh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments