Header Ads

គួរឱ្យសរសើរ !!! គូស្នេហ៍ស្មោះស្ម័គ្រភេទដូចគ្នា ខាងតួប្រុសខំជម្នះឧបសគ្គយ៉ាងច្រើន ទម្រាំបានគ្នាជាប្ដីប្រពន្ធ

គួរឱ្យសរសើរ! គូស្នេហ៍ស្មោះស្ម័គ្រភេទដូចគ្នា ខាងតួប្រុសខំជម្នះឧបសគ្គយ៉ាងច្រើន ទម្រាំបានគ្នាជាប្ដីប្រពន្ធ។ ថៃ៖ កាលពីពេលថ្មីៗនេះ មានកម្មពិធីអាពាហ៍ពិពាហ៍ដ៏អធិកអធមមួយដែលប្រារព្ធឡើងនៅទីរួមខេត្តខនកេន ប្រទេសថៃ ដោយគេដឹងថា ជាពិធីអាពាហ៍ពិពាហ៍របស់កូនកម្លោះកូនក្រមុំដែលមានភេទដូចគ្នា (ស្រីនិងស្រី) ហើយអ្វីដែលគេចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺនារីដែលដើរតួជាកូនកម្លោះនោះ បាននាំយកបណ្ដាការជាលុយសុទ្ធយ៉ាងច្រើនគឺ ១០ម៉ឺនបាត

(៣២០០ដុល្លារអាមេរិក) និងមាសមានតម្លៃគិតជាប្រាក់រាប់សែនបាតទៀត ។ ប្រភពព័ត៌មាន បានឱ្យដឹងថា គូស្វាមីភរិយាភេទដូចគ្នាខាងលើនេះ គឺជាបុគ្គលិកក្រុមហ៊ុនឯកជនមួយកន្លែង នៅទីក្រុងបាងកក ដោយខាងកូនក្រមុំមានឈ្មោះ ដុក ធារ៉ាត់ អាយុ ៣១ ឆ្នាំ និងកូនកម្លោះមានឈ្មោះ ផា នីដា បានស្គាល់គ្នាដំបូងក្នុងពិធីខួបកំណើត ។ បន្ទាប់ពីបានស្គាល់គ្នា អ្នកទាំង ២នាក់ក៏ចាប់ផ្ដើមសេពគប់គ្នា និងរាប់អានគ្នាជាសង្សារ រហូតឈានដល់រៀបការតែម្ដង បន្ទាប់ពី

ស្រឡាញ់គ្នាបានរយៈពេល ៦ឆ្នាំ ។ ប្រភពពីគូស្នេហ៍ខាងលើបានឱ្យដឹងថា ដោយសារតែស្រឡាញ់នារីជាប្រពន្ធខ្លាំងពេក នារីដែលដើរតួជាប្ដីបានសន្សំលុយបានគ្រប់ចំនួន ដើម្បីដណ្ដឹងរៀបការ ដោយក្នុងនោះមានលុយចំនួន ១០ម៉ឺនបាត (៣២០០ដុល្លារ) មាសសុទ្ធគិតជាប្រាក់ចំនួន ២០ម៉ឺនបាត (៦៤០០ដុល្លារ) ។ក្នុងឱកាសនោះនារីជាប្រពន្ធបាននិយាយឱ្យដឹងថា នាងពិតជាសប្បាយចិត្តខ្លាំងណាស់ ព្រោះកូនកម្លោះរបស់នាង តស៊ូជំនះឧបសគ្គជាច្រើន ដើម្បីយកនាងធ្វើប្រពន្ធ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments