Header Ads

មិនបាច់ប្រើថ្នាំជំនួយទេ!! ញ៉ាំអាហារទាំងនេះ ជួយខួរក្បាលរបស់អ្នកកាន់តែល្អប្រសើរ

អាហារជំនួយខួរក្បាល

មនុស្សគ្រប់គ្នា ប្រាថ្នាចង់បានខួរក្បាល មានការចងចាំបានល្អ ពីព្រោះជារៀងរាល់ថ្ងៃ អ្នកត្រូវការយក ខួរក្បាលទៅគិតពិចារណា លើបញ្ហាជាច្រើនដែល កើតឡើង ។

អ្នកខ្លះខំបំប៉ន ថ្នាំផ្សេងៗដើម្បីអោយ មានអោយមានភាពឆ្លាត ប៉ុ​ន្តែជួនកាលអាចប៉ះពាល់ដល់ប្រព័ន្ធខួរក្បាល ក៏ថាបានដែរ។

យ៉ាងណាមិញថ្ងៃនេះ យើងខ្ញុំនឹងបង្ហាញពី អាហារធម្មជាតិខ្លះដែលនាំអោយ ខួរក្បាលទទួលបាន ការចងចាំបានល្អ។

ត្រីមានជាតិខ្លាញ់ ៖ ជាតិខ្លាញ់ទាំងនោះបានជួយទ្រទ្រង់ និងចម្រើនការលូតលាស់ដល់ផ្នែកខួរក្បាល។ ត្រីដែលមានជាតិខ្លាញ់ខ្ពស់ ដូចជាត្រី Salmon និង ត្រី Tuna សម្បូរទៅដោយ Omega 3 វាអាចជួយដល់កោសិកាខួរក្បាល អោយមានទំនាក់ទំនងគ្នាកាន់ល្អ ។ ប៉ុន្តែមួយសប្តាហ៍ អ្នកគួរតែពិសារត្រី ដែលសំបូរជាតិ ខ្លាញ់បែបនេះ អោយបានយ៉ាងតិចពីរដង។ ត្រីមានផ្ទុក សារធាតុហ្វូសហ្វ័រ និងអ៊ីយ៉ូត ទាំងពីរនេះគឺជាសារធាតុសំខាន់ សំរាប់ដំណើរការខួរក្បាលរបស់យើង

អាហារប្រចាំថ្ងៃ ដោយទឹកដោះគោ៖ អ្នកទទួលទានអាហារប្រចាំថ្ងៃដូចជា មានទឹកដោះគោ ឬទឹកដោះគោជូរ ជាដើម ទទួលបានលទ្ធផល មានការគិត និងចងចាំបានល្អ។ អាហារជាតិខ្លាញ់ដូចជា ទឹកដោះគោ វាពិតជាមានប្រយោជន៏ដល់ខួរក្បាល ជាមួយធាតុប្រូតេអ៊ីន វីតាមីនD និងកាល់ស្យូម ដែលជាជំនួយដល់ខួរក្បាល អាចអោយការចងចាំបានល្អផងដែរ។

ចេក៖ ជាផ្លែឈើធម្មជាតិមានជាតិផ្អែម សំបូរដោយជាតិ ម៉ាញ៉ែស្យូមខ្ពស់ ដែលជារបស់ចាំបាច់បំផុត ក្នុងការបញ្ជូនកំលាំងទៅកាន់ប្រព័ន្ធប្រសៃប្រសាទ។ ផ្លែចេកក៏ផ្ទូកនូវវីតាមីនB6ផងដែរ ដែលជួយដុតបំផ្លាញជាតិអាស៊ីតក្នុងខ្លួនបាន និងធ្វើអោយខួរក្បាល មានភាពរហ័សរហួន ថែមមួយកំរិតទៀត។

ផ្លែបឺរ៖ វាផ្លែមានគុណប្រយោជន៍ ជួយបង្កើត សុខភាពខួរក្បាល។ ពេលអ្នកពិសារផ្លែបឺរ ធ្វើអោយឈាមអាចដើរបានស្រួល និងរត់ទៅដល់ខួរក្បាលបានល្អ។ ជាពិសេសផ្លែនេះ ជំនួយដល់សំពាធឈាម មិនអោយលើស និងវីតាមីនE ជំនួយដល់ស្បែកផងដែរ។ ផ្លែបឺរពិតជាជំនួយដល់សរីរាង្គក្នុង សារពាង្គកាយខ្លាំងណាស់។

សាច់ក្រហម៖ សាច់ក្រហមមានដូចជាសាច់គោជាដើម វាជាសាច់ដែលជំនួយ ដល់ថាមពលរបស់អ្នក វាបានចែកចាយអុកស៊ីសែន តាមរាងកាយទៅកាន់ខួរក្បាលផងដែរ។ បន្ថែមពីនេះទៅទៀត សាច់គោមានផ្ទុកនូវជាតិដែក និងស័ង្កសី សារធាតុខនិជ ដែលមានមុខងារសំខាន់សំរាប់ខួរក្បាល។

អាហារទាំងនេះ វាអាចជួយដល់ប្រព័ន្ធ ខួរក្បាលរបស់អ្នកបាន ដោយមិនចាំបាច់ចំនាយប្រាក់ ទៅទិញថ្នាំបំប៉នខួរក្បាល នោះទេ គ្រាន់តែបរិភោគអាហារធម្មជាតិនេះ អ្នកនឹងទទួលបានការចងចាំបានល្អ៕

ប្រភព៖ thetruthkh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments