Header Ads

ពិតជាសំណាងមែន !! ឪពុក​កូន​២​នាក់ដើរលេង​តាម​ឆ្នេរសមុទ្រ ចៃដន្យ​រើស​បាន ដុំថ្មមួយដុំ ហើយគេសុំទិញក្នុងតម្លៃដល់ទៅ…

កាលពី​ពេលកន្លងទៅថ្មីៗនេះ លោក Alan Derrick អាយុ​៦៧​ឆ្នាំ ជា​ប្រជា​នេសាទ​ទើប​ចូលនិវត្តន៍​ម្នាក់ បាន​ដើរ​លង​តាម​ឆ្នេរសមុទ្រ​ជាមួយ Tom ដែលជា​កូនប្រុស ។

អំឡុង​ពេលនោះ គាត់​ចោល​ភ្នែក​ក្រឡេកឃើញ​ថ្ម​១​ដុំ​មាន​រាងរៅ​ចម្លែក ហើយ​មាន​ក្លិន​… គាត់​ក៏បាន​យកមក​ផ្ទះ​ដើម្បី​ពិនិត្យ ។​

​តាមរយៈ​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត Alan ពិតជា​ត្រេកអរ ដោយ​ដឹងថា ថ្ម​ចម្លែក​នេះ​គឺជា​ទ្រព្យ​សំណាង​របស់លោក ។​

​ក្រោយមក​ក៏​យកទៅ​បន្ទប់ពិសោធន៍ ។ លទ្ធផល​ប្រាកដ​ដូច​ការ​ស្មាន ព្រោះ “​ដុំថ្ម​ចម្លែក​” ដែល Alan រើស​បាន​វា​ជា Ambergris

​ដែលជា​កំណក​រឹង​នៃ​កាកសំណល់​របស់​ត្រី​បា​ឡែ​ន ។ ថ្វី​ត្បិត​វា​មាន​ក្លិន​ពិបាក “​ហិត​” បន្តិច​មែន តែ​វា​ជា​សមាសធាតុ​ចាំបាច់​សម្រាប់​ផលិត​ទឹកអប់​ដែលមាន​តម្លៃ​ថ្លៃៗ ។​

ដុំថ្ម​-Anatergris ដែល​ឪពុក​កូន​នេះ​រើស​បាន មាន​ទម្ងន់ 1,13kg ហើយ​មានតម្លៃ​ប្រមាណ ៦៥.០០០​ផោន​អង់គ្លេស​ឯណោះ ។​

កិច្ចសម្ភាសន៍​ក្នុង Clip ខាងក្រោម​លោក Alan ពោលថា សម្បត្តិ​ព្រះ​ប្រទាន​នេះ​លោក​ទុក​ឲ្យ​នៅ ឬក៏​ទិញ​ផ្ទះមួយ ដើម្បី​ទុក​ឲ្យ​គេ​ជួល ៕

**** អានព័ត៌មានថ្មីៗ ឃើញរូបទាំងនេះហើយ ចោរប្រាកដជាលែងហ៊ានប្រាថ្នាប្លន់អ្នកដកលុយតាមទូ ATM ទៀតហើយ ****

វាគឺជាការពិតដែលកើតឡើងទៅលើមនុស្សគ្រប់ៗគ្នា នៅ​ពេល​​ដែលអ្នកទាំងអស់គ្នាទៅ​ដក​លុយ​ពី​ទូ ATM តែ​ម្នាក់​ឯង ច្បាស់​ជា​មាន​អារម្មណ៍​ថា​ភ័យ​ខ្លាច ​ពិសេស​នៅ​ពេល​យប់​ស្ងាត់ឬពេលគ្មានសន្តិសុខនៅយាមជុំវិញទូ ATM នោះ។ បើទោះបីមានកាមេរ៉ា​សុវត្ថិភាពត្រូវ​បាន​គេ​​ដាក់​នៅ​កន្លែង​ទូ ATM ក៏វាមិនអាចការពារសុវត្ថិភាពអតិថិជនបានដែរ ដោយវាគ្រាន់តែអាចផ្ដល់ជាភស្តុតាងតាមចាប់ជនល្មើសតែប៉ុណ្ណោះ។ ហេតុនេះវិធានការណ៍ល្អបំផុតគឺអតិថិជនត្រូវចេះប្រយ័ត្នដោយខ្លួនឯង។ យោងតាម Boredpandaថ្មីៗនេះ រូបថត​ជាច្រើន​សន្លឹក ត្រូវ​បាន​បង្ហោះ និង​ចែកចាយ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត បង្ហាញ​ឲ្យ​ឃើញអតិថិជនខ្លះ​នាំ​សត្វ​ឆ្កែមាឌ​ធំៗនិងមើលទៅគួរឱ្យញញើត​ទៅតាមខ្លួន ដើម្បីកំញើញកុំឱ្យជនឆ្លៀតឱកាសចង់ប្រព្រឹត្តសកម្មភាព។ តោះមកមើលទាំងអស់គ្នា៖

ប្រភព៖ srokyeng

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments