Header Ads

ភ្ញាក់ផ្អើលណាស់ !! អ្នកសុំទានដ៏ស្រស់ស្អាត ដែលល្បីពេញបណ្តាញសង្គមកាលពីជាង៦ខែមុន តាមពិតជា…

ប្រទេសម៉ាឡេស៊ី ៖ ដោយសារតែសព្វថ្ងៃនេះជាសម័យដែលមានបណ្តាញទំនាក់ទំនងសង្គមទូលំទូលាយ មិនងាយមានព័ត៌មានអ្វីដែលអាចគេចផុតពីក្នុងនេះណាស់។ ប្រភពព័ត៌មានរបស់ម៉ាឡេស៊ីបានចុះផ្សាយរឿងនឹកស្មានមិនដល់មួយ ដែលស្រ្តីអ្នកសុំទានដ៏ស្រស់ស្អាតដែលល្បីពេញបណ្តាញសង្គមកាលពីជាង៦ខែមុន ការពិតជាតារាសម្តែងដ៏ល្បីរបស់ប្រទេសនេះអ្នកនាង Anzalna Nasir។ កាលពីជាងប្រាំមួយខែមុនព័ត៌មានអ្នកសុំទានដ៏ស្រស់ស្អាតម្នាក់ដែលមានអាយុប្រហែលខ្ទង់២០ឆ្នាំដែលអង្គុយសុំទានចំណតរថយន្តមួយកន្លែងបានល្បីយ៉ាងខ្លាំងក្នុងបណ្តាញសង្គម។

មានមនុស្សច្រើនណាស់ដែលបានបង្ហាញភាពអាណិតអាសូរដល់រូបនាង និង ដាក់ទានជាប្រាក់ជាច្រើនដល់រូបនាងទៀតផង។ មិនមាននរណាម្នាក់ដឹងស្មានដល់នោះទេថាស្រ្តីសុំទានដែលមានអាយុប្រហែល២០ឆ្នាំ ការពិតជាអ្នកនាង Anzalna Nasir តារាសម្តែងដ៏ល្បីដែលមានវ័យ៣០ទៅហើយ។ តែយ៉ាងណាមិនទាន់មានប្រភពមួយណាចេញមុខបញ្ជាក់នោះទេថា នេះជាការពិសោធន៍ក្នុងសង្គម ដើម្បីលើកកម្ពស់ដល់ទុរគតជនរឺយ៉ាំងណានោះ។ ប្រជាជនជាច្រើននៅក្នុងប្រទេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងការចាញ់បោកមួយនេះ៕ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments