Header Ads

អស់ស្ទះ!! ប្តី​ឲ្យ​ប្រពន្ធ​ស្បថស្បែ​រថា ពេល​ខ្លួន​ស្លាប់​នឹង​យកលុយ​ទាំងអស់​សន្សំ​បានមក​បញ្ចុះ​ជាមួយ នាង​បាន​ធ្វើតាម ប៉ុន្តែ​…

នេះ​ជា​រឿង​ចំណាស់​មួយ ប៉ុន្តែ ថ្មីៗ​នេះ​ត្រូវបាន​ពិភព​អ៊ី​ន​ធើរ​ណេ​ត បង្ហោះ​ផ្សាយ​ឡើងវិញ ហើយក៏​រាលដាល​យ៉ាង​លឿន

​រឿងនេះ​និទាន​ពី​បុរស​ម្នាក់​ដែល​មួយជីវិត​របស់គាត់​ប្រឹងប្រែង​តែ​ម្យ៉ាង គឺ​រកលុយ​ឲ្យ​បាន​ច្រើន ។ ប៉ុន្តែ ផ្ទុយ​មកវិញ គាត់​ជា​មនុស្ស​កំណាញ់​ស្វិត​ម្នាក់ ដែល​ស្រឡាញ់​លុយ​ស្មើ​ជិវិត ទើប​មុនពេល​ស្លាប់ គាត់​បាន​ផ្តែផ្តាំ​ភរិយា​ថាៈ «​ស្តាប់​ខ្ញុំ​និយាយ​ឲ្យ​ច្បាស់ ពេល​ខ្ញុំ​ស្លាប់ ខ្ញុំ​ចង់​ឲ្យ​អ្នក​យកលុយ​ទាំងអស់ ដែល​ខ្ញុំ​សន្សំ​បានដាក់​ក្នុង​មឈូស បញ្ចុះ​ជាមួយ​សព​ខ្ញុំ​!» អ្នក​ត្រូវ​ស្បថ​ថា​នឹង​ធ្វើតាម​បណ្តាំ​ណា៎​! ។ ភរិយា​ក៏​ស្បថស្បែ​រថា​នឹង​ធ្វើតាម ។​

ក្រោយពេល​ឈឺ​ធ្ងន់​មួយរយៈ​មក បុរស​រូបនេះ​ក៏​លាចាក​លោក​ទៅ ។ ភរិយា​របស់លោក​ស្លៀកពាក់​ស អង្គុយ​ស​ញ្ជ​ក់​សញ្ជឹង​ក្បែរ​មឈូស ។ មុនពេល​ទម្លាក់​មឈូស​ទៅក្នុង​រណ្តៅ ស្រាប់តែ​ភរិយា​របស់គាត់​ស្រែកថាៈ «​មេត្តា​ចាំ​មួយ​ភ្លែត​!» ។

គាត់​បាន​យក​ប្រអប់​មួយ​បើក​មឈូស​ដាក់ចូល រួច​ឲ្យ​គេ​បន្ត​ពិធី ។ ក្រោយពេល​ពិធី​ចប់​រួចរាល់ មិត្តភក្តិ​ជិតស្និទ្ធ​បំផុត​ដែល​ដឹង​រឿង ក៏​ដើរមក​ក្បែរ ហើយ​ផ្សឹ​ប​សួរថាៈ «​យើង​គិតថា ឯង​ពុំ​ល្ងង់​ដល់​ថ្នាក់​យកលុយ​ទៅ​បញ្ចុះ​ជាមួយ​តា​កញ្ចាស់​ស្វិត​បេះ​ពុំ​ចេញ​នោះទេ​!!» ។​

ស្ត្រី​ជា​ភរិយា​សព​តប​តិចៗ​៖ «​ទេ​! ខ្ញុំ​បាន​សន្យា​ស្បថស្បែ​ហើយៗ ខ្ញុំ​ជាម​នុស្ស​ជឿជាក់​លើ​ព្រះ ត្រូវ​រក្សា​ពាក្យសន្យា ។ ខ្ញុំ​បានប្រគល់​លុយ​របស់គាត់​ឲ្យ​គាត់​អស់ហើយ​!» ។​

មិត្តភក្តិ​សង្ខើញ​សួ​រៈ «​មែនឬ​! ឆ្គួ​ត​មែន​!» ។

«​ប្រាកដ​ណាស់ណា៎​! ខ្ញុំ​បាន​យកលុយ​ទាំងនេះ​មក​ដាក់​ក្នុង​គណនី​ខ្ញុំ​នៅ​ធនាគារ ហើយ​កុំ​ឲ្យ​ពិបាក ខ្ញុំ​បាន​ស៊ី​ញ៉េ​សែក​មួយ ដាក់​ក្នុង​មឈូស​របស់គាត់​ហើយ​….!» ៕​

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments