Header Ads

អន្ទង់មរណះ !! សូមគេចចេញពីវាជាបន្ទាន់ វាសាហាវខ្លាំងណាស់ បើហានតែប៉ះអាចពិការ ឬស្លាប់បាន (មានវីដេអូ)

អន្ទង់មរណះ !! សូមគេចចេញពីវាជាបន្ទាន់ វាសាហាវខ្លាំងណាស់ បើហានតែប៉ះអាចពិការ ឬស្លាប់បាន (មានវីដេអូ)

អន្ទង់​អាច​ជា​​អាហារ​ដ៏​ឆ្ងាញ់​ពិសា​សម្រាប់​ប្រជាជន​ខ្មែរ ប៉ុន្តែ​អន្ទង់​មួយ​ប្រភេទ​នៅ​ព្រៃ​អាម៉ាហ្សូន មាន​កម្លាំង​ឆក់​ដ៏​សាហាវ​រហូត​អាច​សម្លាប់​មនុស្ស​បាន។ អន្ទង់​​នេះ​គេ​ឲ្យ​ឈ្មោះ​ថា Electric eel ដែល​អាច​លូត​ប្រវែង​ដល់ ២​ម៉ែត្រ និង​កើន​ទម្ងន់​ដល់ ២០​គីឡូក្រាម។ កម្លាំង​ឆក់​របស់​អន្ទង់​នេះ មាន​លើស​ពី​កម្លាំង​អគ្គិសនី​ធម្មតា ៤ដង ឬ​ប្រហែល ៨៦០​វ៉ាត់ អាច​ធ្វើ​ឲ្យ​មនុស្ស​ប៉ះ​វា​តែ​បន្តិច ឈាន​ទៅ​រក​ភាព​ពិការ និង​បាត់​បង់​ជីវិត​តែ​ម្ដង។

Electric eel មាន​​​រាង​​​ស្រឡូន និង​ទ្រវែង ហើយ​​​​ជាទូទៅ​​​មាន​​​ប្រវែង​​​ប្រហែល ២​ម៉ែត្រ​​​ និង​​​​​​ទម្ងន់ ២០ គីឡូក្រាម​​​នៅ​ពេល​លូត​អស់​ទំហំ ដែល​ធ្វើ​ឲ្យ​វា​ជា​ប្រភេទ​សត្វ​ធំ​បំផុត​មួយ​ក្នុង​ចំណោម​ពូជ​ក្រោម​ទឹក​ដូច​គ្នា។ ខ្លួន​វា​មាន​ពណ៌​​ប្រផេះ​​​ ខ្មៅ​​​ងងឹត​​​លើ​​​ខ្នង ​​​និង​​​លឿង​​​ឬ​​​ទឹកក្រូច​​​នៅ​លើ​​​ពោះ​​​។ ចំណែក​អន្ទង់​ញី​ពេញ​រូប​រាង មាន​ងងឹត​ជាង​បន្តិច​​​​នៅ​លើ​​​ពោះ​​​។ Electric eel មិន​មាន​​ស្រកា​​​ទេ ដូច​ជា​ពូជ​អន្ទង់​តូច​ៗ​នៅ​កម្ពុជា​ដែរ​​​។ ​​​

ដូច​គ្នា​នឹង​ពូជ​ត្រី​ដទៃ​ដែរ Electronic eel មាន​ព្រុយ​២​សង​ខាង ដើម្បី​ហែល​ទឹក។ ប៉ុន្តែ​អន្ទង់​នេះ​ត្រូវ​ការ​ដក​ដង្ហើម​ជា​ប្រចាំ ដោយ​ឡើង​មក​ផ្ទៃ​ទឹក​រៀង​រាល់ ១០​នាទី​ម្ដង ទើប​ចុះ​ទៅ​បាត​វិញ ខុស​ពី​ត្រី​ដទៃ​ដែល​អាច​នៅ​ក្រោម​ទឹក​បាន​យូរ។ ជិត ៨០​ភាគរយ នៃ​​​អុកស៊ីហ្សែន​ដែល​អន្ទង់​នេះ​ត្រូវ​ប្រើប្រាស់​ គឹ​ត្រូវ​ឡើង​មក​ស្រូប​លើ​ផ្ទៃ​ទឹក​បែប​នេះ ចំណែក​បរិមាណ​ផ្សេង​ទៀត​កើត​ឡើង​ពី​សំយោគ​ក្រោម​ទឹក។ ​​

អន្ទង់​​​អេឡិចត្រូនិក មាន​​​សរីរាង្គ​​​៣ ក្នុង​ពោះ​​​ដែល​​​បង្កើត​​​ថា​​​ម​​​ពល​​​អគ្គិសនី រហូត​អាច​ឆក់​សម្លាប់​សត្វ​ដទៃ​បាន​យ៉ាង​ងាយ។ សរីរាង្គ​​​ទាំង​​​នេះ​​​បង្កើត​បាន ៤ ភាគ ៥ នៃ​​​រាងកាយ​​​ទាំង​មូល​របស់​វា ហើយ​​​ផ្ដល់​​​អន្ទង់​​​អេឡិចត្រូ​​​និច​​​មាន​​​ល​​​ទ្ធ​​​ភាព​​​បង្កើត​​​ច​រ​​​ន្ត​អគ្គិសនី ២​ប្រភេទ​​​ គឺ​​​វ៉ុល​​​ទាប​​​និង​​​វ៉ុល​​​ខ្ពស់​​​។ លក្ខណៈ​ពិសេស​តាម​បែប​ធម្មជាតិ​នេះ ធ្វើ​ឲ្យ Electronic eel ងាយ​ស្រួល​ចាប់​ចំណី​ណាស់ ដោយ​គ្រាន់​តែ​បញ្ចេញ​អគ្គិសនី​ឆក់ រួច​លេប​ទាំង​មូល។

ពេល​​​ដែល​​​អន្ទង់​​​​អគ្គិសនី​នេះ ប្រទះ​ឃើញ​​​ស​​​ចំណី​​​​របស់​ខ្លួន ខួរក្បាល​​​​របស់​វា​បញ្ជូន​​​សញ្ញា​​​មួយ​​​តាម​​​រយៈ​​​ប្រព័ន្ធ​​​សរសៃប្រសាទ​​​ទៅ​​​អេ​​​ឡិ​​​ច​​​ត្រូ​​​ត​​​។ រួច​វា​បាន​បញ្ជូន​បន្ត​បន្ទាប់​ទៅ​កាន់​សរីរាង្គ​ដែល​ផ្ទុក​អគ្គិសនី​ឲ្យ​បើក​ចរន្ត និង​ឆក់​សម្លាប់​ចំណី​ទាំង​នោះ​ភ្លាម ដោយ​ថាមពល​ឆក់​ដ៏​ខ្លាំង​ក្លា​របស់​វា ហើយ​កម្រ​មាន​សត្វ​ណា​អាច​រួច​ផុត​ពី​សេចក្ដី​មរណា​ណាស់។

Electric Eel (Electrophorus electricus) can generate up to 220 volts, freshwater, Steinhart Aquarium, San Francisco, California

ក្នុង​ខ្លួន​អន្ទង់​អគ្គិសនី​មាន​​អេឡិចត្រូត​ប្រហែល ៥០០០ ទៅ ៦០០០ ដែល​​អាច​មាន​កម្លាំង​ឆក់​​​​រហូត​ដល់ ៨៦០​វ៉ាត់ ឬ​ស្មើ​នឹង​កម្លាំង​អគ្គិសនី​ធម្មតា ៤​ដង។ ទោះ​បែប​នេះ​ក្ដី ការ​ឆក់​នេះ​ទំនង​មិន​អាច​ធ្វើ​ឲ្យ​មនុស្ស​ពេញ​វ័យ​ស្លាប់​បាន​ទេ ព្រោះ​ឆក់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ មិន​អាច​ឆក់​ដូច​អគ្គិសនី​ឡើយ។ យ៉ាង​ណា​ក្ដី ក៏​នៅ​មាន​គ្រោះ​ថ្នាក់​ដែរ ព្រោះ​ថា​អាច​ទៅ​ជា​ពិការ​បាន ប្រសិន​បើ​ឆក់​យូរ តាម​ការ​បញ្ចេញ​ចរន្ត​របស់​អន្ទង់។

ទោះ​បែប​នេះ​ក្ដី អន្ទង់​ដ៏​គ្រោះ​ថ្នាក់​នេះ មិន​មាន​វត្តមាន​នៅ​ទឹក​ដី​អាស៊ី​ឡើយ ហើយ​វា​មាន​ដើម​កំណើត​ក្នុង​ទឹក​នៃ​ព្រៃ​អាម៉ាហ្សូន ព្រម​ទាំង​ទន្លេ Orinoco នៃ​ទ្វីប​អាមេរិក​ឡាទីន។ វា​តែង​ឈ្មុល​ទៅ​រស់​នៅ​ក្នុង​ទឹក​រាក់ ដែល​មាន​ដី​ល្បប់។ សព្វ​ថ្ងៃ ក្រុម​អ្នក​វិទ្យាសាស្រ្ត​កំពុង​សិក្សា​បន្ថែម​ទៅ​លើ​អន្ទង់​នេះ ដើម្បី​រក​ពី​មូលហេតុ​កាន់​តែ​ច្បាស់ ដែល​ធ្វើ​ឲ្យ​សត្វ​មួយ​ប្រភេទ​នេះ អាច​មាន​កម្លាំង​ឆក់​យ៉ាង​អស្ចារ្យ៕

ប្រភព៖ Angkor Fresh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments