Header Ads

ជួយចែករំលែកបន្តផង! ប្រើថ្នាំធម្មជាតិនេះ ចង់ឲ្យដំណាំចេញផ្លែខែណាក៏បាន! ធានាថាផ្លែបាក់ដើមចោល!

ជួយចែករំលែកដល់បងបង កសិករផង
អ៊កម៉ូនធម្មជាតិជួយអោយដំណាំគ្រប់មុខចេញផ្លែខុសរដូវ

– ល្ហុងទុំ 2 គីឡូក្រាម

– ល្ពៅទុំ 2 គីឡូក្រាម

– ចេកទុំ 2 គីឡូក្រាម

– ម្នាស់ទុំ 2 គីឡូក្រាម

– ទឹកស្អាត 10 លីត្រ

– ស្កររងូ ឬស្ករអំពៅ (បើគ្មានទេក៏អាចប្រើស្ករត្នោតចាស់ៗជំនួសបានដែរ) ចំនួនកន្លះលីត្រឬកន្លះគីឡូ បើគ្មានទេ ប្រើទឹកដោះគោជូរ ១កែវធំ។

– មេជីEM មួយស្លាបព្រាបាយ (ដាក់ក៏បានមិនដាក់ក៏បាន) បើដាក់វាជួយកាច់សារធាតុវត្ថុធាតុដើមអោយឆាប់រលួយ។

វិធីធ្វើ:

យកវត្ថុធាតុដើមខាងលើមកចិតឬហាន់អោយល្អិតៗ ដាក់ចូលក្នុងធុងស្ប៉េត្រូ។ ចាក់ស្កររងូចូល។ ចាក់មេអ៊ីអឹមចូល។ បន្ទាប់មកចាក់ទឹក១០លីត្រចូលអោយលិចល្បាយផ្លែឈើ ។ យកវាទៅរក្សាទុកនៅទីម្លប់។ មួយថ្ងៃកូរវាចំនួនពីរដង។ សូមគ្របវាអោយជិត(បិទគំរបធុង)កុំអោយសត្វមូសចូលទៅពងដាក់។ រក្សាទុក៧ថ្ងៃ ឬ១០ថ្ងៃ នោះយើងអាចយកវាទៅប្រើប្រាស់បានបានហើយ។

វិធីប្រើ:

ប្រើមេទឹកអរម៉ូននេះ ចំនួន ៤ទៅ៥ស្លាបព្រាបាយ លាយជាមួយទឹកស្អាត ១០លីត្រ បាញ់លើគ្រប់ដំណាំ ឈើហូបផ្លែ នៅមុនពេលវាចេញផ្កា។ (ហាមបាញ់នៅពេលដំណាំកំពុងតែចេញផ្កាព្រោះវានាំអោយជ្រុះផ្កាអស់)។ បាញ់រៀងរាល់បីថ្ងៃម្តង នោះដំណាំនឹងចេញផ្កាមិនខាន។

គួរកត់សំគាល់:

នៅពេលបាញ់ថ្នាំអរម៉ូននេះ ត្រូវបំប៉នដើមវាព្រមគ្នា(ដោយការស្រោចជីរកំប៉ុសទឹក)គឺកាន់តែប្រសើរ។

បច្ចេកទេសដាំដូងក្រអូប ដូងតឿឆាប់បានផ្លែ ផ្លែបានច្រើន ផ្លែធំល្អ

ទទួលបានចំណូល ចាប់ពី5000$-8000$ ក្នុងមួយហិកតា/ឆ្នាំ

ពិតជាល្អណាស់សូមជួយ share បន្តផង!

វិធីដាំ៖

– ត្រូវជីករណ្តៅ ១ម៉ែត្រ៤ជ្រុង ជំរៅមួយម៉ែត្រ បើធំ និងជ្រៅជាងនេះកាន់តែល្អ

– លាយដីល្អជាមួយជីកំប៉ុស្ត៍ កំទេចស្លឹកឈើងាប់ ដាក់ចូលអោយពេញរណ្តៅ

– ដីដាំដូង ត្រូវមានដង្ហើមទឹករាក់ៗ ចាប់ពី ៣ម៉ែត្រ ទៅ ៨ម៉ែត្រ គិតពីនីវ៉ូទឹក មកដីខាងលើ

– ដីមិនលិចទឹក តែមានសំណើមទឹក និងជាតំបន់ឧស្សាហ៍មានភ្លៀងធ្លាក់

– រៀប ប្រព័ន្ធតំណក់ទឹក ឬ ប្រព័ន្ធទឹកសាច ឬកាយប្រឡាយទឹក ដែលប្រឡាយទឹកចំណាយច្រើន ប្រព័ន្ធទឹកសាចចំណាយមធ្យម និងប្រព័ន្ធតំណក់ទឹក ចំណាយតិចជាងគេ

– ថែមជីកំប៉ុស្ត៍ និងជី NPK ជារៀងរាល់ឆ្នាំ

– ដាក់តំណក់ទឹករៀងរាល់ថ្ងៃ នៅរដូវក្តៅ ឬទឹកសាច រៀងរាល់៣ថ្ងៃម្តង។

– ភ្ជួរជ្រោយដី និងកាត់ស្មៅរៀងរាល់ឆ្នាំ

– ដាក់អំបិល ជុំវិញគល់ ដើម្បីការពារពីសត្វល្អិតស៊ីឬសដួង និងបន្សាបជាតិអាស៊ីតតរបស់ដី

– ហាមដុតភ្លើងក្នុងចំការដូង

*ចំណាំ ជីកំប៉ុស្ត៍ និងទឹកគ្រប់គ្រាន់ ១៥លីត្រក្នុងមួយដើមជារៀងរាល់ថ្ងៃ នៅរដូវក្តៅសំខាន់ណាស់ ជាកត្តាកំណត់អោយជោគជ័យ នៃដំណាំដូង។

– ប្រព័ន្ធតំណក់ទឹក ជួយសំលាប់សត្វល្អិត នៅខាងក្រោមឬសដូង ជួយអោយដូងលូតលាស់បានល្អ ផ្លែឆាប់ធំ ផ្លែបានច្រើន ផ្លែធំល្អ ផ្លែមានទឹកច្រើន។

– ជីកំប៉ុស្ត៍ ជួយដល់ការលូតលាស់បានល្អ រស់ជាតិទឹក និងសាច់ឆ្ងាញ់ សាច់ក្រាស់ មានរ៉ែច្រើន មានវីតាមីនច្រើន និងដូងមានប្រេងច្រើន ផ្លែច្រើន ផ្លែធំល្អ ជាពិសេសធ្វើអោយដើមដូងមានសុខភាពរឹងមាំល្អ។

– បើគ្មានទឹក និងជីកំប៉ុស្ត៍ទេ ពុកម៉ែបងប្អូន កុំសង្ឃឹមថាដាំដូងបានជោគជ័យអោយសោះ!

ដូងខ្ចី បច្ចុប្បន្ននៅខ្មែរយើង ២៥០០រៀល បោះដុំ ១៥០០រៀល ទៅ ១៨០០រៀល។ ទិញនៅចំការ ចាំរាប់ផ្លែ យកលុយស្រាប់ មួយផ្លែ ចាប់ពី ៧០០រៀល ទៅ ១២០០រៀល។

ធានាអោយតែដាក់ទឹក និងជីកំប៉ុស្ត៍ ប្រាកដជានឹងទទួលបានចំណូល ចាប់ពី5000$ ទៅ 8000$ ក្នុងមួយហិចតា ក្នុងមួយឆ្នាំ តាមខ្នាត ដូងក្រអូប 6×6 m និងដូងធម្មតា 8x8m។

សូមកុំភ្លេចថា ហ្វីលីពីន ដាំដូង បានចំណូលលើសខ្មែរដាំស្រូវទៅទៀត។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments