Header Ads

ភ្ញាក់ផ្អើលលាន់មាត់សរសើរគ្រប់គ្នាពេលដឹងថា !! ទឹកស្លឹកគ្រៃ អាចព្យាបាលជំងឺកាចសាហាវ ១៥មុខ ដោយមិនបាច់ថ្នាំពេទ្យ

ភ្ញាក់ផ្អើលលាន់មាត់សរសើរគ្រប់គ្នាពេលដឹងថា! ទឹកស្លឹកគ្រៃ អាចព្យាបាលជំងឺកាចសាហាវ ១៥មុខ ដោយមិនបាច់ថ្នាំពេទ្យ

ជួយស៊ែរចែកគ្នដឹងផង!

ត្រឹមស្លឹកគ្រៃ១គល់ អាចជួយព្យាបាលជំងឺកាចសាហាវជាច្រើនមុខ

ប្រឆាំងនឹងជំងឺមហារីក ទឹកនោមផ្អែម លើសឈាម

ជួយច្រោះជាតិពុល លាងសម្អាតគ្រឿងក្នុង

ជួយព្យាបាលជំងឺក្រពះ ពោះវៀន ជួយសម្រកទម្ងន់បានយ៉ាងឆាប់រហ័ស

ជួយចែកគ្នាដឹងផង!

មានភ្ជាប់វីដេអូវិធីធ្វើភេសជ្ជៈធ្វើអោយរាងស្អាតក្នុងរយៈពេល 7 ថ្ងៃ និង សំរាប់ព្យាបាលជំងឺផ្ដាស់សាយ និងធ្វើអារម្មណ៍ស្រស់ថ្លាងាយងាយ។

មនុស្សមួយចំនួនបានដឹងរួចហើយអំពី អត្ថប្រយោជន៍ទឹកស្លឹកគ្រៃចំពោះសុខភាព ប៉ុន្តែវាពិតជាពិបាក្នុងការ ស្វែងរកទិញណាស់ ហើយក៏មិនដឹងថា តើគេធ្វើបានស្អាតល្អដែលរឺអត់ ? ទោះជាយ៉ាងណាក៏ដោយ, ប្រសិនជាអ្នកចេះធ្វើវា ហើយធ្វើយ៉ាងពិសេស សំរាប់មនុស្សជាទីស្រលាញ់ របស់អ្នកទៀតនោះ ពួកគេច្បាស់ជាស្រលាញ់អ្នកទ្វេរគុណ ។ ដូច្នេះហើយថ្ងៃនេះយើង ខ្ញុំសូមលើកយកពីវិធីធ្វើទឹកស្លឹកគ្រៃ មកបង្ហាញអ្នកទាំងអស់គ្នា អោយបានជ្រាប ហើយកុំភ្លេច សាកល្បងអនុវត្តន៍ផង ៖

#វិធីធ្វើទឹកស្លឹកគ្រៃដើម្បីសុខភាព

* គ្រឿងផ្សំ៖

– គល់ស្លឹកគ្រៃធម្មជាតិស្រស់ ៦ គល់ធំៗ

– ស្ករស ២ ស្លាបព្រាបាយ (បើមានទឹកឃ្មុំដាក់៣ស្លាបព្រាជំនួស) ខ្ញី១កូនដុំ ស្លឹកតើយ២សន្លឹក

– ទឹក ១លីត្រកន្លះ។

* វិធីធ្វើ៖

– លាងគ្រឿងផ្សំឲ្យស្អាតល្អ ចិតសំបកខ្ញី កាត់ឬសស្លឹកគ្រៃកខ្វក់ និងស្លឹកវាចេញ

– ដំគល់ស្លឹកគ្រៃ និងខ្ញីឲ្យបែកទក់ ហាន់ស្លឹកតើយល្អិតៗ

– ដាក់ធាតុផ្សំទាំង៣ក្នុងឆ្នាំងស្ងោរ ដល់ពេលពុះបន្ថយភ្លើងរំងាស់វារយៈពេល១ម៉ោង

– បន្ថែមស្ករ ឬទឹកឃ្មុំចូលហើយកូររហូតដល់វារលាយ រួចបិទភ្លើងទុកឲ្យត្រជាក់រួចត្រងយកតែទឹករបស់វា

– អាចរក្សាក្នុងទូរទឹកកកបានប្រហែល២-៣ថ្ងៃ

– ពិសា១ថ្ងៃ ២ឬ៣កែវ មុនហូបអាហារ ២០នាទី ជាពិសេសមុនពេលអាហារព្រឹក ដោយច្របាច់ក្រូចលាយ១ចំណិត អាចពិសាក្តៅៗ ឬលាយទឹកកកតាមចំណូលចិត្ត។

#អត្ថប្រយោជន៍ដ៏អស្ចារ្យនៃទឹកស្លឹកគ្រៃ

– ជួយអ្នកដែលកង្វះឈាមក្រហម ជួយច្រោះជាតិពុល និងលាងសម្អាតគ្រឿងក្នុង

– ប្រឆាំងនឹងជម្ងឺមហារីក ទឹកនោមផ្អែម ប្រឆាំងនឹងការរលាក

– ការពារបាក់តេរី រឺ ការឆ្លងមេរោគផ្សិត

– ជំនួយការរំលាយអាហារបានល្អ

– ជួយព្យាបាលការរលាកក្រពះ ពោះវៀន ឬចុកចុងដង្ហើម

– ជួយព្យាបាលជំងឺលើសឈាម ឡើងជាតិខ្លាញ់

– ព្យាបាលរោគដេកមិនលក់ ប្រព័ន្ធសរសៃប្រសាទ ជាពិសេសជួយឲ្យស្រកគីឡូយ៉ាងមានប្រសិទ្ធភាព។

អ្នកទាំងអស់គ្នាអាចសាកល្បងអនុវត្តន៍វាពីថ្ងៃនេះទៅ ហើយរង់ចាំមើលពីប្រសិទ្ធភាពរបស់វា.

ស្លឹកគ្រៃ ផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាង

សម្រាប់សុខភាព និងអ្នកមានជម្ងឺ

ស្លឹកគ្រៃ ​គឺជា​រុក្ខជាតិ​ម្យ៉ាង​ដែលប្រជាជន​ខ្មែរ​យើងចំណាំ​ដាំ​ចោល​នៅ​តាម​ផ្ទះ និងតាមចម្ការដំណាំ ព្រោះ​តែ​វា​ជា​រុក្ខជាតិ​ដែល​ងាយ​ដាំដុះ​ និងងាយលូតលាស់បំផុត​។ ក្រៅពី​ធ្វើ​ជា​គ្រឿងផ្សំ​របស់​ម្ហូបអាហារ​នោះ ស្លឹកគ្រៃក៏ត្រូវ​បាន​គេប្រើ​ប្រើប្រាស់​ដើម្បី​បញ្ចុះ​កម្តៅ​ពេលគ្រុនក្ដៅ ឬសម្រាប់ដាក់ឲ្យមាន់ផឹកផងដែរ​។ ខាងក្រោមនេះជាវិធីធ្វើទឹកស្លឹកគ្រៃ ដើម្បីពិសារសម្រាប់សុខភាព។

គ្រឿងផ្សំ

គល់ស្លឹកគ្រៃ ៦ ទៅ ១០ គល់ធំៗ

ស្ករ ៦ ស្លាបព្រាបាយ (ប្រសិនជាអ្នកដែលមិនចូលចិត្តស្ករដាក់តែ ៣ស្លាបព្រាក៏បាន)

ទឹកស្អាត ៨ កែវ

វិធីធ្វើ

-យកស្លឹកគ្រៃមកបកសំបកចាស់ៗខាងក្រៅចេញ កាត់ឫសវាចោល និងកាត់ស្លឹកចុងៗ ដែលពណ៌ត្នោតចេញ ហើយលាងទឹកឲ្យស្អាត

-ហាន់គល់ស្លឹកគ្រៃ ជាកង់ៗ ប្រវែង ២ថ្នាំងដៃ រួចវាយវាបំបែក ងាយស្រួលពេលយើងយកទៅរម្ងាស់ ឲ្យវាចេញជាតិល្អ

-ដាក់ស្លឹកគ្រៃរម្ងាស់ក្នុងឆ្នាំង ដោយដាក់ទឹកស្អាត ១លីត្រ ពេលដែលទឹកចាប់ផ្តើមពុះ បន្ថយភ្លើងហើយរម្ងាស់វារយៈពេល១ម៉ោងកន្លះ (ទឹកដែលដាំនោះមានពណ៌បៃតងព្រឿងៗ)។

-បន្ទាប់ពីរម្ងាស់រយៈពេល១ម៉ោងកកន្លះ លើកឆ្នាំងរម្ងាស់ចុះពីចង្ក្រាន ហើយបន្ថែមស្ករសចូលបន្តិច ហើយកូររហូតដល់ស្កររលាយ។

-យកស្បៃស្អាត មកត្រង់យកកាកស្លឹកគ្រៃចេញ ដោយទុកតែទឹក

-លោកអ្នកក៏អាចច្របាច់ក្រូចឆ្មាដាក់ ២ រឺ ៣ ចំណិត ដើម្បីបន្ថែមរសជាតិ។

អត្ថប្រយោជន៍របស់ទឹកស្លឹកគ្រៃ

– ជួយអ្នកដែលមានជម្ងឺខ្វះឈាមក្រហម

– ប្រឆាំងនឹងជម្ងឺមហារីក

– ប្រឆាំងនឹងការរលាក និងការឆ្លងរោគផ្សេងៗ

– ការពារបាក់តេរី​ ការឆ្លងមេរោគផ្សិត

– បណ្តេញជាតិពុលពីក្នុងរាងកាយ

– ជួយដល់អ្នកដែលមានជម្ងឺទឹកនោមផ្អែម

– សម្រួលប្រព័ន្ធរំលាយអាហារ រលាកក្រពះ ចុកចុងដង្ហើម

– សម្រួលដល់អ្នកដែលមានសំពាធឈាមឡើងខ្ពស់

– ជួយឲ្យគេងលក់ស្រួល

– សម្រួលប្រព័ន្ធសរសៃប្រសាទ

ស្លឹកគ្រៃមិនមែនជាឱសថព្យាបាលរោគឲ្យជាសះស្បើយ ១០០%​នោះទេ ប៉ុន្តែវាក៏ជាចំណែកមួយនៃឱសថដើម្បីជួយសម្រួលបញ្ហា​សុខភាព និងជួយទប់ស្កាត់ជម្ងឺតម្កាត់មួយចំនួនដែលមកយាយី​ដល់រាងកាយយើងបានមួយផ្នែកដែរ៕

រក្សាសិទ្ធិដោយ៖ KH Empire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments