Header Ads

ហួសចិត្តណាស់ !! ស្រ្តីម្នាក់ក្លែងខ្លួនជាមនុស្សប្រុសមករៀបការ​ ដើម្បីបោកប្រាស់យកប្រាក់ពីភាគីខាងស្រី

ប្រទេសឥណ្ឌា ៖ ការរៀបអាពាហ៍ពិពាហ៍ជារឿងសំខាន់សំរាប់ជីវិតមនុស្ស តែមានអ្នកខ្លះបែរជាយកវាមកធ្វើជារឿងបោកប្រាស់យកប្រាក់ពីភាគីម្ខាងទៀតទៅវិញ។ ប្រភពព័ត៌មានរបស់បរទេសបានចុះផ្សាយរឿងរ៉ាវនឹកស្មានមិនដល់មួយដែលបុរសរូបសង្ហាម្នាក់ត្រូវបានប៉ូលិសចាប់ ក្រោយពីដឹងថាគេជាមនុស្សស្រីក្លែងធ្វើជាប្រុសដើម្បីរៀបការបោកប្រាស់យកប្រាក់ពីភាគីខាងស្រី។ ស្រ្តីដែលក្លែងខ្លួនជាមនុស្សប្រុសរូបនេះមានឈ្មោះថា Zen វ័យ២៦ឆ្នាំ ​នាងបានបន្លំខ្លួនរៀបការបែបនេះចំនួន២ដងរួចមកហើយ។

តាមរយៈសម្តីរបស់អតីតប្រពន្ធរបស់ស្រ្តីក្លែងខ្លួនម្នាក់នេះ បានអោយដឹងថានាងបានខ្ចីប្រាក់គេ ៨៥០,០០០រ៉ូពី ចំនាយនិងផ្តល់អោយអនាគតស្វាមីសំរាប់អាពាហ៍ពិពាហ៍របស់នាងនិងស្រ្តីក្លែងខ្លួនម្នាក់នេះ។ ប៉ូលិសទទួលបានពាក្យបណ្តឹងពីអតីតប្រពន្ធម្នាក់របស់គេ ហើយបានធ្វើការស្រាវជ្រាវរហូតបានរកឃើញគេដែលកំពុងធ្វើសកម្មភាពបោកប្រាស់បែបនេះទៀត។ ប៉ូលិសបាននាំខ្លួនស្រ្តីម្នាក់នេះទៅពិនិត្យហើយ ដើម្បីអោយប្រាកដលទ្ធផលគឺនាងពិតជាស្រ្តីពិតមែន។ អ្នកនាង Zen បាននិយាយថាប្រពន្ធទាំងពីរបស់នាងមិនអាចចាប់បាននោះទេថានាងជាមនុស្សស្រី ព្រោះនាងមានសម្លេងនិងកាយវិការដូចជាមនុស្សប្រុសមែនទែន។ នាងបានបន្ថែមទៀតថាមួយជីវិតរបស់នាងគឺនាងចង់ក្លាយជាមនុស្សប្រុស៕ ប្រភព ៖ Khmer Note

**** អានអត្តបទល្អៗបន្ថែម៖ នឹកស្មានមិនដល់មែន ! នារីម្នាក់បោះបង់ចោលការងារជាអ្នកគ្រប់គ្រង់ទូទៅក្នុងក្រុមហ៊ុនក្នុងក្តីស្រមៃរបស់ខ្លួន ដើម្បីទៅធ្វើរឿងដ៏រំជួលចិត្តមួយនេះ ****

បរទេស ៖ ការសម្រេចអោយបាននូវក្តីស្រមៃជារឿងសំខាន់មួយសំរាប់មនុស្សក្នុងសម័យនេះ ពួកគេប្រឹងប្រែងសម្រេចវារហូតភ្លេច​​​​​​​​​​គិត​​ដ​ល់មនុស្សដែលខ្លួនឯងស្រលាញ់ និងឪពុកម្តាយចាស់ៗរបស់ខ្លួនទៀតក៏មាន។ ប្រភពព័ត៌មានរបស់បរទេសបានចុះផ្សាយនូវរឿងរំជួលចិត្តមួយ ដែលស្ត្រីម្នាក់សុខចិត្តបោះបង់ការងារដែលមានប្រាក់ចំណូលខ្ពស់មកមើលថែរក្សាឪពុកម្តាយដែលមានវ័យចំណាស់។ ស្រ្តីម្នាក់ដែលមានឈ្មោះ Wee Chooi Khuan បានចាកចេញពីការងារជាអ្នកគ្រប់គ្រងទូទៅនៅក្នុងក្រុមហ៊ុនបោះពុម្ពផ្សាយមួយកន្លែង ត្រលប់មកស្រុកកំណើតដើម្បីមើលថែទាំឪពុកម្តាយដែលមានវ័យចំណាស់ដោយខ្លួនឯង។

នាងបានចែករំលែករឿងរ៉ាវរបស់នាងតាមរយៈការសម្ភាសន៍របស់អ្នកកាសែតម្នាក់ នាងប្រាប់ថានាងបានចាកចេញពីស្រុកកំណើតអស់រយៈពេលជាច្រើនឆ្នាំដើម្បីតាមរកក្តីសុបន្តិរបស់ខ្លួន។ នាងបានចំនាយពេលជាច្រើនក្នុងជីវិតរបស់នាងជាមួយការងាររបស់ខ្លួន ចុងក្រោយនាងក៏បានក្លាយជា អ្នកគ្រប់គ្រងទូទៅនៅទីនោះ។ តែវាក៏ដល់ពេលមួយដែលឪពុកម្តាយរបស់នាងត្រូវត្រលប់ទៅស្រុកកំណើត ព្រោះគាត់មានវ័យកាន់តែចាស់វាមិនងាយស្រួលក្នុងការសម្របខ្លួនជាមួយជីវិតនៅទីក្រុង។

តែមិនមាននរណាម្នាក់មើលថែគាត់នោះទេពេលគាត់ត្រលប់ទៅនៅស្រុកកំណើតវិញនោះ នៅក្នុងឆ្នាំ២០១៤នាងក៏បានធ្វើការសម្រេចយ៉ាងចាកចេញពីការងារហើយត្រលប់ទៅស្រុកកំណើតជាមួយឪពុកម្តាយខ្លួន។ នាងយកប្រាក់សន្សំរបស់ខ្លួនទៅសាងសង់ផ្ទះមួយនៅលើដីរបស់ឪពុកនាងនៅេស្រុកកំណើត។ ឥឡូវនេះការងារប្រចាំថ្ងៃរបស់នាងគឺ ជូនឪពុកម្តាយរបស់ខ្លួនទៅហាងលក់គ្រឿងទេសរបស់គាត់ដែលមានចំងាយជាង៣០គីឡូម៉ែត្រជារៀងរាល់ព្រឹក។ នាងបា្រប់ក្តីស្រមៃជារឿងមួយ តែការធ្វើអោយឪពុកម្តាយសប្បាយចិត្តក៏ជាបំណងប្រាថ្នាធំបំផុតរបស់នាងដែរ នាងនៅមានពេលច្រើនទៀត តែពួកគាត់គឺមិនមែននោះទេ នាងក៏សង្ឃឹមថាពួកគាត់អាចរស់នៅដោយសប្បាយចិត្តបានយូរតទៅទៀត៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments