Header Ads

សាហាវណាស់!! សិស្សថ្នាក់ទី១២ម្នាក់ត្រូវជនល្មោភកាមរំលោភ ហើយសម្លាប់ចោលយ៉ាងព្រៃផ្សៃ

ខេត្តរតនគិរី៖ កាលពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានគេប្រទះឃើញសាកសពក្មេងស្រីសិស្សម្នាក់ដេកស្លាប់ទាំងអាក្រាតកាយនៅក្នុងវាលស្មៅជាប់តូបលក់ចាប់ហួយ ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

ក្មេងស្រីរងគ្រោះមានឈ្មោះ អាត់ ស៊ីង អាយុ១៨ឆ្នាំ ជនជាតិគ្រឹត ជាសិស្សថ្នាក់ទី១២ រៀននៅវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ក្រុងបានលុង។ តាមការរៀបរាប់ពីឪពុកក្មេងស្រីរងគ្រោះបានឲ្យដឹងថា កូនស្រីរបស់គាត់តែងតែដេកក្នុងតូបលក់ចាប់ហួយតែម្នាក់ឯង មិនឡើងដេកផ្ទះនៅក្រោយជាមួយក្រុមគ្រួសារនោះទេ ហើយយប់កើតហេតុនេះ មិនមានឮសូរសំឡេងអ្វីគួរឲ្យចាប់អារម្មណ៍ដែរ ប៉ុន្តែចន្លោះម៉ោង៧-៨យប់រូបគាត់ចូលមកក្នុងលក់ហួយ មិនឃើញដូចសព្វដងក៏ដើររកជុំវិញផ្ទះ។ លុះព្រឹកឡើង ស្រាប់តែឃើញដេកក្នុងវាលស្មៅក្បែរតូបលក់ចាប់ហួយ ទាំងាអក្រាតកាយតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើកោសល្យវិចយ ហើយបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះត្រូវបានគេរំលោភ ហើយសម្លាប់ ដោយសារតែមានស្លាកស្នាមជាច្រើននៅលើដងខ្លួន និងមានស្នាមច្របាច់.កថែមទៀតផង។ ពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវលើករណីនេះ ដើម្បីស្វែងរកជនដៃដល់យកមកផ្តន្ទាទោស៕

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments