Header Ads

ដំណឹងល្អ !! សម្រាប់អ្នកដែលដាំក្រូចឆ្មារហើយមិនមានផ្លែ ប្រើវិធីនេះតែ១អាទិត្យនឹងចេញផ្កា ផ្លែ ភ្លាមៗ!!!

ដំណឹងល្អជួយស៊ែរបន្តឲ្យកសិករយើងបានដឹងផង! !! សម្រាប់អ្នកដែលដាំក្រូចឆ្មារហើយមិនមានផ្លែ ប្រើវិធីនេះតែ១អាទិត្យនឹងចេញផ្កា ផ្លែ ភ្លាមៗ!!!

ពិតជាមានប្រសិទ្ធភាពមែនក្រូចដាំជិត៥-៦ឆ្នាំផ្លែមិនលើសពី២-៣ទេ តែក្រោយពីលាយទឹកប៊ីចេងបាញ់មិនដល់មួយសប្តាហ៍ផងចេញផ្កា និងលាស់ត្រួយយ៉ាងច្រើនទៀតផង។

របៀបធ្វើគឺ៖ លាយប៊ីចេង១ស្លាបព្រាបាយជាមួយទឹក២លីត្រ បាញ់លើដើម និងស្លឹកមួយថ្ងៃម្តង ឬពីរថ្ងៃម្តង រយៈពេលមួយអាទិត្យនឹងឃើញលទ្ធផលគាប់ចិត្ត។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

សូមអានអត្ថបទបន្ថែមខាងក្រោមពី ☞ របៀបធ្វើអរម៉ូនដែលធ្វើឲ្យក្រូចឆ្មារចេញផ្កាផ្លែបាន

ទៅតាមពេលដែលយើងចង់បានអាចលក់បានថ្លៃ

☞ របៀបធ្វើអរម៉ូនដែលធ្វើឲ្យក្រូចឆ្មារចេញផ្កាផ្លែបាន

ទៅតាមពេលដែលយើងចង់បានអាចលក់បានថ្លៃ

សូមជួយចែករំលែកបន្តជាចំណេះដឹងល្អៗដល់កសិករយើង

Facebook.com/SOPHALLETH

*ធាតុផ្សំ៖

– ពងមាន់ ៥គីឡូ

– ស្កររងូ ៥គីឡូ

– ទឹកដោះគោជូរ ១លីត្រកន្លះ

– មេត្រប៉ែ ៣គ្រាប់

*វិធីធ្វើ៖

កិនមេត្រប៉ែឲ្យម៉ដ្ឋ រួចលាយល្បាយទាំងអស់ឲ្យសព្វ រួចដាកក្នុងធុងជ័រមួយគ្របទុក ប្រមាណ១០ថ្ងៃ

បើមើលឃើញថាវាខាប់ពេក សូមចាកទឹកដូងចូលបន្ថែមឲ្យរាវល្មម។

*វិធីប្រើ៖

– មុនប្រើជីត្រូវជំរះស្មៅចេញឲ្យអស់ រួចយកទឹកអរម៉ូន ៥០cc លាយជាមួយទឹក២០លីត្រ ចាក់នៅគល់របស់វាសម្រាប់១លូ (១ដើម)

– លាយអរម៉ូននេះ ៣ស្លាបព្រាបាយ ស្កររងូ១០cc ជាមួយទឹក១០លីត្រសម្រាប់បាញ់លើស្លឹករបស់វា

៤ថ្ងៃក្រោយ លាយជីអ៊ុយរ៉េ ៥ក្រាម ជាមួយទឹកដូង ១០០cc បាញ់លើស្លឹក ដើមរបស់វាដើម្បីបង្ខំឲ្យវាចេញផ្កា ធ្វើរាល់មួយអាទិត្យម្តង រហូតដល់វាចេញពន្លកផ្កា.

– នៅពេលធ្វើរួចវាអាចជ្រុះស្លឹកតែកុំបារម្ភអី បន្ទាប់មកវានឹងចាប់ផ្តើមចេញពន្លកផ្កា

– នៅពេលវាចេញផ្កា លាយជីអ៊ុយរ៉េ និងNPK ១០០ក្រាមស្មើរគ្នា លាយទឹក១០លីត្រសម្រាប់ស្រោចនៅពេលវាចាប់មានផ្កា ស្រោចរាល់១០ថ្ងៃម្តង។

ដើម្បីជំនួយឲ្យផ្លែវាបានធំថ្លោសល្អ។

– នៅពេលវាចេញផ្កាយើងត្រូវយកប៊ីចេង១ស្លាបព្រាកាហ្វេ លាយជាមួយទឹក១លីត្របាញ់លើផ្ការបស់វាដើម្បីឲ្យវាកាន់ផ្លែបានច្រើន និងផ្លែបានល្អ។

– ត្រូវដាក់ជីកំប៉ុស្ត៍ ​ជីអង្កាម និងជីលាមកសត្វស្ងួតផងដែរ។

*** បងប្អូនអាចសាកធ្វើមួយដើមសិន បើបានផលល្អសឹមអនុវត្តបន្ត។

» វិធីធ្វើឲ្យក្រូចឆ្មារឆាប់ចេញផ្កា និងផ្លែបានច្រើន

នៅពេលដែលក្រូចឆ្មារចាប់ផ្តើមចេញផ្កាយើងមិនត្រូវឲ្យខ្វះទឹកនោះទេ ព្រោះវសបណ្តាលឲ្យកាន់ផ្លែបានតិច និងជ្រុះស្លឹកផងដែរ។

– ត្រូវកាត់ចុងៗមែកតូចៗរបស់វាចេញដោយទុកតែមែកធំៗ និងស្លឹកខ្លះរយៈពេលមុន១ខែនៃរដូវវាចេញផ្កានៅខែមិថុនា ឬខែកក្កដា ដើម្បីជំរុញឲ្យវាចេញផ្កាបានច្រើន។

– កាត់ស្លឹកចាស់ៗ និងស្លឹកណាដែលមានជម្ងឺចេញដើម្បីឲ្យវាដុះស្លឹកថ្មីៗ ហើយនិងផ្កាមកនៅពេលបន្ទាប់។

– ត្រូវផ្តល់ទឹក និងជីឲ្យបានគ្រប់គ្រាន់នៅរដូវដែលវាចាប់ផ្តើមចេញផ្កា។

– ប្រើជីអ៊ុយរ៉េចំនួន១គីឡូ លាយជាមួយទឹក២០លីត្រសម្រាប់ស្រោច ដើម្បីការពារស្លឹកកុំឲ្យស្លេក ជួយឲ្យស្លឹកថ្មីឆាប់ដុះ និងបង្កើនផ្កា។

– នៅពេលវាចាប់ផ្តើមលាស់ស្លឹក និងផ្កានៅកំឡុងខែកញ្ញា ឬខែតុលា យើងប្រើជី 20-14-14 ២០០-៣០០ក្រាមក្នុង១ដើម ដើម្បីជំនួយការលូតលាស់ និងមិនត្រូវឲ្យវាខ្វះជាតិទឹកនោះឡើយ។

– នៅពេលវាចេញផ្កាយើងត្រូវយកប៊ីចេង១ស្លាបព្រាកាហ្វេ លាយជាមួយទឹក១លីត្របាញ់លើផ្ការបស់វាដើម្បីឲ្យវាកាន់ផ្លែបានច្រើន និងផ្លែបានល្អ។

– នៅពេលដែលវាចាប់ផ្តើមចេញក្តិបផ្លែនៅដើមខែធ្នូយើងដាក់ជី 15-15-15 ឬ 16-16-16 ដើម្បីជំនួយឲ្យផ្លែវាបានធំថ្លោសល្អ។

– នៅខែកុម្ភៈ យើងអាចចាប់ផ្តើមបេះក្រូចលក់បានហើយ។

– នៅពេលយើងប្រមូលផលអស់រួចរាល់ក្នុងកំឡុងខែឧសភា យើងត្រូវដាក់ជី 15-15-15 ដើម្បីបំប៉នដើមរបស់វាសម្រាប់រដូវកាលក្រោយ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments