Header Ads

គួរតែដឹង!! មានអ្វីកើតឡើងនៅពេលដែលអ្នកទទួលទានផ្សិតចំបើងចូលទៅក្នុងខ្លួន?

ផ្សិតចំបើង អាហារយ៉ាងល្អ ជំនួយសុខភាព សម្រាប់អ្នកលើសឈាម

ផ្សិតការពិតទៅមិនមែន ជាបន្លែ ហើយក៏មិនមែន ជារុក្ខជាតិដែរ ប៉ុន្តែមនុស្សភាគច្រើនគិតថា វាគឺជារុក្ខជាតិ ដែលអាចយកទៅបរិភោគដូចជាបន្លែដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ផ្សិត គឺជាអាហារសំរាប់ជួយថែរក្សាសុខភាពបានយ៉ាងល្អ។

ចំពោះផ្សិតចំបើង គឺអាចជួយអ្នកបង្កា និងកាត់បន្ថយពីជំងឺលើសឈាមបានយ៉ាងមានប្រសិទ្ធភាព។

វាមានផ្ទុកនៅសារធាតុជាច្រើន ដែលមិនងាយមានរុក្ខជាតិណាអាចមានលក្ខណៈសម្បតិ្តដូចជាវានោះឡើយ ។

ផ្សិតមានផ្ទុកជាតិកាល់ឡូរីតិចតួចបំផុត វាមិនផ្ដល់បញ្ហាដូចជាការឡើងគីឡូ ឬកម្រិតជាតិស្ករខ្ពស់ដល់អ្នកមានបញ្ហាលើសឈាមនោះឡើយ។

ក្នុងនោះវាក៏មានផ្ទុកនៅសារធាតុខនិជជាច្រើនប្រភេទទៀតដូចជា កាបូអ៊ីដ្រាត ,កាល់ស្យូម , ហ្វូសស្វ័រ , ដែក វីតាមីន B1 B2 និង C ផងដែរ។

វាក៏បានផ្ដល់សារធាតុដ៏ល្អផ្សេងៗទៀតដូចជា ស៊ីលីនៀម និងប៉ូតាស្សូម ដែលជាសារធាតុជួយបញ្ចុះនូវកម្រិតសម្ពាធឈាម បានយ៉ាងល្អ ក្នុងរាងកាយអ្នក។

ម្យ៉ាងវិញទៀតបើតាមសម័យបុរាណ វាត្រូវបានគេជឿជាក់ថា ជាថ្នាំដែលអាចទប់ស្គាត់នៅកោសិកាដែលបង្កឲ្យកើតមាននៅជំងឺមហារីកបានទៀតផង៕

ប្រភព៖ thetruthkh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments