Header Ads

ពិតជានារីស្មោះនិងស្នេហាមែន !! ទោះសង្សាមានជំងឺដ៏កាចសាហាវមួយនេះ ក៏នាងមិនព្រមបោះបង់គេចោល ហើយថែមទាំងធ្វើរឿងទាំងនេះដើម្បីគេទៀត

ប្រទេសថៃ ៖ នៅពេលដែលមនុស្សម្នាក់ស្រលាញ់មនុស្សម្នាក់ទៀតដោយពិតប្រាកដ គេនឹងមិនបោះបង់ចោលគ្នាងាយៗនោះទេបើទោះ​ជាជួបនឹងរឿងអ្វីក៏ដោយ។ ប្រភពព័ត៌មានបរទេសដ៏ល្បីមួយបានចុះផ្សាយពីករណី ស្រ្តីវ័យក្មេងម្នាក់នៅតែបន្តគាំទ្រនិងលើកទឹកចិត្តមិត្តប្រុសរបស់ខ្លួន បើទោះបីជាជំងឺមហារីកនោះបានរីករាលដាលពេញផ្ទៃមុខរបស់គេហើយក៏ដោយ។ ស្រ្តីដែលមានឈ្មោះ Atittaya Chumkeaw កំពុងមើលថែរក្សាមិត្តប្រុសរបស់គាត់ Pooh Chokchai Kaew វ័យ២១ឆ្នាំដែលកំពុងមានជំងឺមហារីកភ្នែករីករាលដាល និងប្រឈមមុខនឹងការគំរាមកំហែងដល់ជីវិតទៀតផង។

នាង Atittaya មកពីទីក្រុង Songkhla ក្នុងខេត្ត Songkhla ប្រទេសថៃបានបង្ហោះរូបភាពរូបខ្លួន និងសង្សារបស់ខ្លួននៅលើបណ្តាញសង្គម ថែមទាំងបានរៀបរាប់បន្ថែមថា “ខួបបីឆ្នាំនៃស្នេហា ក្តីស្រលាញ់នៅដដែល”។ ការបង្ហោះនេះទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសក្រុមអ្នកជឿលើព្រះពុទ្ធសាសនាមួយក្រុមដែលជួយចែករំលែករឿងរ៉ាវនេះ។ បុរសម្នាក់នេះបានឈានទៅដល់ដំណាក់កាលចុងក្រោយនៃជំងឺមហារីកនេះហើយ ក្រុមគ្រួសារ និង គ្រូពេទ្យក៏បានបោះបង់ចោលការព្យាបាលដោយប្រើវិទ្យុសកម្ម រឺការព្យាបាលដោយប្រើគីមីអោយគេដែរ។

ប៉ុន្តែបុរសម្នាក់នេះសង្ឃឹមថានឹងមានអភូតហេតុណាមួយដែលអាចជួយអោយគេ ជាសះស្បើយពីជំងឺដ៏កាចសាហាវនេះបាន។ ទោះជាការបង្ហោះនេះមិនមែនជាអាចជួយអ្វីបានដល់បុរសអភ័ព្វនេះ តែស្នេហាដែលនាងអោយទៅគេជាកំលាំងចិត្តដ៏ល្អបំផុតសំរាប់គេ។ Atittaya និង Pooh និយាយថាពួកគេសប្បាយរីករាយណាស់ដែលមានកេរ្តិ៍ឈ្មោះអ៊ិនធឺរណែតហើយសង្ឃឹមថានឹងមានសុខភាពល្អមិនត្រឹមតែសម្រាប់គាត់នោះទេប៉ុន្តែសម្រាប់អ្នកជំងឺមហារីកនៅទូទាំងពិភពលោក។ អ្នកប្រើម្នាក់បានសរសេរលើអ៊ីធឺណិតអំពីការគាំទ្រយ៉ាងរឹងមាំរបស់នាង Atittaya ចំពោះមិត្តប្រុសរបស់នាង “ខ្ញុំជឿជាក់ថានេះជាវិធីដ៏អស្ចារ្យមួយសម្រាប់ស្ថានសួគ៌និងផែនដីដើម្បីធ្វើអព្ភូតហេតុកើតឡើង”៕

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments