Header Ads

តោះមកដឹងពី ផលប៉ះពាល់ ពីអ៊ិនធើណេត WIFI ដែលអាចបង្កជាគ្រោះថ្នាក់ដល់សុខភាព

ផលប៉ះពាល់ ពីអ៊ិនធើណេត WIFI ដែលអាចបង្កជាគ្រោះថ្នាក់ដល់សុខភាព

បច្ចុប្បន្ន តម្រូវការអ៊ិនធើណេតគឺជារឿងចាំបាច់សម្រាប់មនុស្សគ្រប់គ្នា រហូតមានការតភ្ជាប់នូវប្រព័ន្ធបច្ចេកវិទ្យា WIFI សឹងតែគ្រប់ៗផ្ទះទាំងអស់។

ថ្វីត្បិតតែវាផ្តល់ភាពងាយស្រួលសម្រាប់ការប្រើប្រាស់ក៏ពិតមែន ប៉ុន្តែអ្នកមិនអាចគេចផុតពី ឥទ្ធិពលវិទ្យុសកម្មរបស់វាបានឡើយ។

ហេតុនេះ យើងនឹងលើកឡើងនូវផលប៉ះពាល់ដ៏គ្រោះ ថ្នាក់ បណ្តាលមកពីអ៊ិនធើណេត WIFI ជាពិសេសលើកុមារ ដូចខាងក្រោមនេះ។

បំផ្លាញសមត្ថភាពអភិវឌ្ឍន៍របស់កុមារ

ប្រេកង់វិទ្យុសកម្មពីអ៊ិនធើណេតទូរស័ព្ទ និង WIFI អាចបង្អាក់កោសិកាអភិវឌ្ឍន៍លូតលាស់ ជាពិសេស លើទារក។ និយាយរួម គឺកុមារទទួលរងហានិភ័យមិនលូតលាស់កោសិកាអភិវឌ្ឍន៍តាំង តែពីក្មេងតែម្តង។

អាចបង្កជាជំងឺមហារីក

ការសិក្សាបានបង្ហាញថាវិទ្យុសកម្ម អាចបង្កឲ្យកើតដុំសាច់មហារីក។ ជាក់ស្តែង ឧទាហរណ៍មួយបានបង្ហាញថា នារីអាយុ ២១ ឆ្នាំម្នាក់ដុះដុំសាច់ មហារីកសុដន់ ដោយសារតែនាងទម្លាប់ទុកទូរស័ព្ទក្នុងអាវទ្រនាប់របស់នាងថែមទៀតផង។ឥទ្ធិពលវិទ្យុសកម្ម អាចបណ្តាលឲ្យកើតដុំសាច់ជំងឺមហារីក។

គេងមិនលក់

យោងតាមការសិក្សាជាច្រើន បានបង្ហាញថា ឥទ្ធិពលវិទ្យុសកម្ម អាចប៉ះពាល់ដល់ខួរក្បាល និងបណ្តាលឲ្យអ្នកពិបាកគេង។ ជាពិសេស អ្នកដែលគេងជិតទូរស័ព្ទ ដែលមានភ្ជាប់ WIFI គឺមានបញ្ហាគេងច្រើន ដោយសារតែវិទ្យុសកម្មអាចប៉ះពាល់ដល់ទម្លាប់គេង និងធ្វើឲ្យអ្នកគេងមិនលក់។

ប៉ះពាល់មុខងារខួរក្បាល

ការសិក្សាលើផលប៉ះពាល់វិទ្យុសកម្មពីអ៊ិនធើណេត លើមុខងារខួរក្បាល បានរកឃើញថា អ្នកដែលទទួលរងពីឥទ្ធិពលវិទ្យុសកម្មនោះ មានសកម្មភាពខួរក្បាលថយចុះ តាមកន្លែង ខុសពីធម្មតា។ អ្នកដែលទទួលរងពីឥទ្ធិពលវិទ្យុសកម្ម មានសកម្មភាពខួរក្បាលថយចុះ។

កាត់បន្ថយសកម្មភាពខួរក្បាលរបស់មនុស្សស្រី

មនុស្សស្រីអាចទទួលរងឥទ្ធិពលវិទ្យុសកម្ម WIFI ដល់ទៅ ២,៤ GHZ ក្នុងរយៈពេល ៤៥ នាទី ដែលនេះជាតួលេខគ្រោះថ្នាក់មួយ ពីព្រោះវាអាចធ្វើឲ្យសកម្មភាពខួរក្បាលចុះខ្សោយយ៉ាងខ្លាំង ព្រមទាំងថយចុះថាមពលរាងកាយ ថែមទៀតផង។

មិនត្រឹមប៉ះពាល់កុមារតែអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ

ឥទ្ធិពឡវិទ្យុសកម្មអាចបង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ និងបង្អាក់ការលូតលាស់អំប្រ៊ីយ៉ុងថែមទៀត។ ហេតុនេះ ស្រ្តីមានផ្ទៃពោះគួរចៀសវាងប្រើប្រាស់ឧបករណ៍ឥតខ្សែ ទើបជាការប្រសើរ។

ផ្តល់សម្ពាធលើបេះដូង

ឥទ្ធិពលវិទ្យុសកម្ម ពីប្រព័ន្ធអ៊ិនធើណេតឥតខ្សែ រួមទាំងអ៊ិនធើណេត 3G ឬ LTE ក្នុងទូរស័ព្ទ សុទ្ធតែអាចបណ្តាលឲ្យ ចង្វាក់បេះដូងរបស់អ្នកលោតលឿន ដែលចង្វាក់បេះដូងលោតញាប់នេះ ដូចទៅនឹងអាការរបស់អ្នកមានជំងឺស្រ្តេសយ៉ាងដូច្នោះដែរ៕

ប្រភព៖ thetruthkh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments