Header Ads

អស់ស្ទះ !! កេនយ៉ា ហ៊ានដុតភ្លុកសត្វដំរីមានតម្លៃជិត 100 លានដុល្លាដើម្បីរារាំងការធ្វើពាណិជ្ជខុសច្បាប់

ខ្លាំងបាត់ !!! កេនយ៉ា ហ៊ានដុតភ្លុកសត្វដំរីមានតម្លៃជិត 100 លានដុល្លាដើម្បីរារាំងការធ្វើពាណិជ្ជខុសច្បាប់។ កេនយ៉ា៖ ភ្លុកដំរីពីដំរីដែលស្លាប់ប្រមាណជា 7000 ក្បាលត្រូវបានគេដុតបំផ្លាញអោយក្លាយជាផេះនៅឧទ្យានជាតិណៃរ៉ូប៊ី ដោយដើម្បីការពារសត្វប្រភេទនេះ កុំអោយមានកា កាប់សម្លាប់បែបនេះតទៅទៀត។នេះគឺជាព្រឹត្តការណ៏ជាប្រវត្តសាស្ត្រមួយដែលភ្លុកដំរីទាំងនេះមានតម្លៃរហូតដល់ទៅ ជិត 100 លានដុល្លាសហរដ្ឋអាមេរិកឯណោះ។ ទន្ទឹមនឹង

ការដុតគំទេចចោលនេះដែរ ប្រធានាធិបតី លោក Uhuru Kenyatta បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការធ្វើពាណិជ្ជកម្មភ្លុកដំរីខុសច្បាប់ ដែលវាបានធ្វើអោយបាត់បង់ជីវិតរបស់សត្វប្រភេទនេះយ៉ាងច្រើនក្បាលផងដែរ។ តើអ្នកដឹងទេថា ដំរីជាង 3 ម៉ឺនក្បាលដែលត្រូវបាននសំលាប់ យកស្នែងនៅតំបន់អាស៊ីយើងនេះគឺវាមានតម្លៃថ្លៃជាង កាកូអ៊ីន ហើយនិងមាសទៅទៀត ដោយសារតែហេតុនេះហើយទើបសត្វដំរីចាប់ផ្តើមវិនាបន្តិចម្តងៗ៕

**** អានអត្តបទល្អៗបន្ថែម៖ អាក្រក់ណាស់ !! សូម្បីតែស្ត្រីកូនខ្ចីក៏ចាប់រំលោភដែរ ****

រាជធានីភ្នំពេញ ៖ ស្រ្តីវ័យក្មេងកំពុងសម្រាកកូនខ្ចីម្នាក់ត្រូវបានទទួលរងពីការរំលោភសេពសន្ទវៈរហូតបានសម្រេចពីបុរសម្នាក់ជាកម្មករសំណង់ ស្នាក់នៅក្បែរខាងគ្នា បានសម្រេច ហើយគម្រាមសម្លាប់ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួល ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រួចរត់គេចខ្លួនបាត់មួយយប់ក្រោយពីស្រ្តីរងគ្រោះរត់ទៅប្តឹងសមត្ថកិច្ច រហូតដល់វេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៨នេះ ប្រទះឃើញមុខ សមត្ថកិច្ចតាមចាប់ខ្លួនចាត់ការទៅតាមផ្លូវច្បាប់ ។

ជនល្មើសឈ្មោះ ម៉ោង មករា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ក្នុងភូមិ សង្កាត់កើតហេតុ មានទីលំនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ មានប្រពន្ធនិងកូនម្នាក់រួចទៅហើយ ។ ចំណែក ស្ត្រីរងគ្រោះ ឈ្មោះ ហ ន អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ តែសម្រាកមាតុភាព កូនខ្ចី (កូនប្រុស) ទើបបាន៩ខែ ស្នាក់នៅ ភូមិ សង្កាត់កើតហេតុ មានស្រុកកំណើត ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់ ។

តាមការរៀបរាប់ ពីស្រ្តីរងគ្រោះបានឲ្យដឹងថា ជនល្មោភកាមខាងលើ ធ្លាប់ស្គាល់គ្នាជាមួយ ប្តីរបស់នាង ធ្លាប់ទាំងចេញចូលផ្ទះជួលរបស់នាងទៀតតាមរយៈបងប្រុសរបស់នាងម្នាក់ទៀត ហើយកាលពីរសៀលថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៨ម្សិលមុិញ ជនសង្ស័យបានដើរកាត់មុខបន្ទប់ រួចវិលត្រឡប់មកវិញរុញទ្វារបន្ទប់ផ្ទះរបស់នាងចូល អាងតែមនុស្សធ្លាប់ស្គាល់គ្នាក៏មិនថាអ្វីដែរ រួចជនសង្ស័យប្រើល្បិចយកលេស សុំទឹកហូប រួចសុំបន្ទប់ទឹកចូលងូតទឹកទៀត ជម្រះកាយរួចហើយ មិនទៅណា បន្តនៅអង្គុយនិយាយលេង ខណៈដែលនាងកំពុងដេកសម្រាកបំពេរកូននៅលើអង្រឹង ខណៈដែលប្តីរបស់នាងមិននៅផ្ទះជាប់រវល់ចេញទៅធ្វើការងាររោងចក្របាត់ ស្រាប់តែភ្លេចខ្លួន មិនចាប់អារម្មណ៍ មិននឹកស្មានដល់ ស្រាប់តែជនសង្ស័យហូតទាញពូថៅដៃចេញពីចង្កេះមកភ្ជង់គម្រាមហាមស្រែក គម្រាមសម្លាប់ទាំងម្តាយទាំងកូន រួចធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច ។

ស្រ្តីរងគ្រោះបន្តទៀតថា ដោយទង្វើរសកម្មភាពរបស់ជនសង្ស័យ ប្រើប្រាស់ពូថៅ កាន់នឹងដៃគម្រាម សម្លាប់បង្កឲ្យភ័យខ្លាច ទើបមិនហ៊ានស្រែក លុះជនសង្ស័យប្រព្រឹត្តបានសម្រេចហើយ គម្រាមសម្លាប់សារជាថ្មី កាលបើហ៊ានប្រាប់ប្តី ប្តឹងប៉ូលីស ហើយជនសង្ស័យដើរចាកចេញទៅបាត់ ។ ដោយទង្វើរអសីលធម៌ អយុត្តិធម៌មកលើខ្លួន កំពុងកូនខ្ចីផងនោះ បានទូរស័ព្ទប្រាប់ប្តីអស់ រហូតដល់យប់ថ្ងៃដដែលនាំគ្នាទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ១ ដើម្បីឲ្យជួយរកយុត្តធម៌សម្រាប់ខ្លួន ហើយត្រូវបានកម្លាំងនគរបាលចុះទៅតាមស្វែងរកចាប់ខ្លួនទាំងយប់ តែត្រូវបានជនសង្ស័យរយ់គេចខ្លួនទៅផ្ទះឯសង្កាត់កន្ទោកបាត់ ស្រាប់តែនៅព្រឹកថ្ងៃទី០៦ ខែមិនានេះ លេចមុខជនសង្ស័យមកធ្វើការងារនៅការដ្ឋានសំណង់វិញ រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅតាមចាប់ខ្លួន ដើម្បីចាត់ការទៅតាមច្បាប់នៅប៉ុស្តិ៍ចោមចៅ១តែម្តង ។

តាមសម្តីជនសង្ស័យវិញបានឲ្យដឹងថា ខ្លួនពិតជាបានប្រព្រឹត្តរំលោភសេពសន្ទវៈទៅលើស្រ្តីរងគ្រោះពិតប្រាកដមែន ។ ជនសង្ស័យបន្តទៀតថា កាលពីរសៀលថ្ងៃទី០៥ ខែមិនាម្សិលមុិញ មុនកើតហេតុខ្លួនបានយកពូថៅមួយ បំណង់យកទៅលក់ឲ្យផ្ទះអេតចាយ ក្បែរនោះ ដោយដើរកាត់តាមមុខបន្ទប់របស់ស្រ្តីខាងលើ ក្នុងបំណងយកលុយផឹកកាហ្វេ តែដោយសារម្ចាស់ផ្ទះអេតចាយមិននៅ បានយកពូថៅសៀតនឹងចង្កេះរួចដើរវិលត្រឡប់មកវិញ ដល់មុខបន្ទប់ជួលរបស់ស្រ្តីរងគ្រោះ ក៏រុញទ្វារចូល អាងតែធ្លាប់ស្គាល់គ្នា ទៅសុំទឹកហូប រួចសុំចូលងូតទឹកក្នុងបន្ទប់ទឹកទៀត ឆ្លៀតពេលអង្គុយជជែកលេង ខណៈដែលស្រ្តីរងគ្រោះកំពុងស្លៀកខោខ្លីលើអង្រឹង សម្លឹងមើលយូរទៅ ភ្លៅសាច់សខ្ចី ដូចទំនង យូរៗទៅនឹកមានអារម្មណ៍ចំណង់ផ្លូវភេទ ទប់អារម្មណ៍លែងបាន ទាញពូថៅពីចង្កេះភ្ជង់គម្រាម សម្លាប់ ហើយចាប់រំលោភ រហូតបានសម្រេច រួចគេចខ្លួនទៅផ្ទះនៅឯភូមិត្រពាំងគល់ សង្កាត់កន្ទោក មួយយប់ ព្រឹកឡើងស្មានតែពាក្យគម្រាមរបស់ខ្លួន នាងខ្លាច តាមពិតបានប្តឹងទៅសមត្ថកិច្ច ពេលមកធ្វើការងារវិញ ត្រូវបាននគរបាលចាប់ឃាត់ខ្លួនតែម្តង ។

ជនសង្ស័យក្រោយពីសមត្ថកិច្ចចាប់ឃាត់ខ្លួនតាមបណ្តឹងរបស់ស្រ្តីរងគ្រោះ និងផ្អែកទៅលើចម្លើយសារភាព ត្រូវបាននគរបាលឃាត់ខ្លួនសាកសួរនិងកសាងសំណុំរឿង នៅប៉ុស្តិ៍ចោមចៅ១ ដើម្បីបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌចាត់ការបន្តទៅតាមនីតិវិធី ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments