Header Ads

ចម្លែកមែន !! នាវាមួយគ្រឿងបាត់ខ្លួន ជាង 132 ឆ្នាំរកមិនឃើញ ចុងក្រោយស្រាប់តែរកឃើញក្រោមចំការពោត

នាវាមួយគ្រឿងបាត់ខ្លួនជាង 132 ឆ្នាំរកមិនឃើញ ចុងក្រោយស្រាប់តែរកឃើញក្រោមចំការពោត

ថ្វីត្បិតតែរឿងនេះវាមិនមែនកើតឡើងថ្មោងថ្មីក៏ដោយ តែវាបានធ្វើអោយគ្រប់គ្នាបានចាប់អារម្មណ៏យ៉ាងខ្លាំងដោយនាវាមួយគ្រឿងបានបាត់ខ្លួនអស់រយៈពេល 132 ឆ្នាំទៅហើយ តែចុងក្រោយគេបានរកឃើញវាកប់នៅក្នុងវាលស្រែទៅវិញ។

កាលពីអំឡុងថ្ងៃទី 5 ខែសីហា ឆ្នាំ 1856 នាវាមួយគ្រឿងដែលមានឈ្មោះថា Arabia ចាប់ផ្តើមធ្វើដំណើរចេញពីទីក្រុង St. Louis នៃរដ្ឋ Missouri សហរដ្ឋអាមេរិក។ នៅពេលនោះនៅក្នុងទឹកដែលបានធ្វើដំណើរមានភក់យ៉ាងខ្លាំង ហើយក៏មានទឹកកួចផងដែរ។ចុងក្រោយនាវាដែលមានទម្ងន់ 220 តោន ដែលក្នុងនោះមានផ្ទុកនូវកំណាត់ឈើ ,ស្បែកជើង 4000 គូ ហើយនិងគ្រឿងបរិក្ខាសម្រាប់សាងសង់មួយចំនួនផ្សេងទៀតត្រូវលិចខ្ទេចខ្ទីគ្មានសល់។ ជាសំណាងល្អមនុស្សដែលជិះនៅលើនោះគឺនៅរស់ទាំងអស់ ជាអកុសលលើកលែងតែសត្វលាដែលគេបានចងភ្ជាប់គឺបានលង់ទឹកស្លាប់។

យ៉ាងណាមិញនាវាមួយនេះត្រូវបានគេទុកចោលអស់រយៈពេលជាយូរស្ទើរតែគ្រប់គ្នាបានភ្លេចរឿងរ៉ាវដ៏រន្ធត់នេះបាត់ទៅហើយ ហើយដីទន្លេរក៏ប្រែក្លាយជាដីដំណាំពោតទៅវិញ។ប៉ុន្តែវាត្រូវបានគេជីកកកាយ នៅក្នុងអំឡុងឆ្នាំ 1988 ដែលគេបានរកឃើញថានាវាមួយគ្រឿងនេះវាបានកប់នៅក្រោមដីមានជម្រៅរហូតដល់ទៅ 13 ម៉ែត្រឯណោះ ហើយបានឃើញវត្ថុជាច្រើន ដែលមានដូចជា៖ អាហារបម្រុងដែលច្រកដប,ចាន, ស្បែកជើង, សម្លៀកបំពាក់ ហើយនិងវត្ថុជាច្រើនទៀត៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments