Header Ads

មួយលានសំណាង !! គ្មាននណាជឿឡើយថាសត្វដំរីមួយនេះអាចគេចខ្លួនរួចពីក្រញ៉ាំសត្វតោ 14 ក្បាល (មានវីដេអូរ)

មួយលានសំណាង !! គ្មាននណាជឿឡើយថាសត្វដំរីមួយនេះអាចគេចខ្លួនរួចពីក្រញ៉ាំសត្វតោ 14 ក្បាល

សត្វដំរីដែលមានអាយុមួយឆ្នាំមួយក្បាលនេះគេរំពឹងពីមុនដំបូងថាប្រហែលជាគ្មានឱកាសរស់រានឡើយបន្ទាប់ពីវាត្រូវបានពពួកសត្វតោរហូតដល់ទៅ 14 ក្បាលសម្រុកចូលដើម្បីស៊ីសាច់ជាអាហារ។ ប៉ុន្តែវាប្រហែលជាសត្វដំរីត្រឹមតែមួយក្បាលប៉ុននោះនៅរស់នៅប្រទេសហ្សាំប៊ី ដែលមានសំណាងជាងគេបំផុត ដែលអាចគេចផុតពីក្រញ៉ាំរបស់សត្វតោទាំងនោះ។

កាសែតយ៉កប៉ុស្ដ៍បាននិយាយថាសត្វដំរីរងគ្រោះនេះវាបានវង្វេងចេញពីមេរបស់វាហើយក៏ត្រូវពពួកសត្វតោធ្វើការវាយប្រហារតែម្តង។នៅក្នុងខ្សែរវីដេអូខាងក្រោមនេះយើងឃើញថាសត្វដំរីរងគ្រោះត្រូវបានសត្វតោជាច្រើនក្បាលប្រដេញខាំ។ ខ្លះតោងលើខ្នង ហើយខ្លះទៀតតោងស៊ីកន្ទុយ។

ជាសំណាងល្អសត្វដំរីឆ្លាតបានរត់ចុះចូលក្នុងទឹកអូជាហេតុធ្វើអោយសត្វតោទាំងនោះភ័យរអាហើយលែងចង់តាមស៊ីសាច់វាតទៅទៀត៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments