Header Ads

ចម្លែកខ្លាំងណាស់ !!! បុរសម្នាក់ បានញ៉ាំដុំថ្មរមួយថ្ងៃ 3 គីឡូក្រាមជារៀងរាល់ថ្ងៃជំនួសបាយ (មានវីដេអូ)

ពិតជាចម្លែកខ្លាំងណាស់ !!! បុរសម្នាក់ បានញ៉ាំដុំថ្មរមួយថ្ងៃ 3 គីឡូក្រាមជារៀងរាល់ថ្ងៃជំនួសបាយ (មានវីដេអូ) មនុស្សយើងធម្មតាតែងតែទទួលទានបាយដើម្បីរស់ តែប្លែកបុរសជនជាតិឥណ្ឌាម្នាក់បានញ៉ាំថ្ម ហើយនិងភក់ជំនួសទៅវិញ។បុុរសខាងលើមានឈ្មោះ Pakkirappa Hunagundi អាយុ 32 ឆ្នាំ រស់នៅរដ្ឋ Karnataka ប្រទេស ឥណ្ឌា។ តាមប្រភពព័ត៌មានបានអោយដឹងថា លោកបានចាប់ផ្តើមញ៉ាំដុំថ្ម ដុំគ្រួសហើយនិងថ្មភក់ តាំងតែពីលោកនៅមានអាយុ 10 ឆ្នាំមកម្លេះ យ៉ាងហោចណាស់ 3 គីឡូក្រាមក្នុងមួយថ្ងៃ។ តាំងពីពេលនោះមកលោកបានញ៉ាំដុំថ្មនៅតាមជញ្ចាំងហើយនិងតាមផ្លូវហើយ លោកបាន

អះអាង ថា ថ្វីបើលោកចូលចិត្តធ្វើបែបនេះក៏ដោយ តែវាមិនបានធ្វើអោយលោកមានជម្ងឺអ្វីមកបៀតបៀននោះទេ។ លោកបានមានប្រសាសន៏ថា ” លោកបានញ៉ាំដុំថ្មរ នេះអស់រយៈពេល 20 ឆ្នាំមកហើយ ដែលវាគឺជាផ្នែកមួយនៃជីវិតរបស់លោក ។ ពេលនេះ វាស្ទើរតែក្លាយជាទម្លាប់ទៅហើយ។ លោកបានចាប់ផ្តើមញ៉ាំវាតាំងពីអាយុ 10 ឆ្នាំមកម្លេះ ហើយលោកអាចអត់ញ៉ាំបាយ បាន​តែ មិនអាចអត់ញ៉ាំដុំថ្ម ហើយនិងដុំភក់ទាំងអស់នោះបានទេ។ វាគ្មានផលប៉ះពាល់អ្វីដល់

លោកនោះដែរ ហើយធ្មេញក៏នៅមាំល្អទៀត លោកអាចញ៉ាំដុំថ្មដោយគ្មានបញ្ហាអ្វីទាំងអស់”។ លោកបានបន្តទៀតថា ម្តាយរបស់លោកបានព្យាយាមឃាត់ហាមមិនអោយញ៉ាំថ្មរ នេះអស់រយៈពេលជាយូរណាស់មកហើយ ។ ទោះបីជាម្តាយរបស់លោកអោយភ្លៅមាន់បំពងក៏លោក មិនបរិភោគវាដែរ ក្រៅពីដុំថ្មរ​ហើយនិងភក់ លោកមិនចូលចិត្តអ្វីផ្សេងឡើយ ហើយលោកមិនអាចបញ្ឈប់ទម្លាប់មួយនេះបានទេ។ អ្នកភូមិម្នាក់បាននិយាយថា គាត់បានស្គាល់លោក
Pakkirappa តាំងពីកុមារភាពម្លេះ ដោយលោកចូលចិត្តញ៉ាំដុំថ្មរហូត មកដល់ពេលនេះ ។ គ្រាន់តែកូនដុំថ្មមួយដាក់ចូលក្នុងមាត់មានអារម្មណ៏ថា ឈឺចាប់តែ បុរសចម្លែកនេះយកវាទៅញ៉ាំ ជារៀងរាល់ថ្ងៃ ដោយងាយៗទៅវិញ។ វាពិតជាចម្លែកខ្លាំងណាស់។ ឥឡូវចាប់តាំងដំណឹងដ៏ចម្លែកពីរូបលោកបានល្បីសុះសាយរួចមក មានមនុស្សជាច្រើនចង់ធ្វើដំណើរមកមើលសកម្មភាពញ៉ាំដុំថ្មជាប្រចាំថ្ងៃរបស់លោក។ទោះជាយ៉ាងណាក៏ដោយលោកត្រូវបានគេជឿថា បានកើតនូវជម្ងឺដ៏កម្រម្យ៉ាងដែលគេអោយឈ្មោះថា Pica ដែលវាបានធ្វើអោយគអ្នកជម្ងឺចូលចិត្តទទួលទានអាហារដែលគ្មានសារធាតុចិញ្ចឹម៕

ប្រភព៖ បរទេស

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments