Header Ads

ធ្វើល្អបានល្អ !! ជនអណាថាម្នាក់សុខចិត្តលះបង់លុយ២០$ជួយនារីម្នាក់ មិននឹកស្មានថាចំណាយ២០$បែជាបានមកវិញ $400,000..

ធ្វើអំពើល្អពិតជាបានល្អមែន !!! ជនអណាថាម្នាក់សុខចិត្តលះបង់លុយ២០$ជួយនារីម្នាក់ មិននឹកស្មានថាចំណាយ២០$បែជាបានមកវិញ $400,000..

ធ្វើអំពើល្អពិតជាបានល្អមែន!ជនអណាថាគ្មានផ្ទះសំបែងម្នាក់ឈ្មោះថា Johnny Bobbitt Jr បានជួយនារីម្នាក់ពីក្មេងពាលធ្វើបាប ព្រមទាំងចំណាយលុយ២០$ដែលគាត់មានហើយដើរទៅទិញប្រេងដ៏ឆ្ងាយដើម្បីអោយនាងចាក់ឡានត្រឡប់ទៅផ្ទះវិញ។ហេតុការណ៍នេះកើតឡើងកាលពីខែមុន ស្ថិតក្នុងតំបន់ដាច់ស្រយាលមួយ នៃប្រទេសអូស្រ្តាលី នារីដែលគាត់ជួយនាងឈ្មោះថា Kate McClure មានអាយុ ២៧ ឆ្នាំជនជាតិអាឡឺម៉ង នាងជាតារាហ្វេសប៊ុកដ៏ល្បីមួយរូបព្រមទាំងជាកូនអ្នកមានធូធាមួយផងដែរ នាងបានធ្វើដំណើរមកកាន់ប្រទេសអូស្រ្តាលីដើម្បីធ្វើការនិងដើរលេងកំសាន្ត នាងបានបើកឡានទៅកាន់តំបន់ Surry Hills ដើម្បីជួបមិត្តភក្ដិរបស់នាង តែខណះបើកបរពាក់កណ្ដាលយប់ក៏បានអស់ប្រេងនៅពាក់កណ្ដាលផ្លូវ ។

នាងKate McClureនិយាយថា ស្ថានភាពនៅពេលនោះគឺអោយខ្លាចខ្លាំងណាស់ នាងបានចុះពីឡានដើម្បីសុំជំំនួយពីអ្នកដែលធ្វើដំណើរតាមផ្លូវ នាងក៏ឃើញមានបុរសពីរនាក់ឆ្លងកាត់ទីនោះនាងក៏បានពឹងគេអោយជួយទិញប្រេងអោយនាង ហើយសន្យានឹងអោយលុយធីបគេ តែពេលនាងដកកាបូបលុយមកគេ ក៏ទាំងពីរក៏ឆក់ទាញកាបូបពីនាង ពេលនោះស្រាប់តែមានបុរសវ័យចំណាស់ម្នាក់បានមកដល់ក៏ស្រែក ធ្វើអោយពួកគេភ័យហើយគេចខ្លួនបាត់ទៅជាមួយកាបូបរបស់នាង នាងយំយ៉ាងខ្លាំងដោយក្ដីភ័យខ្លាច បុរសជនអណាថានោះបានសួរនាំនាង ហើយនាងក៏បានប្រាប់រឿងរ៉ាវរបស់នាងដល់គាត់។

បុរសជនអណាថានេះក៏បានអោយនាងចូលក្នុងឡានហើយចាក់សោទ្វា ដើម្បីការពារខ្លាចមានគេមកធ្វើបបាប គាត់ដើរទៅយ៉ាងឆ្ងាយដើម្បីទិញប្រេងអោយនាង ក្នុងហោប៉ៅរបស់គាត់មានតែលុយ២០$ប៉ុន្នោះ គាត់បានចំណាយលុយនេះទាំងអស់ដើម្បីទិញប្រេងអោយនាង ពីព្រោះខ្លាចនាងត្រលប់ទៅផ្ទះវិញមិនដល់។

ក្រោយពីទិញរួចគាត់បានយកប្រេងទៅអោយនាងចាក់ឡានជិះត្រលប់ទៅផ្ទះវិញ នាងបានអរគុណគាត់យ៉ាងខ្លាំង ហើយបានសួរពីកន្លែងរស់នៅរបស់បុរសអណាថានេះ​ នាងសន្យាគុណដែលបុរសអណាថាជួយនាងនាងនឹងចងចាំរហូត ថ្ងៃណាមួយនាងនឹងមកសងគុណវិញ។មួយសប្ដាហ៍ក្រោយនាងនិងមិត្តប្រុសរបស់នាងបានមករកជនអណាថានោះដើម្បីតបស្នងសងគុណគាត់វិញចំពោះការដែលគាត់បានជួយនាង ប៉ុន្តែអស់រយះពេល ៨ ថ្ងៃហើយនាងបានដើររកជនអណាថា តែរកមិនឃើញ ។នាងព្រួយបារម្ភជាខ្លាំងព្រោះនៅពេលប្រទេសអូស្រ្តាលីបានវាយប្រហារដោយខ្យល់បក់កម្លាំងខ្លាំងនិងមានភ្លៀងផង។

នាងបានដើរសួរអ្នករស់នៅតំបន់នោះ ព្រមទាំងដើរសួរពួកក្មេងអណាថាទើប បានដឹងថា ជនអណាថាដែលបានជួយនាងកំពុងតែដេកនៅក្រោមដើមឈើ ដោយសារតែអាកាសធាតុអាក្រក់ធ្វើអោយបុរសដែលជាជនអណាថានោះ មានជំងឺឈើធ្ងន់ មិនអាចក្រើកបាន នាងបានហៅឡានពេទ្យដឹកយកគាត់ទៅព្យាបាលនៅមន្ទីពេទ្យឯកជនដ៏ថ្លៃមួយ រាល់ការចំណាយថ្លៃព្យាបាលនាងជាអ្នករ៉ាប់រង។ដោយមានការយកចិត្តទុកដាក់ពីគ្រូពេទ្យជំងឺរបស់គាត់ក៏បានធូស្បើយ ហើយនាងបានប្រគល់លុយអោយបុរសអណាថានោះ $400,000 ពីលើថែមទៀត។បុរសអណាថានេះស្ទើមិនជឿសោះអំពើល្អរបស់គាត់ដែលគាត់ធ្វើពិតជាហុចអោយផលវិញពិតៗមិនចាំដល់ជាតិក្រោយទេ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments